• Flexa

ដោះស្រាយ​បញ្ហា​ធ្មេញ​ពណ៌​លឿង ដោយ​មិនចាំបាច់​ទៅ​ជួប​គ្រូពេទ្យ

5 ខែ កន្លងទៅ រក្សាមុន្នី

​ធ្មេញ​ពណ៌​ស​ចាំង​អាចជួយ​បង្កើន​សម្រស់​និង​ជួយ​យើង​ឱ្យ​មើលទៅ​ហាក់ជា​មនុស្ស​ម្នាក់​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​ទីកន្លែង​ដែល​យើង​ស្ថិតនៅ​។ មនុស្ស​ទាំងឡាយ​ចូលចិត្ត​និយាយ​រក​អ្នក​ដែលមាន​ធ្មេញ​ស និង​ជាទូទៅ​ពួកគេ​មិន​ចង់​និយាយ​រកម​នុស្ស​ដែលមាន​ធ្មេញ​ពណ៌​លឿង​ប្រឡាក់​ក្អែល​នោះទេ​។ ធ្មេញ​ពណ៌​លឿង​និង​មាន​ក្អែល​មើលទៅ​អាក្រក់​ខ្លាំងណាស់​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រៅពី​ទៅ​ជួប​ជាមួយ​ពេទ្យធ្មេញ នៅមាន​វិធីសាស្ត្រ​មួយចំនួន​ដែល​យើង​អាច​សាកល្បង​នៅផ្ទះ​បាន ។​

​របស់​ដែល​ត្រូវការ​៖

– ទឹក​កន្លះ​លីត្រ​

– ទឹកក្រូច​ឆ្មា ២​ស្លាបព្រា​

– គ្រាប់​ផ្កាឈូករ័ត្ន ២​ស្លាបព្រា​

​ការរៀបចំ​៖

​យក​គ្រឿងផ្សំ​ទាំងអស់​ដាក់​រំងាស់​ក្នុង​កម្តៅ​ទាប​ល្មម​ឲ្យ​បាន​រយ​:​ពេល ៦០​នាទី​។ បន្ទាប់ពី​ដុសធ្មេញ​រួច អ្នក​ត្រូវ​ប្រើ​ល្បាយ​នេះ​សម្អាត​ធ្មេញ​ម្តងទៀត​ចំនួន ៥​នាទី ហើយ​អនុវត្ត​យ៉ាងហោចណាស់​ឲ្យ​បាន​ពីរដង​ក្នុង​មួយខែ​។​

​លើសពីនេះទៅទៀត អ្នក​ត្រូវ​ទម្លាប់​សម្អាត​មាត់​ធ្មេញ​បន្ថែម​ដូចជា​៖

– ដុសធ្មេញ​របស់​អ្នក​ឲ្យ​បាន​ទៀងទាត់​ជាមួយនឹង​ច្រាស់​ទន់ និង​ធ្វើ​ល​ច​នា​បញ្ឈរ​។ ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ធ្មេញ និង​អញ្ចាញធ្មេញ​។​

– ប្រើស​សៃ​អំបោះ​ធ្វើ​ពី​សូត្រ​សម្អាត​ធ្មេញ​ឲ្យ​ទៀងទាត់​។​

– ទទួលទាន​អាហារ​ដែលមាន​រសជាតិ​ហិ​រ​ដើម្បី​រំញោច​ក្រពេញទឹកមាត់​។ នេះ​ជា​វិធី​សម្អាត​ទឹកមាត់​បែប​ធម្មជាតិ​ដ៏​ល្អ​។​

– ប្រឆាំង​ជាមួយនឹង​បាក់តេរី ដោយ​បៀម​សំបក​ក្រូច​នៅក្នុង​មាត់ មុនពេល​ចូល​គេង​។​

​ប្រសិនជា​វិធី​ខាងលើ​ពុំ​សូវ​ទទួលបាន​លទ្ធផល អ្នក​អាច​សាក់​តាមរបៀប​ទី​២

១-​ប្រើ​ថ្នាំដុសធ្មេញ​ដែល​ធ្វើឱ្យ​ធ្មេញ​ស ៖ ថ្នាំ​ប្រភេទ​នេះ​មាន​ផ្ទុក​ទៅដោយ Peroxide​ដែលជា​សារធាតុ​ធ្វើឱ្យ​ធ្មេញ​ពណ៌​ស​។ អ្នក​គួរប្រើ​ប្រា​ស់វា​២​ដង​ក្នុង​មួយថ្ងៃ​។ ប្រសិនជា​ទម្លាប់​បែបនេះ​បន្តបាន​ពី​២​ទៅ​៤​សប្តាហ៍​នោះ លទ្ធផល​នឹង​កើតមាន​ជាពុំខាន ។​

