• Giloba

ស្ត្រេ​ស​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ផ្លូវ​អារម្មណ៍ និង​រាងកាយ​ផងដែរ មូលហេតុ​ធំចំបង​គឺ​ដោយសារ ......

6 ខែ កន្លងទៅ ដានីន

​ស្ត្រេ​ស​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​តែង​កើតមានឡើង​នៅក្នុង​ជីវិត​របស់​យើង​គ្រប់គ្នា ដែល​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ផ្លូវ​អារម្មណ៍ និង​រាងកាយ​ផងដែរ​។ ការកើតមាន​ជំងឺស្ត្រេស​ជា​ញឹកញាប់​អាច​ឲ្យ​អ្នក​ងាយ​នឹង​កើត​ជំងឺ បេះដូង​, សម្ពាធ​ឈាម​ឡើង​ខ្ពស់​ធ្វើ​ឲ្យ​ស​សៃ​ឈាម​ខួរក្បាល​, ឈឺទ្រូង និង​ចង្វាក់បេះដូង​លោត​ខុសធម្មតា​។ ប៉ុន្តែ​វា​អាស្រ័យទៅលើ​មនុស្ស​ម្នាក់ៗ​អាច​គ្រប់គ្រង​ភាព​តានតឹង​របស់ខ្លួន​បាន​កម្រិតណា​។​

​ពេលខ្លះ​ស្ត្រេ​ស​អាចធ្វើ​ឲ្យ​យើង​មាន​រោគសញ្ញា​ផ្សេងៗ​ដូចជា វិលមុខ​, ឈឺក្បាល​, មួម៉ៅ​, ថប់​អារម្មណ៍ ឬ​ចង់​បរិភោគ​អាហារ​ច្រើន​។ នៅពេល​ដែលមាន​រោគសញ្ញា​ទាំងនេះ​កើតឡើង អ្នក​ត្រូវធ្វើ​ការគ្រប់គ្រង​វា​ឲ្យ​បាន ព្រោះ​បញ្ហា​នេះ​អាចមាន​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល និង​គាំងបេះដូង​។​

១. ក្តីបារម្ភ​

​ទោះបីជា មនុស្ស​គ្រប់គ្នា​បានដឹងហើយថា​ក្តីបារម្ភ​វា​មិនបាន​ផ្តល់​អ្វី​អោយ​អ្នក​នោះទេ តែ​ផ្ទុយទៅវិញ​គ្រាន់តែ​ធ្វើអោយ​អ្នកមាន​ភាព​តានតឹង​តែប៉ុណ្ណោះ​។ អ្នក​គួរតែ​គិត​វិញ​ថា ការវិភាគ និង​គិត​ផ្តេសផ្តាស​ច្រើន​នោះ វា​មិនបាន​ជួយ​អ្វី​ដល់​អ្នក​ទេ​។ អ្នក​គួរតែ​រៀន​ទទួល​ពី​ការពិត និង​ព្យាយាម​កុំ​ធ្វើអោយ​ស្ថានភាព​នោះ​កាន់តែ​អាក្រក់​ថែមទៀត​អី​។​

២. ព្យាយាម​តំរូវ​ចិត្ត​អ្នកដទៃ​

​ការ​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា គឺ​វា​ជា​រឿង​មួយ​លំបាក​ណាស់ ហើយ​ពេលខ្លះ​អ្នកនឹង​មិនបាន​ទទួល​អ្វី​មកវិញ​ទេ មានតែ​ការស្តីបន្ទោស ដែល​ធ្វើអោយ​ខ្លួនឯង​ខូចចិត្ត​តែប៉ុណ្ណោះ​។ ព្យាយាម​ធ្វើ​អ្វី​តំរូវ​ចិត្ត​ខ្លួនឯង វា​ប្រសើរ​ជាង​តំរូវ​ចិត្ត​អ្នកដទៃ​។​

៣. គេង​មិនបាន​គ្រប់គ្រាន់​

​ការមិន​ងងុយគេង រឺ​ក៍​ការ​គេង​មិនបាន​គ្រប់គ្រាន់ ជា​មូលហេតុ​បង្កអោយមាន​ស្ត្រេ​ស ។​មនុស្សពេញវ័យ​ត្រូវការ​គេង​អោយបាន​៧​ម៉ោង បើ​មិន​ដូច្នោះ​ទេ អាច​នាំអោយមាន ការ​ស្មុកស្មាញ អារម្មណ៍​ឆេវឆាវ ឆាប់​ភិតភ័យ មិន​ជ្រះស្រឡះ ល្ហិតល្ហ័យ និង​ឆាប់​ខឹង​។ ទោះបីជា​អ្នក​មិន​ងងុយគេង​ក៏ដោយ ក៏​អ្នក​គួរតែ​ព្យាយាម​ដាក់ខ្លួន​នៅលើ​គ្រែ បិទ​ភ្នែក នោះ​អ្នកនឹង​គេង​លក់​នៅ​ពេក​ណាមួយ​ដ៏​ឆាប់​។​

៤. ប្រៀបធៀប​ភាពជោគជ័យ​ជាមួយ​អ្នក​ដ៏​ទៃ​

​មាន​មនុស្ស​ជាច្រើន​ស្ថិតនៅ​វ័យ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅឡើយ ហើយ​ពួក​ចាប់ផ្តើម​មើលឃើញ​ពី​ស្ថានភាព​ខ្លួនឯង នៅពេលដែល​ពួកគេ​ចាប់ផ្តើម​ដើរចូល​ជាមួយ​មិត្តភក្តិ​ផ្សេងៗ​ទៀត​។ ដោយមាន​កា​រីកចំរើន​ខាង​ផ្នែក​បច្ចេកវិទ្យា​ជាស​កល មនុស្ស​ចាប់ផ្តើម​មានកា​រ​ប្រកួតប្រជែង​គ្នា​ខាង​ផ្នែក​សំភារ​:​និយម ទាំងនេះ​ធ្វើអោយមាន​ការចាប់ផ្តើម​ខិតខំ​ធ្វើ​ការដើ​ម្បើ​អោយធ្វើ​អោយ​ស្មើ​គេ ហើយ​នៅពេលនោះ​ហើយ​បញ្ហា​នេះ​បាន​ចូល​មកដល់​ក្នុង​ជីវិត​។

៥. ទំលាប់​គ្រប់គ្រង​អ្នកដទៃ​

​ទំលាប់​ចង់​គ្រប់គ្រង​ជីវិត​អ្នកដទៃ គឺជា​រឺ​គល់​មួយ​ដ៏​សំខាន់​ដែល​នាំអោយមាន ស្ត្រេ​ស​។ មនុស្ស​ដែលមាន​តំណែង​ខ្ពស់​នៅ​កន្លែង​ការងារ រឺក៏​ជា​មេ​គ្រួសារ​មួយ​ដែលមាន​ទំលាប់​ចង់អោយ​អ្នក​នៅក្រោម​ខ្លួន​ធ្វើ​អ្វីដែល​ខ្លួន​ចង់​។ រឿងនេះ​វា​អាច​នាំអោយ​ដ៏​ទៃ​មាន​ភាព​ជួរ​ចត់ និង​ភាព​តាង​តឹង​ដ៏​ធ្ងន់ធ្ងរ​។​

៦. ទំលាប់​ពន្យា​ពេល​

​ការពន្យា​ធ្វើ​រឿង​មួយ​សំរាប់​ថ្ងៃ​បន្ទាប់ អាចជួយ​អោយ​អ្នក​សំរាក​បាន​ថ្ងៃនោះ ប៉ុន្តែ​នៅពេលដែល​ការងារ​មិនទាន់បាន​បំពេញ​នោះ​វា​បន្ត​ទុក​ច្រើន​ទៅៗ វា​ធ្វើអោយ​អ្នក​កើតមាន​ស្ត្រេ​ស នៅពេលដែល​អ្នក​ចាប់​ផ្តើមធ្វើ​វា​ក្នុងពេល​តែមួយ និង​បន្ទាន់​។ ជៀសវៀង​ធ្វើ​វា​នៅ​នាទីចុងក្រោយ ឬ​ថ្ងៃ​ចុងក្រោយ ត្រូវធ្វើ​វា​ភ្លាមៗ ដូច​ពាក្យ​មួយ​និយាយថា​” ទង្វើ​របស់​អ្នក​នៅថ្ងៃនេះ វា​ជា​លទ្ធផល​នៅ​ថ្ងៃស្អែក​”​។​

