• Giloba

ហេតុអ្វី ចំ​បាច់ “​ផោម “ ? កត្តា​អ្វីខ្លះ​ដែល​បង្ក​ឲ្យ​មនុស្ស បញ្ចេញ​ខ្យល់ ផោម ហើយ​ជា​មធ្យម​មនុស្ស​ម្នាក់ៗ​ផោម​ប៉ុន្មាន​ដង​ក្នុង​១​ថ្ងៃ ?

5 ខែ កន្លងទៅ ដានីន

ផោម​” ជា​មុខងារ​ធម្មជាតិ របស់​រាងកាយ ដែល​កើតឡើង នៅពេល​អាហារ​ឆ្លងកាត់​ប្រព​ន្ធ័ រំលាយ​អាហារ ។ លោក​វេជ្ជបណ្ឌិត Aziz Aadam ជំនួយការ​សាស្ត្រាចារ្យ ផ្នែក​វេជ្ជសាស្ត្រ នៅ​សាកលវិទ្យាល័យ វេជ្ជសាស្ត្រ Rush បានអោយដឹងថា បាក់តេរី នៅក្នុង​ពោះវៀន បំបែក​សារធាតុចិញ្ចឹម ដែល​សេសសល់ ដូចជា ជាតិ​សរសៃ និង កាបូ​អ៊ី​ដ្រា​ត ដែល​មិនអាច ស្រូប​ចូល​រាងកាយ​បាន ហើយ​បង្កើត ជា​ឧស្ម័ន​ស្ពាន់ធ័រ ដែល​បង្កើត​ក្លិន និង ឧស្ម័ន​យ៉ាងច្រើន ដែល​គេ​ហៅថា "​ផោម​” ។​

​តើ​ផោម​គឺជា​អ្វី ? ផោម​( flatus )​គឺ​ត្រូវបាន​កើតមានឡើង​នៅក្នុង​ក្រពះ និង​ពោះវៀន​ដោយ សារ​តែ​រាងកាយ​របស់​អ្នកធ្វើ​ការរំលាយ​អាហារ​ដើម្បី​ក្លាយទៅជា​ថាមពល​។ មនុស្ស​ទាំងអស់ សុទ្ធសឹងតែ​មានការ​ផោម ដោយ​គ្រាន់តែ​មនុស្ស​ខ្លះ​ច្រើនជាង​មនុស្ស​ផ្សេងទៀត​។​វា​ជាធម្មតា មនុស្ស​ផោម​ពី​៦​ទៅ​២០​ដង​ក្នុង​មួយថ្ងៃ​។​

​មូលហេតុ​ដេ​ល​បណ្តាលឱ្យ​អ្នក​ផោម​

​កត្តា​ចំនួន ១១ ចំនុច​ខាងក្រោម​នេះ ដែល​បង្កអោយមាន​ការ​បញ្ចេញ​ខ្យល់ "​ផោម​"៖

1. វា​កើត​មកពី​ការ លេប​ខ្យល់​ក្នុង​បរិយាកាស ។​

2. ការ​ញ៉ាំ​អាហារ ដែលមាន​ស្ពាន់ធ័រ​ខ្ពស់ ដូចជា ផ្កា​ខាត់ណា អាល់​ម៉ុង និង សណ្ដែកបណ្ដុះ ព្រមទាំង​ស្ពាន់ធ័រ នៅក្នុង​សាច់ និង ទឹកដោះគោ អាចធ្វើអោយ​ផោម មាន​ក្លិន​មិនល្អ ។​

3. ជា​មធ្យម មនុស្ស​ម្នាក់ ផោម​លើសពី ១០ ដង ក្នុង​មួយថ្ងៃ ។​

4. ក្នុង ២៤ ម៉ោង ជា​មធ្យម មនុស្ស​ម្នាក់​បញ្ចេញ​ឧស្ម័ន ២ លីត្រ ។​

5. ការបញ្ចេញ​ឧស្ម័ន លើសលប់ អាច​បញ្ជាក់ថា អ្នកមាន​បញ្ហា​ពោះវៀន ដែល​បណ្ដា​លពី ផល​រំខាន នៃ​ការ​ញ៉ាំ​ទឹកដោះគោ ឬ Gluten ។​

6. មនុស្ស​ប្រុស ផោម​ច្រើនជាង មនុស្ស​ស្រី ព្រោះ​មនុស្ស​ប្រុស ញ៉ាំ​លឿន​ជាង​មនុស្ស​ស្រី ហើយ​មនុស្ស​ស្រី មានការ​អៀនខ្មាស់ ពេល​ផោម ។​

7. ការ​ញ៉ាំ​ស្ករ​គ្រាប់ ឬ​ស្ករ​កៅស៊ូ​ទំពារ អាចធ្វើ​ផោម ផងដែរ ។​

8. វា​អាច​បញ្ចេញ​ពន្លឺ ពេល​ផោម​លើ​ភ្លើង ។ មានការ​យល់​ខុស​មួយ ដែលថា មេតាន ជា​អ្វីដែល​បណ្ដាលអោយ​ឆេះ តែ​វា​មិនត្រូវ​បាន​រកឃើញ ក្នុង​ផោម​នោះទេ ។ ប៉ុន្តែ គេ​រកឃើញថា អ៊ីដ្រូសែន ដែល​មនុស្ស ជា​អ្នក​ផលិត ហើយ​នៅពេល​ផោម ប៉ះ​ភ្លើង នោះ​វា នឹង​បង្កើត​ពន្លឺ​កាន់តែខ្លាំង ។​

9. រន្ធ​គូថ​ធំ ធ្វើអោយ​ផោម មិន​លឺសូរ ព្រោះ​ឧស្ម័ន អាច​ឆ្លងកាត់​ដុំ​លាមក​ធំៗ​បាន ដែល​ធ្វើអោយ​ផោម មិន​លឺសូរ ។​

10. ក្រុមហ៊ុន Shreddies បាន​បង្កើត​ខោ​ក្នុង ដើម្បី​ត្រង និង បំបាត់​ក្លិន​ផោម​បាន ។​

11. កំលាំង​ខ្ជិ​ប របស់​សាច់ដុំ Sphinter អាច​កំនត់​ពី​ការ ទប់​ផោម របស់​អ្នក​បាន​យ៉ាង​ល្អ​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...