គ្រឿង​សមុទ្រ​វៀតណាម ! អស់ពី​ជប៉ុន និង​សហភាព​អឺរ៉ុប ឥឡូវ​ដល់​អូស្ត្រាលី​និយាយ​អំពី​សត្វ​បង្គា​យួន​ផ្ទុក​ជាតិគីមី​បង្ក​ជំងឺ​ធ្ងន់ធ្ងរ

1 ឆ្នាំ កន្លងទៅ ដានីន

​ក្រៅពី​សហភាព​អឺរ៉ុប ដែល​ធ្លាប់​ប្រុងប្រយ័ត្ន និង​រឹតបន្តឹង​លើ​ការ​នាំចូល​សត្វ​បង្គា​ស្រស់​ពី​ប្រទេស​វៀតណាម​នោះ គឺ​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​កន្លងទៅ ជប៉ុន​ក៏​ធ្លាប់បាន​ព្រមាន​បញ្ឈប់​ការ​នាំចូល​បង្គា​ស្រស់​ពី​ប្រទេស​វៀតណាម​ផងដែរ ដោយសារ​ជប៉ុន​បាន​រកឃើញថា​បង្គា​វៀតណាម​មាន​ផ្ទុក​សារធាតុ​គីមី Oxytetracycline ខ្ពស់​លើស​កម្រិត​កំណត់ ព្រមទាំង​ជប៉ុន​ក៏​ធ្លាប់​បញ្ជូន​បង្គា​វៀតណាម​ត្រឡប់មកវិញ​ទៀតផង ។ ឥឡូវនេះ ដល់​វេន​ប្រទេស​អូស្ត្រាលី​ក៏បាន​ចេញ​បម្រាម​ការនាំ​ចូល​បង្គា​ស្រស់​ពី​ប្រទេស​វៀតណាម ដោយ​ប្រទេស​អូស្ត្រាលី​អះអាងថា បង្គា​វៀតណាម​ជាប់​សង្ស័យ​បង្ក​ជំងឺ​ធ្ងន់ធ្ងរ​។​

គេហទំព័រ​សារព័ត៌មាន Xinhua របស់​ចិន​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៧​នេះ​ឲ្យ​ដឹងថា ខាង​ភាគី​ប្រទេស​វៀតណាម​កំពុងធ្វើការ​តវ៉ា​ទៅនឹង​បម្រាម​នាំចូល​បង្គា​របស់​វៀតណាម​ពី​សំណាក់​ប្រទេស​អូស្ត្រាលី ។ លោក Tran Quoc Khanh អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម​បានបញ្ជាក់​ឲ្យ​ដឹងថា ការដាក់​បម្រាម​របស់​ប្រទេស​អូស្ត្រាលី​លើ​ការ​នាំចូល​បង្គា​ពី​ប្រទេស​វៀតណាម​បាន​បង្ក​នូវ​ផល​អវិជ្ជមាន​យ៉ាងធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​វារីវប្បកម្ម​ប្រទេស​វៀតណាម និង​នាំ​ឲ្យ​អ្នក​នាំចេញ​បង្គា​របស់​វៀតណាម​ដែល​ផ្តោតទៅលើ​ទីផ្សារ​ប្រទេស​អូស្ត្រាលី​នឹង​ប្រឈម​ជាមួយ​ហានិភ័យ​ខ្ពស់បំផុត ។​

​គួរបញ្ជាក់​ជូន​ថា កាលពី​ឆ្នាំ​២០១៤​កន្លងទៅ​ដែល​ឧស្សាហកម្ម​នាំចេញ​បង្គា​របស់​ប្រទេស​វៀតណាម​មាន​បញ្ហា​ចម្រូងចម្រាស់​ជាមួយ​ប្រទេស​ជប៉ុន​នោះ គឺ​ការនាំចេញ​បង្គា​ស្រស់​របស់​វៀតណាម​ទៅកាន់​ទីផ្សារ​ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​រហូតដល់​ទៅ​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក ។ ដោយឡែក ការនាំចេញ​ទៅកាន់​ទីផ្សា​រ​ប្រទេស​អូស្ត្រាលី​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​៥០០​លាន​ដុល្លារ​អាមេរិក ៕DTN7

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2