• Giloba

ពិនិត្យមើល​រោគសញ្ញា​លើ​ខ្លួន​អ្នក យ៉ាង​ងាយៗ​អាច​ដឹងថា អ្នក​កើត​ជំងឺ​កាច​សហាវ​(​មហារីក​)​ដែរ​ឫ​អត់ ?

1 ឆ្នាំ កន្លងទៅ ចាន់ ថេត

​រោគសញ្ញា​ទាំង​៦ បង្ហាញថា​ជំងឺមហារីក​ប្រហែលជា​កំពុង​ចាប់ផ្ដើម​លូតលាស់​នៅ​រាងកាយ​របស់​អ្នក វា​ពិតជា​ល្អ​ណាស់​ប្រសិនបើ​យើង​មាន​ប្រព័ន្ធ​អេឡិចត្រូនិក​នៅជាប់​ខ្លួន ដូចនេះ​នៅពេល​មាន​ជំងឺមហារីក​ដែល​វា​ចង់​មក​កកើត​ក្នុង​ខ្លួន​នោះ វា​នឹង​បង្ហាញ​ជា​រោគសញ្ញា​ឲ្យ​អ្នក​បានដឹង​មុន​ផងដែរ​។ ហើយ យើង​ពិតជា​មិនអាច​ដឹងបាន​ឡើយ​ថា​ក្នុង​ខ្លួន​យើង អាច​នឹងមាន​ជំងឺមហារីក​មែន​នោះ​រឺ​អត់​។

​ដូចនេះ​ដើម្បី​កុំ​ឲ្យ​ហួសពេល អ្នក​ត្រូវ​ចេះ​សង្កេតមើល​អាកា​រៈ​ដោយ​ខ្លួនឯង​ដូចជា​៖ ១) រមាស់​ស្បែក​៖ ការ​រមាស់​ស្បែក​នេះ​ក៏​អាចពាក់ព័ន្ធ​ទៅនឹង​ការកើត​មហារីក​ដែរ​ព្រោះ នៅពេល​មហារីក​ទាំងនោះ​ចាប់ផ្ដើម​កកើត​នៅ​កន្លែង​ណាមួយ​។ លំហូរ​ឈាម​ក៏មាន​ការកើនឡើង ហើយ​បរិវេណ​នោះ​នឹង​កាន់តែ​ក្ដៅ​លើសពី​ធម្មតា ដែលជា​ហេតុ​នាំ​ឲ្យ​បរិវេណ​នោះ ឡើង​ក្រហម ហើយ​រមាស់​ថែម​ទៀតផង​។ ២) ដំបៅ​ដែល​មិន​ងាយ​សះ ៖ នៅពេល​អ្នកមាន​របួស ឬក៏​មុត នឹង​អ្វីមួយ​ដែល​នាំ​ឲ្យ​មាន​ដំបៅ ប៉ុន្តែ​ដំបៅ​នោះ​វា​ហាក់ដូចជា​មិនឆាប់​សះ នោះ​វា​ជា​សញ្ញា​បង្ហាញថា​ជំងឺមហារីក​កំពុង​ចាប់ផ្ដើម​លូតលាស់​ក្នុង​ខ្លួន​អ្នក ហើយ​។​ប្រសិនបើ​អ្នកមាន​អាកា​រៈ​បែបនេះ​អ្នក​ត្រូវតែ​សំអាត​ដំបៅ​នោះ​ឲ្យ​បាន​ស្អាត​ជៀសវាង​មេរោគ​នានា​កកើតឡើង​ហើយ​ត្រូវ​ទៅពិនិត្យ​ឈាម​ដើម្បី​ដឹង​ឲ្យ​កាន់តែច្បាស់​។ ៣) ដុំ​ពក រឹង​៖ ដុំ​ពក រឹង​នេះ​ក៏​អាចជា​រោគសញ្ញា​មួយ​ដែល​បង្ហាញថា​អ្នក​អាចមាន ជំងឺមហារីក​ផងដែរ​។ ដូចនេះ​អ្នក​ត្រូវ​ស្ទាប​នៅ​បរិវេណ​ដូចជា ដើមទ្រូង ក្លៀក បំពង់ក និង​ពោះ​ផងដែរ​។

​អ្នក​ត្រូវ​សង្កេតមើល​វា ដើម្បី​ជៀសវាង​ការរីកលូតលាស់​កាន់តែ​ធំ​ទៅ​ធំ​ទៅ​។ ៤) ក្អក​៖ នៅពេល​អ្នក​ក្អក​ខុសពី​ធម្មតា​ក៏​បញ្ជាក់ថា​អ្នកមាន​ជំងឺមហារីក ផងដែរ ។ វា​អាចជា​មហារីក​សួត បំពង់​អាហារ បំពង់ក ឬ​ក្រពះ​ជាដើម​។ ៥) ទឹកនោម​មានការ​ផ្លាស់​ប្ដូរ​៖ វា​ក៏​ជា​រឿង​ដែល​អ្នក​ត្រូវតែ​បារម្ភ​ផងដែរ នៅពេល ទឹកនោម​របស់​អ្នកមាន​ការផ្លាស់ប្ដូរ ដូចជា​ក្លិន និង​ការហូរ​របស់​វា​ផងដែរ​។ ៦) ពង​មាត់​និង​អណ្ដាត​៖ រោគសញ្ញា​ដែល​មហារីក​កំពុង​ចាប់ផ្ដើម​លូតលាស់​ក្នុង​ខ្លួន នោះ​គឺ​ការពង​មាត់​និង​អណ្ដាត​ក៏ដូចជា​បំពង់ក​ក៏មាន​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...