២-​ប្រើ​ទឹក​ថ្នាំ​ខ្ពុរមាត់​ធ្វើឱ្យ​ធ្មេញ​ស ៖ បៀមទឹកថ្នាំ​១​គម្រប​ពេញ​ទុក​១​នាទី​បន្ទាប់មក​ទើប​ខ្ពុរមាត់​ចោល​។ ដើម្បី​ទទួលបាន​លទ្ធផល យើង​គួរ​ខ្ពុរមាត់​២​ដង​ក្នុង​១​ថ្ងៃ​។ យ៉ាងណាក៏ដោយ ទឹក​ថ្នាំ​ខ្ពុរមាត់​នេះ​មាន​ប្រសិទ្ធភាព​តែ​លើ​ធ្មេញ​មាន​ក្អែល​លឿង​តិចតួច​ប៉ុណ្ណោះ​ដ្បិត​ប្រសិទ្ធភាព​របស់​វា​មាន​រយៈពេល​ខ្លី ។​

៣-​ប្រើ​ស្រទាប់​ស្តើង veneer បិទ​នៅលើ​ធ្មេញ ៖ វិធីសាស្ត្រ​នេះ អ្នក​មិនអាច​ធ្វើបាន​ដោយ​ខ្លួនឯង​ទេ ចាំបាច់​ត្រូវ​ទៅ​ជួប​ជាមួយ​គ្រូ​ពេទ្យធ្មេញ​។ ឧបករណ៍​នេះ​អាចមាន​រយៈពេល​ពី​១០​ទៅ​១៥​ឆ្នាំ​ទើប​ផ្លាស់ប្តូរ​ថ្មី ។​

៤-​ប្រើ​ទ្រនាប់​ធ្មេញ bleaching trays ៖ វា​ជា​ដំណោះស្រាយ​ថ្មី​មួយទៀត​ដើម្បី​ជួយ​ឱ្យ​ធ្មេញ​របស់​អ្នក​ស​។ ទ្រនាប់​ធ្មេញ​នេះ​អ្នក​អាច​រកបាន​ពី​ពេទ្យធ្មេញ​ទាំងឡាយ​។ ទោះជា​យ៉ាងណា នឹងមាន​ផលប៉ះពាល់​រំខាន​ខ្លះៗ​ជាមួយ​ឧបករណ៍​នេះ​។ ដូច្នេះ​ពេល​មាន​បញ្ហា អ្នក​គួរតែ​ទៅរក​ពេទ្យធ្មេញ​។​

៥-​ប្រើ​ក្រូចឆ្មារ ៖ ទឹកក្រូច​ឆ្មារ​ពិតជា​ធ្វើឱ្យ​ធ្មេញ​របស់​អ្នក​ស​ស្អាត​។ អ្នកនឹង​បានឃើញ​ពី​ប្រសិទ្ធភាព​នៅពេលដែល​ប្រើប្រាស់​ទៀងទាត់​។ ប៉ុន្តែ​ផលប៉ះពាល់​ប្រាកដ​ជាមាន​ខណៈ​នៅក្នុង​ទឹកក្រូច​ឆ្មារ​មាន​អាស៊ីដ​ច្រើន​។ វា​អាចធ្វើ​ឱ្យមាន​បញ្ហា​ដល់​អញ្ចាញធ្មេញ​របស់​អ្នក​។​

៦-​សាច់​ផ្លែ​ស្ត្រ​បឺ​រី​ក៏​អាចជួយ​ឱ្យ​ធ្មេញ​ស​ស្អាត​បានដែរ ។​

៧-​ប្រើ​អំបិល​លាយ​ទឹក​រួម​នឹង Baking Soda (​សូ​ដ្យូ​ម​ប៊ី​កាបូ​ណាត​)​ដុស​ធេ្ម​ញ​របស់​អ្នកជា​ប្រចាំ ៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី