• Flexa

បញ្ហា​ធ្មេញ​ពណ៌​លឿង លែង​ជា​បញ្ហា​ធំ​ទៀតហើយ វិធី​ងាយៗ ធ្វើ​ឲ្យ​ធ្មេញ​ស​ស្អាត​ដោយ​ខ្លួន​អ្នក ត្រឹម​ពេល​២​នាទី​

1 សប្ដាហ៍ កន្លងទៅ ដានីន

​ស្នាមញញឹម​ភ្លឺ​ថ្លា ស្រស់ស្អាត​មិន​គ្រាន់តែ​អាចធ្វើអោយ​យើង​មាន​អារម្មណ៍ល្អ​ទេ តែ​ក៏​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​យើង​ផងដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្វីដែល​យើង​ទទួលទាន និង​ផឹក​អាចធ្វើអោយ​ធ្មេញ​មាន​បញ្ហា ហើយ​យើង​ក៏​ញញឹម​លែង​សម​ដែរ​។ ការ​ទៅ​ជួប​ពេទ្យធ្មេញ​ធ្វើអោយ​អ្នក​ចំណាយលុយ​ច្រើន​ដើម្បី​ទទួលបាន​ស្នាមញញឹម​ឡើងវិញ ចុះបើ​អ្នក​គ្មាន​ថវិការ​គ្រប់គ្រាន់​នោះ​? វិធីសាស្ត្រ​ងាយៗ​ខាងក្រោម​នេះ​នឹង​អាចជួយ​អ្នក​បាន​។​

​អ្វីដែល​អ្នកត្រូវការ​

​ក្រូចឆ្មា ១​ផ្លែ និង ម្សៅ​សូ​ដា ១​ស្លាបព្រា​បាយ​

​អនុវត្ត​

​យក​ម្សៅ​សូ​ដា ១​ស្លាបព្រា​បាយ ដាក់ចូល​ទៅក្នុង​ចាន រួច​ច្របាច់​ក្រូចឆ្មា​ចូល​។ លាយ​វា​យ៉ាង​ហ្មត់ចត់ រហូតដល់​វាស​ព្វ និង​ខាប់​។​

​ជំហាន​ចុងក្រោយ​

​ប្រើ​ច្រាស​ដុសធ្មេញ និង​គ្រឿង​ដែល​បាន​ផ្សំ​រួច យកទៅ​ដុសធ្មេញ​របស់​អ្នក​។ រង់ចាំ​រយៈពេល ២​នាទី ដើម្បី​ឲ្យ​វា​ដំណើរការ​។ បន្ទាប់មក លាង​សម្អាត​មាត់ និង​ធ្មេញ​របស់​អ្នកចេញ​។ សម្លឹង​មើលទៅ​កញ្ចក់ ដើម្បី​ឃើញ​ពី​លទ្ធផល ក្រោយ​សាកល្បង​វិធីសាស្ត្រ​ដ៏​សាមញ្ញ​នេះ​។​

​បញ្ជាក់​៖ អ្នក​មិនគួរ​ធ្វើ​វា​ញឹកញាប់​ឡើយ ដោយ​អ្នក​អាចធ្វើ​វា​ម្ដងម្កាល មុនពេល​ចេញទៅ​ដើរលេង ឬ​ណាត់ជួប​គេ ជាដើម​។​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី