• Flexa
  • Default ខាងលើក្រោមមេនុយ

អ្នកវិទ្យាសាស្ត្រ​រកឃើញ​អង់ទីគ័រ​ប្រឆាំងនឹង មេរោគ​ហ៊ី​វ​ស្ទើរ​១០០​ភាគរយ​

10 ខែ កន្លងទៅ នុម៉ា

ពួក​អ្នកវិទ្យាសាស្ត្រ​បានកំណត់​នូវ​ពពួក​អង់ទីគ័រ​ដែល​អាចមាន​សមត្ថភាព​ទប់ទល់​ជាមួយនឹង អម្បូរ​មេរោគ​ហ៊ី​វ ដែល​បង្ក​ជា​ជំងឺអេដស៍​បាន​ដល់​ទៅ ៩៨​ភាគរយ ។​

អ្នកវិទ្យាសាស្ត្រ​១​ក្រុម​នៅ​វិទ្យាស្ថាន​អាលែកហ្ស៊ី និង​ជំងឺឆ្លង​នៅ​អាមេរិក ក្រោម​ការដឹកនាំ​ដោយ​បណ្ឌិត​ម៉ាក ខុន​ណ័​រ អាច​កំណត់​បាន​នូវ​ពពួក​អង់ទីគ័រ​ចំពោះ​ហ៊ី​វ​មានលទ្ធភាព​បំបាត់​ប្រសិទ្ធភាព​៩៨​ភាគរយ​នូវ​អម្បូរ​ហ៊ី​វ​ក្នុង​មន្ទីរ​ពិសោធ​ន៏​ដោយ​រាប់ទាំង​១៦ ក្នុងចំណោម​២០​អម្បូរ ដែល​ប្រឆាំង​តប​បាន​ជាមួយ​ប្រភេទ​អង់ទីគ័រ​ផ្សេងៗ ។

​ក្នុង​ឆ្នាំ​២០១០ ពួក​អ្នកវិទ្យាសាស្ត្រ​រកឃើញ​អង់ទីគ័រ VRCO1 ដែល​អាច​ប្រឆាំង​តប​បាន​ជាមួយនឹង​៩០​ភាគរយ អម្បូ​ហ៊ី​វ ។ ក៏ដូចជា VRCO1 ដែរ អង់ទីគ័រ​ថ្មី​ត្រូវបាន​គេ​ហៅថា N6 មិន​ឲ្យ Virion របស់​វីរុស​ភ្ជាប់​ចូល​កោសិការ​អង្គ​បដិបក្ខ ។ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ចម្រាញ់​អង់ទីគ័រ​សេរី​រា​ង្គ​អ្នកជំងឺ​ឆ្លង​ហ៊ី​វ ដែលមាន​វីរុស​ក្នុង​ខ្លួន​លើស​២០​ឆ្នាំ ។ ពេល​ប្រៀបធៀប​អង់ទីគ័រ VRCO1 ជាមួយ​អង់ទីគ័រ N6 ពួកគេ​ឃើញថា​អង់ទីគ័រ​ទាំងពីរ​ប្រភេទ​សុទ្ធតែ​ភ្ជាប់​ជាមួយ​តំបន់​មួយ​ស្ថិតនៅលើ​ផ្ទៃ​ខាងក្រៅ​របស់​ស្រោម​វីរុស​។ ដោយសារ​ផ្នែក​ស្រោម​ទាំងនេះ​នៅ​អ​ម្បួ​រ​វីរុស​ទាំងអស់​មិន​ខុស​គ្មាន​ប៉ុន្មាន ហេតុនេះ​ប្រភេទ​អង់ទីគ័រ​ថ្មី​នេះ អាច​ប្រឆាំង​បាន​អម្បូរ​វីរុស​ហ៊ី​វ​ជាច្រើន ។

​នេះ​ជា​ព័ត៌មាន​សំខាន់​មួយ​ដែល​បាន​ជួយ​បង្កើត​មូលដ្ឋាន​ដើម្បី​អភិវឌ្ឍ​ន៏​វិធី​ព្យាបាល និង​បង្ការ​ការឆ្លង​ហ៊ី​វ ។ វិធី​ព្យាបាល​ប្រើ VRCO1 ត្រូវបាន​ពិសោធ​ន៏​ជោគជ័យ​លើ​អ្នកជំងឺ​ចាក់​អង់ទីគ័រ​ម្តង​ឲ្យ​អ្នកជំងឺ​ជួយ​បន្ថយ​កម្លាំង​វាយលុក​របស់​វីរុស ១០​ដង នៅ​អ្នកជំងឺ ៦​ទៅ​៨​នាក់ ។

​ជាមួយនឹង​លទ្ធផល​នេះ​លោក​បាន​អះអាងថា ឆាប់ៗ​នេះ​គេ​នឹង​ពិសោធ​ន៏​វិធី​ព្យាបាល​ដោយ​ប្រើ​អង់ទីគ័រ​ហើយ​រំពឹងថា​នឹងមាន​ប្រសិទ្ធភាព​ដោយ​វិធី​ព្យាបាល​នេះ​អាចអនុវត្ត​ន៏​ទាំង​ក្នុងការ​ព្យាបាល​និង​បង្ការ​ហ៊ី​វ ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2