​គួរ​បញ្ជាក់ដែរថា ប្រសិនជា​អ្នក​មិន​ព្រម​ផ្លាស់ប្តូរ​ទម្លាប់​មួយចំនួន​នេះ​អ្នកនឹង​ជួប​បញ្ហា​ដូចខាងក្រោម​

​ស​សៃ​ឈាម​រង​ការខូចខាត​

​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល គឺជា​លក្ខខណ្ឌ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​ធ្វើ​ឲ្យ​មានការ​វិ​វ​ត្តិ​ទៅរក​ការខូចខាត​នៃ​ស​សៃ​ឈាម​ទៅកាន់​ខួរក្បាល​។ បញ្ហា​នេះ​អា​ចប​កើតមានឡើង​នៅពេល​ដែលមាន​កម្រិត​ខ្ពស់​នៃ​សារ​ធាតុគីមី​ក្នុង​ខ្លួន​ដែល​គេ​ហៅថា cytokines​។ នៅពេលដែល​កម្រិត​ភាព​តានតឹង​កើនឡើង វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល និង​នាំ​ឲ្យ​មានការ​កើនឡើង​កម្រិត​នៃ cytokines ។ នេះ​ជា​ហេតុផល​នៃ​ភាព​តានតឹង​ដែល​ប​ណ្តោ​ល​ឲ្យ​ដា​ច់ស​សៃ​ឈាម​ខួរក្បាល​។​

​កំណក​ឈាម​

​ការបង្កើន​កម្រិត​ស្ត្រេ​ស​ក៏​អាច​បង្កើន​កម្រិត​អ័រម៉ូន adrenaline និង cortisol​។ ប៉ុន្តែ​វា​មាន​ទំនាក់ទំនង​ដ៏​សំខាន់​រវាង​ស្ត្រេ​ស និង​ហាន​ភ័យ​នៃ​ការ​គាំងបេះដូង​។ ភាព​តានតឹង​ក៏​អាចមាន​ផលប៉ះពាល់​ដល់​កំណក​ឈាម ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​។ នេះ​ជា​ហេតុផល​ដែល​ភាព​តានតឹង​ប​ណ្តោ​ល​ឲ្យ​គាំងបេះដូង​។​

​សម្ពាធ​ឈាម​ឡើង​ខ្ពស់​

​កម្រិត​នៃ​ភាព​តានតឹង​ក៏​អា​ចប​ណ្តោ​ល​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ផងដែរ​។ នេះ​ក៏​អាចជា​មូលហេតុ​មួយ​នៃ​ភាព​តានតឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស​សៃ​ឈាម​ខួរក្បាល​។ ខណៈដែល​សម្ពាធ​ឈាមមាន​ការកើនឡើង នឹងមាន​ការខូចខាត​ដល់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល នេះហើយ​ជា​មូ​លេ​ហ​តុ​មួយ​ទៀ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។​

​តុល្យភាព​អ័រម៉ូន​

​ស្ត្រេ​ស​គឺជា​មូលហេតុ​មួយ​ដែល​ប​ណ្តោ​ល​ឲ្យ​អតុល្យភាព​នៃ​អ័រម៉ូន​។ បញ្ហា​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​រំលាយ​អាហារ​នៃ​រាងកាយ​។ ការរំលាយ​អាហារ​នេះ​អាចមាន​រោគសញ្ញា​ដូចជា​ជំងឺ​ទឹកនោមផ្អែម​កើតមានឡើង ដែល​ប​ណ្តោ​ល​មកពី​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​។ កត្តា​មួយ​នេះ​នឹងធ្វើ​ឲ្យ​មាន​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​បេះដូង​កើតឡើង​ខ្ពស់​ផងដែរ​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...