• Flexa
  • Default ខាងលើក្រោមមេនុយ

រោគសញ្ញា​មួយចំនួន​ដែល ប្រាប់​អ្នក​ថា​នឹង​អាច​ខ្យល់គ

1 ឆ្នាំ កន្លងទៅ DNT-NEWS

ជាមួយនឹង​ការដួលសន្លប់ (​ខ្យល់គ​) នោះ​គឺ​អ្នកជំងឺ​មិនបាន​ដឹងថា​ពួកគេ​បាន​សន្លប់​នឹង​ធ្លាក់​ចុះមក​លើដី​ទេ ។ លុះត្រាតែ​បន្ទាប់ពី​ពួកគេ​ដឹងខ្លួន​ឡើ​វិញ​ទើបបាន​យល់​ពីអ្វី​ដែល​បានកើត​ឡើង ។

​មុន​ពេលដែល​ខ្យល់គ​កើតមានឡើង​គេ​អាច​ដឹងបាន​ដូចជា​មាន​អារ​ម្ម​ណ៏​ថា ឈឺក្បាល​ចង្អោរ ចង់​ក្អួត​មាន​បែកញើស​ខ្លាំង ឫ​កម្លាំង​ចុះ​ទន់ខ្សោយ​ហត់​ហេវ ។ វា​អាចមាន​អារ​ម្ម​ណ៏​ដទៃទៀត ដូចជា​វិលមុខ មានការ​ព្រិល​ភ្នែក ឫ​ស្រវាំងភ្នែក ហឹ​ង​ត្រចៀក ។ មុននឹង​ការ​ជិត​ខ្យល់គ ឫ​ជិត​ដួលសន្លប់​រោគសញ្ញា​ដូចគ្នានេះ​នឹង​កើតឡើង ប៉ុន្តែ​អ្នកជំងឺ​មិនទាន់​បាត់បង់​ស្មារតី​ទេ ។ ក្នុងអំឡុងពេល​ខ្យល់​គនេះ នៅពេលដែល​មនុស្ស​ម្នាក់​រៀប​និង​សន្លប់ វា​អាចមាន​ការយល់ច្រលំ​ជាមួយនឹង​ការ​ប្រកាច់ ។

បុគ្គល​នោះ​អាច​មានការ​ភាន់ភាំង​តិចតួច​បន្ទាប់​ភ្ញាក់​ពី​ការ​សន្លប់ ប៉ុន្តែ​វា​មិន​ត្រឹមតែ​ក្នុង​រយ​:​ពីរ​ទៅ​បី​នាទី​តែប៉ុណ្ណោះ ។ បន្ទាប់ពី​ការ​ខ្យល់គ រួច​អ្វីៗ​បាន​វិលត្រឡប់​ទៅកាន់​មុខងារ​ផ្លូវចិត្ត​ធម្មតា​វិញ​យ៉ាង​ឆាប់រហ័ស ទោះបីជា​វា​អាចមាន​រោគសញ្ញា​ផ្សេងទៀត អាស្រ័យ​លើ​មូលហេតុ​នៃ​ការ​សន្លប់​នោះ​ក៏ដោយ ។ ឧ​ទា​រហ​ណ៏​ប្រសិនបើ​បុគ្គល​ម្នាក់​ស្ថិតនៅក្នុង​ពាក់កណ្តាល​នៃ​ការ​គាំងបេះដូង​នោះ​គាត់ ឫ​នាង អាច​រអ៊ូរទាំ​ថា មានការ​ឈឺចាប់​ទ្រូងរ ការ​តឹងទ្រូង ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...