តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​អ្នក​ដែលមាន​ទំលាប់​ចូលចិត្ត​ញុំ​ា​ស៊ុត​ដែល​នៅ​ជ័រ​ព្នៅ (​ពុំទាន់​ឆ្អិន​) ?

1 ឆ្នាំ កន្លងទៅ ណូ​រ៉ា

​ស៊ុត​គឺជា​អាហារ​ដែលមាន ជីវជាតិ​ខ្ពស់​មួយ ។ អ្នក​អាច​ញ៉ាំ​ស៊ុត​ទាំង ស្ងោ​ឆ្អិន ឆ្អិន​ទន់ៗ​ចំហុយ​ឬ​ចៀន​ក៏បាន ។ អ្នក​ទំនងជា​ដឹង​ច្បាស់​ហើយ​ថា ប្រជាជន ខ្មែរ​យើង​មាន​ច្រើនណាស់​ដែល​ចូល ចិត្ត​ញ៉ាំ​ស៊ុត​ដែល​ជ័រ​ព្នៅ ព្រោះតែ​វា មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​តើ​អ្នកមាន​ដឹង ទេ​ថា វា​មាន​អ្វី​កើតឡើង​ខ្លះ​នៅពេល អ្នក​ញ៉ាំ​របស់​ឆ្ងាញ់​បែបនេះ​?

ការពិត​ដែល​កើតមាន​ជា​ញឹក ញាប់​មួយ​នោះ​គឺថា ការដែល​ចម្អិន អាហារ​ឆ្អិន​ពេក គឺអាច​បំផ្លាញ​ជីវជាតិ មួយចំនួន​ក្នុង​អាហារ​ទាំងនោះ ហើយ ស៊ុត​ក៏​អ៊ីចឹង​ដែរ ។ អ្នកជំនាញ​ជាច្រើន និយាយថា ការដែល​អាហារ​ប៉ះពាល់ នឹង​សីតុណ្ហភាព​ខ្ពស់​យូរ​អាចធ្វើឱ្យ វីតាមីន និង​ជាតិ​រ៉ែ​ជាច្រើន​ក្នុង​ស៊ុត លែង​សូវ​មាន​ប្រយោជន៍​ចំពោះ រាងកាយ​ទៀត​។ កាលណា​អ្នក​ចម្អិន ស៊ុត​កាន់តែ​យូរ​ជីវជាតិ​ជាច្រើន​ក្នុង ស៊ុត​កាន់តែ​ត្រូវបាន​បំផ្លាញ​។

​ដូច្នេះ​ចូរ​ចាំ​ថា​ដោយយោង ទៅតាម​វិទ្យាសាស្ត្រ​ការ​ញ៉ាំ​ស៊ុត​ជ័រ​ព្នៅ តែងតែមាន​គុណសម្បត្តិ និង​គុណវិបត្តិ របស់​វា​រៀងៗ​ខ្លួនៈ

​គុណសម្បត្តិ​

​ទទួលបាន​វីតាមីន D កាន់តែ ច្រើន ដែល​អាច​ជំរុញ​ដល់​សុខភាព ឆ្អឹង​បង្ការ ជំងឺ​ពុក​ឆ្អឹង ជំងឺ​បេះដូង ធាត់​ជ្រុល និង​បាក់​ទឹកចិត្ត​ទទួលបាន អូ​មេ​ហ្គា​បី​កាន់តែច្រើន ដែល​វា​ល្អ​បំផុត​សម្រាប់​បំបាត់ ការឈឺចាប់​នូវ​សន្លាក់ និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ភ្នែក​កាន់ តែមាន​សុខភាព​ល្អ ដោយសារតែ អង់​ទី​អុកស៊ីដ​ង់​ពីរ ប្រភេទ​ក្នុង​ស៊ុត​នោះ គឺ Lutein និង Zeaxanthin ដែល​វា​មាន មុខងារ​ការពារ​ភ្នែក​ពី​ការខូចខាត​។

​ទទួលបាន​វីតាមីន Biotin កាន់ តែ​ច្រើន ដែល​វា​ល្អ​បំផុត​សម្រាប់ សុខភាព​សក់ ស្បែក​ក្រចក និង​ក្រពេញ ទី​រ៉ូ​អ៊ី​ត ព្រមទាំង​បន្ថយ​ការ​ប្រឈម ជំងឺ​បេះដូង ទៀត ។

​ទទួលបាន​សារធាតុ ខូលីន ច្រើន ។ សារធាតុ​មួយ​នេះ​មាន ប្រយោជន៍​សម្រាប់​ជំរុញ​ដល់​ចលនា សាច់ដុំ​មុខងារ​ថ្លើម ការលូតលាស់​ខួរ ក្បាល​សម្រួល​អារម្មណ៍ និង​ការ រំលាយ​អាហារ ។

​គុណវិបត្តិ​

​មិនសូវ​ផ្តល់​ប្រូតេអ៊ីន​ច្រើន សម្រាប់​បឺត​ស្រូប​ចូល​រាងកាយ​វា​អាច​នឹងមាន​មេរោគ​ឬ​បាក់តេរី សម្រាប់​បង្ក ជំងឺ ជាពិសេស​ជំងឺ​គ្រុនពោះវៀន​តែម្តង ៕​វេជ្ជ​. ម៉េង សុខ​សៀន​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2