• Flexa
  • Default ខាងលើក្រោមមេនុយ

គ្រាន់តែ​ផឹក​ភេសជ្ជៈ​ម្យ៉ាង​ធ្វើ​ឲ្យ​អ្នក​គេង​លក់បាន​ស្កប់ស្កល់​បំបាត់​កង្វល់ និង​ស្ត្រេ​ស​បែបនេះ​សោះ​

1 ខែ កន្លងទៅ ដានីន

ក្នុង​សម័យនេះ​ស្ដ្រី​ស្ថិតក្នុង​វ័យ​បំពេញការងារ​កំពុង​ជួប​ប្រសព្វ​នឹង​រោគ​គេង​មិន​លក់​ស្ទើរតែ​គ្រប់ៗ​គ្នា​។ ភាគច្រើន​កើតចេញពី​មូល​ហេតុដែល​មិនសូវ​ធ្ងន់ធ្ងរ​ដូចជា ធុញថប់ ឬ​កង្វល់ និង​ការងារ​ច្រើនពេក មាន​បញ្ហា​នៅក្នុង​សង្គម​គ្រួសារ បញ្ហា​សុខភាព​ដុត​រោល​បណ្ដាល​ឲ្យ​កើត​នូវ​អារម្មណ៍​ខ្វល់ខ្វាយ​ក្នុង​ចិត្ត​រាល់​លើក​មុនពេល​បិទ​ភ្នែក ។ នេះហើយ​ដែលជា​ដើមហេតុ​ធ្វើ​ឲ្យ​លោកអ្នក​ដេក​មិនបាន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​រាងកាយ​ចុះខ្សោយ ហើយ​ខ្សោះ​អស់កម្លាំង​ល្ហិតល្ហៃ​នោះ​។​

កន្លងមក​មាន​អ្នកខ្លះ​ធ្លាប់​ដឹង​រួចមកហើយ​ថា ការ​ទទួលទាន​ទឹកដោះគោ​ឬ​កា​កាវ​នៅ​ក្ដៅៗ​វា​អាចជួយ​ឲ្យ​លោកអ្នក​ងាយ​នឹង​លង់​លក់បាន​កាន់តែ​ស្រួល​ឡើង ។ ទន្ទឹមគ្នា​នោះដែរ ក៏​នៅមាន​អ្នកខ្លះ​យល់​ភ័ន្ដច្រឡំ​បែរជា​នាំគ្នា​ងាក​ទៅ​ទទួលទាន​អ្វី​ផ្សេង​ជំនួស​ដូចជា​ស្រាក្រហម ស្រា​បៀ កាហ្វេ ឬ​តែ ដែលជា​ភេសជ្ជៈ​មាន​សារជាតិ​អាល់កុល​។ ទាំងអស់នេះ​វា​កាន់តែ​ធ្វើ​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​ទឹក​ស្រប​ពេលដែល​កា​ហេ្វ​អ៊ី​ន វា​កាន់តែ​ធ្វើ​ឲ្យ​ភ្នែក​បើក​កាន់តែ​ធំ​ឡើង​នោះ​។ ភេសជ្ជៈ​ទាំងពីរ​ប្រភេទ​នេះ​វា​នឹង​ឲ្យ​លោកអ្នក​កាន់តែ​ខ្សោះ​អស់កម្លាំង នៅពេល​ក្រោយពី​ដំណេក​ព្រឹកស្អែក​ឡើង​ទៀតផង​។ ផ្ទុយទៅវិញ បើ​លោកអ្នក​ប្ដូរ​ទៅជា​ទឹកតែ​ក្ដៅ​ក្លិន​កា​ម៉ូ​មីង វិញ​នោះ​វា​ជួយ​ទាំង​អារម្មណ៍​វ​បាន​ធូរស្រាល និង​រក្សា​ជាតិ​ទឹក​នៅក្នុង​រាងកាយ​កាន់តែ​ប្រសើរឡើង​ទៀតផង​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2