• Flexa

យល់ដឹង​ពី​វិធី​ថែរក្សា​សក់ ឲ្យ​មាន​សុភាព​ល្អ​

1 ឆ្នាំ កន្លងទៅ ដានីន

តាម​ធម្មតា​សរសៃសក់​នៅលើ​ក្បាល​របស់​មនុស្ស​យើង​ជា​ប្រក្រតី​មាន​ចំនួន​ប្រមាណ​ជាមួយ​សែន​សរសៃ ។ សរសៃសក់​ចំនួន​៨៥-៩០​ភាគរយ​ស្ថិតក្នុង​រយៈពេល​រីកចំរើន ដោយ​លូត​វែង​ក្នុង​មួយខែ​ប្រមាណ​ជា​១​សង់ទីម៉ែត្រ និង​លូត​វែង​ជា​បន្តបន្ទាប់ រហូតដល់​ទៅ​២-៣​ឆ្នាំ ។ សំរាប់​សរសៃសក់ ដែល​នៅសល់​១០-១៥​ភាគរយ​នឹង​ស្ថិតក្នុង​រយៈពេល​សំរាក និង​ជ្រុះ​ចេញពី​ក្បាល​តំណាលគ្នា​នឹង​សរសៃសក់​ដែល​ដុះ​ឡើង​ថ្មី​មក​ជំនួស​វិញ​ដែរ ។​ដូច្នេះហើយ​ទើប​ឬ​ស​របស់​សរសៃសក់​ជា​ផ្នែក​មួយ​សំខាន់ បើ​ឬ​ស​សរសៃសក់​ត្រូវបាន​បំផ្លាញ ឬ​ខុស​ប្រក្រតី​នោះ សរសៃសក់​នឹង​លែង​ដុះ ឬ​ដុះ​ឡើង​ខុស​ប្រក្រតី ។ ដោយសារតែ​សរសៃសក់​ជា​ផ្នែក​មួយ​របស់​កោសិកា​នៅពេលដែល​យើង​ញ៉ាំ​អាហារ​ដើម្បី​បំប៉ន​កោសិកា​នោះ ពិតជា​ធ្វើឱ្យ​សរសៃសក់​ត្រឡប់មក​ល្អ​សម្បូរបែប​តាម​ធម្មជាតិ​វិញ​បាន ។​

ការជ្រើសរើស​ទទួលទាន​អាហារ​ឱ្យ​គ្រប់​ប្រភេទ​ក្រុម និង​គ្រប់​សារធាតុ​អាហារ​ក្រៅពី​ជួយ​បង្កើន​ឱ្យ​សរសៃសក់​ល្អ​រឹងមាំ ហើយ​នោះ​អាហារ​ល្អៗ​មាន​ប្រយោជន៍ អាចជួយ​ឱ្យ​រាងកាយ​រឹងប៉ឹង​មាំមួន​ទៀតផង ។ មាន​អ្នកខ្លះ​មាន​ជំងឺ​ដោយសារ​រោគ​ផ្សេងៗ ធ្វើឱ្យ​ការបរិភោគ​អាហារ​មិនបាន​គ្រប់គ្រាន់​សរសៃសក់​នឹងខ្វះ​សារធាតុ​អាហារ​អ្នកខ្លះ ដែល​មួម៉ៅ​ធុញថប់​ញឹកញាប់​រាងកាយ​នឹង​ទាញយក​វិ​តា​មីន ទៅប្រើ​ប្រាស់ ច្រើនជាង​ប្រក្រតី​សរសៃសក់​នឹង​ទទួលបាន​វិ​តា​មីន​ទាំងអស់នេះ​តិច​ទៅ តាម​នោះដែរ ។ អ្នកខ្លះ​ដែលមាន​កិច្ចការងារ​ត្រូវ​ចេញទៅ​ធ្វើ​នៅ​កណ្តាល​ថ្ងៃ​កណ្តាល​ខ្យល់​ជាប់​ជានិច្ច​នោះ នឹង​ធ្វើឱ្យ​សរសៃសក់​ខ្វះ​ជាតិ​ទឹក​មក​ចិញ្ចឹម រហូត​ធ្វើឱ្យ​បែក​ចុង ឬ​អ្នក​ខ្លះទៀត​ដែល​ទទួលទាន​តែ​អាហារ​គ្មាន​សាច់សត្វ​មក​យូរ និង​ទទួលទាន​បន្លែ​ត្រកូល​សណ្តែក​តិចតួច​ក៏​អាចធ្វើឱ្យ​ខ្វះ​ប្រូតេអ៊ីន សរសៃសក់​នឹង​ចុះខ្សោយ​មិន​រឹងមាំ ។ ភាព​គ្មាន​តុល្យភាព ទាំងនេះ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ភាពល្អ​សម្បូរបែប និង​សុខភាព​របស់​សរសៃសក់​យ៉ាង​មិនអាច​ចៀស​រួច ។

​សក់​ងាយ​ជ្រុះ​ពេលខ្លះ​សារធាតុ​គីមី​ដែល​យើង​យកមកប្រើ​ជាមួយ​សរសៃសក់ មិនថាតែ​ទឹក​ថ្នាំ​ពន្លា​សក់ ទឹក​ថ្នាំ​ពត់​សក់ ទឹក​ថ្នាំលាប​ពណ៌​សក់​ផ្សេងៗ​នោះ សុទ្ធតែ​អាចមាន​ផលប៉ះពាល់​ដល់​ស្បែកក្បាល​របស់​យើង​ទាំងអស់​រហូត​មានពេលខ្លះ​អាចធ្វើឱ្យ​សរសៃសក់​របស់​យើង​ចុះខ្សោយ និង​ងាយ​ជ្រុះ​ទៀតផង ។​មុននឹង​សក់​ជ្រុះ​ធ្លាក់​អស់​រហូត​ក្លាយជា​នារី​ក្បាលទំពែក​នោះ ចូរ​ប្រើប្រាស់​ឱសថ​បុរាណ​ដូចជា​ខ្ញី​ជាដើម​ព្រោះ​វា​អាច​ព្យាបាល​បាន​គ្រាន់តែ​យក​មើម​ស្រស់ៗ​មក​ដុត​ដំ​ឱ្យ​បែក រួច​លាយ​ជាមួយ​ទឹក​យកមក​លាប​ញី​ឱ្យ​សព្វ​ក្បាល​មួយថ្ងៃ​២​ដង​ប្រមាណ​ជា​៣​ថ្ងៃ​ជាប់ៗ​គ្នា ឬក៏​យក​ខ្ញី​ចាស់​១​មើម ទំហំ​ប៉ុន​បាតដៃ​មក​បុក​ឱ្យ​ល្អិត​ខ្ចប់​ដោយ​ក្រណាត់ស​ស្តើង​ធ្វើជា​ដុំ​សំរាប់​ស្អំ​ដាក់​នៅលើ​ឆ្នាំង​ស្អំ​ដែលមាន​ដាំទឹក​ឡើង​ក្តៅ​រហូត​ពុះ​ពេល​ដុំ​ស្អំ​ក្តៅ​ហើយ ចូរ​យកមក​ដាក់​ស្អំ​នៅលើ​ក្បាល​កន្លែង​ដែល​សក់​ជ្រុះ​ធ្វើឱ្យបាន​ក្នុង​មួយថ្ងៃ​២​ដង ម្តង​ពី​២០-៣០ នាទី​ជាប់ៗ​គ្នា​៣-៥​ថ្ងៃ ។​

​សក់​បែក​ចុងការ​ថែបំប៉ន​រក្សា​សរសៃសក់​យ៉ាង​ជាប់លាប់​អាចជួយ​កែ​បញ្ហា​រឿង​សក់​បែក​ចុង​បាន​តាមរយៈ​ការប្រើ​ស៊ុតមាន់​(​យកតែ​ស៊ុត​ក្រហម​)​ចំនួន​២​គ្រាប់ លាយ​ជាមួយ​ប្រេងល្ង​ចំនួន​៤​ស្លាបព្រា​បាយ និង​ទឹកឃ្មុំ​២​ស្លាបព្រា​កាហ្វេ​កូរ​លាយ​គ្នា​ឱ្យ​សព្វ ។ បន្ទាប់ពីនោះ​ចូរ​យក​ទឹក​ក្តៅ​ឧណ្ហៗ​មក​ស្រោច​ឱ្យ​សព្វ​ក្បាល ហើយ​សិ​ម​យក​ទឹក​ល្បាយ​ដែល​ផ្សំ​ទុក​ហើយ​នោះមក​ស្រោច​លាប​សន្សឹមៗ​ឱ្យ​សព្វ​ពេញ​ក្បាល រួច​រុំ​ឃ្លុំ​ដោយ​កន្សែងពោះគោ​ដែល​សើម​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ​ទុកចោល​ប្រមាណ​២០-៣០​នាទី រួចហើយ​សឹម​កក់​ចេញ​ដោយ​សាប៊ូកក់សក់​តាម​ធម្ម​តា​តែ​ប៉ុណ្ណឹង សក់​បែក​ចុង​របស់​អ្នក នឹង​ចាប់ផ្តើម​មាន​សុខ​ភាពល្អ​ឡើងវិញ​មិន​ខាន ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី