• Flexa

ធ្មេញ​ពណ៌​លឿង​លែង​ជាប​ញ្ហ​ធំ​ទៀតហើយ ឥឡូវនេះ​អ្នក​អាច​ព្យាបាល​តាម​វិធី​ធម្មជាតិ​ងាយ ៗ​

4 ខែ កន្លងទៅ នុម៉ា

​ធ្មេញ​ពណ៌​ស​ចាំង​អាចជួយ​បង្កើន​សម្រស់​និង​ជួយ​យើង​ឱ្យ​មើលទៅ​ហាក់ជា​មនុស្ស​ម្នាក់​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​ទីកន្លែង​ដែល​យើង​ស្ថិតនៅ​។ មនុស្ស​ទាំងឡាយ​ចូលចិត្ត​និយាយ​រក​អ្នក​ដែលមាន​ធ្មេញ​ស និង​ជាទូទៅ​ពួកគេ​មិន​ចង់​និយាយ​រកម​នុស្ស​ដែលមាន​ធ្មេញ​ពណ៌​លឿង​ប្រឡាក់​ក្អែល​នោះទេ​។ ធ្មេញ​ពណ៌​លឿង​និង​មាន​ក្អែល​មើលទៅ​អាក្រក់​ខ្លាំងណាស់ ដូច្នេះ​មុននឹង​ចូល​ទៅដល់​ការព្យាបាល​គួរ​គប្បី​ស្វែងយល់​អំពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​ធ្មេញ​ប្រែ​ទៅជា​ពណ៌​លឿង ។​

​តើ​កត្តា​អ្វីខ្លះ​ដែរ​ធ្វើ​ឲ្យ​ធ្មេញ​មាន​ពណ៌​លឿង ?

​ជាធម្មតា អ្នក​ដឹងថា​ធ្មេញ​ប្រែជា​ពណ៌​លឿង ដោយសារ​កំណក​កាហ្វេ តែ និង​ថ្នាំជក់ ប៉ុន្តែ​ប្រហែលជា​មិនទាន់​ដឹង​នៅ​ករណី​ផ្សេងទៀត​ដែល​បណ្ដាលអោយ​ធ្មេញ​បាត់បង់​ពណ៌​នោះទេ​។ ពេលខ្លះ​ធ្មេញ​ប្រែ​ពណ៌​មួយរយៈ​ប៉ុណ្ណោះ ដោយសារ​ការផ្លាស់ប្ដូរ​នៃ​សារ​ធាតុគីមី តែ​ពេលខ្លះ​អាច​ប្រែ​ពណ៌​រហូត​។ អ្នក​គួរពិនិត្យមើល​កត្តា​ផ្សេងៗ ដែល​ធ្វើអោយ​ធ្មេញ​ប្រែ​ពណ៌​លឿង ខ្មៅ ខៀវ និង​ប្រផេះ ព្រមទាំង​របៀប​ដោះស្រាយ​បញ្ហា​នេះ​។ អ្នក​គួរ​ប្រឹក្សា​ជាមួយ ទន្តពេទ្យ​បន្ថែម ព្រោះនេះ​គ្រាន់តែ​ជា​ចំណេះដឹង​បន្ថែម​ប៉ុណ្ណោះ​។​

•​​ការជក់បារី ឬ​ចុក​ថ្នាំ អាចអោយ​ធ្មេញ​ប្រែជា​ពណ៌​ខ្មៅ និង​ពណ៌​លឿង​។ ភេសជ្ជៈ​ដែលមាន​ពណ៌​ខ្មៅ ជាតិ​- អាស៊ីដ ដូចជា​កាហ្វេ តែ និង​ភេសជ្ជៈ​ផ្សេងទៀត អាចធ្វើអោយ​ធ្មេញ​មាន​រន្ធ​ច្រើន​។ ស្នាម​ប្រឡាក់​មិន​ត្រឹមតែ​ពណ៌​លឿង​នោះទេ អាច​ពណ៌​ទឹកក្រូច ឬ​ពណ៌​បៃតង ដោយ​អាស្រ័យ​លើ​ករណី​។ អ្នក​អាច​សំអាត​ដោយ​ប្រើ​ថ្នាំដុសធ្មេញ ដុស​សំអាត​អោយបាន​ទៀងទាត់​។​

•​​ថ្នាំពេទ្យ ក៏​អាចធ្វើអោយ​ស្រទាប់​ខាងក្រៅ​ធ្មេញ​ប្រែ​ពណ៌​លឿង (​ជា​បណ្ដោះអាសន្ន​) ផងដែរ​។​

•​​ពេល​ធ្មេញ​ស្ដើង ជា​ធម្មជាតិ​វា​នឹង​ប្រែ​ពណ៌​លឿង​។ ធ្មេញ​ស្ដើង ក៏​អាច​កើតមាន​លើ​មនុស្ស​ដែលមាន​មាត់​ស្ងួត (​បង្កើត​ទឹកមាត់​តិច​) ឬ ទទួលទាន​អាហារ​មាន​ជាតិ​អាស៊ីដ​ច្រើន​។ អ្នក​អាច​សំអាត​ដោយ​ប្រើប្រាស់​ផលិតផល​ដែល​ណែនាំ​ដោយ​ទន្តពេទ្យ ឬ​អោយ​ទន្តពេទ្យ​ធ្វើការ​សំអាត​តែម្ដង​។

•​​ភាព​តានតឹង អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់ និង​ការ​គេង​មិន​គ្រប់គ្រាន់ ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្មេញ​ផងដែរ ដែល​ធ្វើអោយ​ធ្មេញ​ប្រែ​ពណ៌​លឿង ឬ​ស្រអាប់​ជាង​មុន​។​

•​ធ្មេញ​មិនមែន​ប្រែ​ពណ៌​តែ​ពណ៌​លឿង​នោះទេ វា​ក៏​អាច​ប្រែជា​ពណ៌​ខៀវ ខ្មៅ និង​ប្រផេះ​ផងដែរ​។ ធ្មេញ Amalgams (​ធ្មេញ​ប៉ះ​ដោយ សារធាតុ​ពណ៌​ប្រាក់​) បង្កើតឡើង​ដោយ​ប្រើប្រាស់ mercury ឬ sulfide ដែល​អាចធ្វើអោយ​ធ្មេញ​ប្រែ​ពណ៌​ជា ខ្មៅ ឬ​ប្រផេះ​។​

•​ឆ្មេ​ញ​ខូច​អាចមាន​ចំណុច​ខ្មៅ ដោយសារ​មាន​ជាលិកា​ស្លាប់​នៅ​ខាងក្នុង​។ ការ​មាន​បញ្ហា​ផ្លូវចិត្ត​ក៏​អាចធ្វើអោយ​ធ្មេញ​ប្រែ​ពណ៌​ផងដែរ ទៅលើ​យុវវ័យ និង​ក្មេង ពីព្រោះ​ការ​ប្រែ​ពណ៌​ស្ថិតនៅ​ផ្នែក​ខាងក្នុង ដែល​មិនអាច​គ្រាន់តែ​សំអាត​ធម្មតា​បាន​នោះទេ​។

•​មាន​ពីរ​ករណី​ដែល​ធ្វើអោយ​ធ្មេញ​ប្រែ​ពណ៌​ខៀវ ដោយ​ធ្មេញ​សរ​ធម្មតា អាច​នឹង​ប្រែជា​ពណ៌​ខៀវ បើសិនជា​ធ្មេញ​បាន​ប៉ះ​ដោយ​ប្រើ mercury-silver ដែល​បង្ហាញ​ដោយ​អេកូ​។​

​វី​ធី​ព្យាបាល​បែប​ធម្មជាតិ

​សំបក​ក្រូច​។ យក​សំបក​ផ្លែក្រូច​ពណ៌​លឿង មក​ត្រដុស​ម៉ាស្សា​នៅលើ ធ្មេញ​របស់​អ្នក​។ វា​គឺជា​ប្រភព នៃ ជាតិ​កាល់ស្យូម និង វីតាមីន C ដែល​វា​អាចជួយ​រក្សា អោយ​ធ្មេញ​មាន​សុខ​ភាពល្អ​, រឹងមាំ និង មាន​ពណ៌ ល្អប្រសើរ​ឡើងវិញ ។​

​ការប្រើ​ទឹក​សូ​ដា គឺជា​វិធី​មួយ​ដ៏​ល្អ​បំផុត ក្នុងការ​ព្យាបាល​ធ្មេញ​ពណ៌​លឿង​ដោយ​ខ្លួន​អ្នក​។ អ្នក​អាច​លាយ ចូលគ្នា រវាង​ទឹក​សូ​ដា ជាមួយនឹង ទឹក​ក្តៅ​ឧណ្ណៗ បន្ទាប់មក​យក​វា មក​ធ្វើជា​ទឺ​ក​ខ្ពុរមាត់​។ ក្រោយពី​អ្នក​បាន ខ្ជះ​ទឹក​នេះ​ចេញ អ្នក​អាច​ធ្វើការ​ដុះធ្មេញ​របស់​អ្នក​ថ្នមៗ​។ វិធី​នេះ អាចជួយ​អោយ​ធ្មេញ របស់​អ្នក មាន​ភាព​ចែងចាំង​បាន​។​

​អំបិល​គឺជា ឱសថ​ព្យាបាល​ធ្មេញ​ពណ៌​លឿង​មួយ ដ៏​អស្ចារ្យ​។ អ្នក​អាច​ប្រើ​អំបិល នៅពេលដែល​អ្នក កំពុង​ដុសធ្មេញ​របស់​អ្នក​។ អ្នក​ក៏​អាចធ្វើ​ការ​លាយ​ចូលគ្នា រវាង អំបិល , ទឹក​សូ​ដា និង ទឹក អោយបាន​សព្វ​ល្អ មុនពេល​យក​វា​មក​ធ្វើជា​ទឹក​ខ្ពុរមាត់​។ តែ​យ៉ាងណាក៏ដោយ អ្នក​ត្រូវមាន​ភាព​ប្រុងប្រយ័ត្ន តាម​ដែល អំបិល គឺមាន​សភាព​គ្រោតគ្រាត និង អាចធ្វើអោយ​មានការ​ឈឺ​ចាប់​នៅក្នុង​មាត់ និង វា​ក៏​អាច​បំផ្លាញ​បាន​ផងដែរ នូវ​កាចា​ធ្មេញ​របស់​អ្នក ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី