• Flexa

ខេ​ម ទឹក​ញ ធម្ម​ជាតិ​ផលិតផល​របស់​កម្ពុជា ផ្ដល់​ប្រយោជន៍​ចំពោះ​សុខភាព​

1 ឆ្នាំ កន្លងទៅ ណូ​រ៉ា

ក្រោយ​ការស្រាវជ្រាវ​អស់​រយៈពេល 7 ឆ្នាំ​សហគ្រាស​ផលិត​ឱសថ​ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន​ខន​ហ្វី​រេល​បាន​ពង្រីក​ដែន​ផលិតផល​សុខភាព​របស់ខ្លួន ​និង​ផលិតផល​ដែល​ផ្តល់ជូន​នូវ​សុខមាលភាព​ដល់​អ្នកប្រើប្រាស់​។​

​ខេ​ម​ទឹក​ញ​ធម្មជាតិ​ជាការ​រួមបញ្ចូល​គ្នា នៃ​សារធាតុ​រុក្ខជាតិ​ចម្រាញ់​ចេញពី​ទឹក​របស់​ម៉ូ​រី​ន​ដា​ស៊ី​ទ្រី​ហ្វូ​លី​យ៉ា​សម្បូរ​ទៅដោយ​ប្រូ​បាយ​អូ​តិច​ធម្មជាតិ​មានជីវិត​ជាង 50 ប្រភេទ​។ ម៉ូ​រី​ន​ដា​ស៊ី​ទ្រី​ហ្វូ​លី​យ៉ា​ជា​ប្រភេទ​ដើមឈើ​ម្យ៉ាង​ដែល​ត្រូវបាន​គេ​ប្រើប្រាស់​ជាច្រើន​សតវត្ស​មកហើយ​តាមរយៈ​សៀវភៅ​ហ្វា​ម៉ា​កូ​ប៉េ​ឥណ្ឌា​។ ទឹក​ដែល​ចម្រាញ់​ចេញពី​ផ្លែ​របស់​វា​ត្រូវបានគេទទួលស្គាល់​យ៉ាង​សុះសាយ​ថា​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​បង្កើន​ច​លន​ភាព​ទូទៅ និង​ភាពរស់រវើក​សម្រួលកា​រ​សម្រាន្ត និង​ធ្វើអោយ​អារម្មណ៍​ស្រស់​ថា្ល​។ វា​ក៏​ចូលរួម​ផងដែរ​ក្នុងការ​ប្រឆាំងនឹង​ភាព​ចាស់​របស់​កោសិកា ការឈឺចាប់​និង​ការ​រលាក​។​

​លោក ដូ​មី​និ​ច នាយក​ទីផ្សារ​អន្តរជាតិ នៃ​សហគ្រាស​ផលិត​ឱសថ​ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន​ខន​ហ្វី​រេល បាន​ពន្យល់ថា "​ការព្យាបាល​ដោយ​ខេ​ម​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ចាំបាច់​សម្រាប់​សំយោគ សេ​រ៉ូ​តូ​នី​ន​ក្នុង​ខ្លួន​យ៉ាងតិចណាស់ 10 ថ្ងៃ​ក្នុង​មួយខែ​នឹង​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​សម្រួលការ​សម្រាន្ត និង​ធ្វើអោយ​អារម្មណ៍​ស្រស់ស្រាយ​។ ជាមួយគ្នា​ដែរ​ខេ​ម​ក៏​ជួយ​ជម្រុញអោយមាន​ការផលិត​ឡាំផូស៊ីត​តេ​ផងដែរ​ដែល​អាច​ប្រឆាំងនឹង​ភាព​ចាស់​របស់​កោសិកា​។ មានន័យថា​ខេ​ម​អាច​ប្រឆាំងនឹង​ការឈឺចាប់​ព្រមទាំង​ចូលរួម​ក្នុងការ​រក្សា​តុល្យការ​មីក្រូ​ហ្លរ​របស់​ពោះវៀន​”​។ តាមរយៈ​វិធីសាស្ត្រ​ក្នុងការ​ផលិត​ដ៏​ពិសេស​ដែលមាន​តែមួយគត់​រប​ស់​ខន​ហ្វី​រេល​ទឹក​ម៉ូ​រី​ន​ដា​ស៊ី​ទ្រី​ហ្វូ​លី​យ៉ា​ ត្រូវ​បានដាក់​ឲ្យ​ឡើង​មេ​តាម​លក្ខណៈ​ធម្មជាតិ​ចេញពី​សូលុយស្យុង​មេ​ក្រោម​បរិយាកាស​នា​ខេត្តកំពត​ដែល​ធ្វើអោយ​វា​សម្បូរ​ទៅដោយ​ប្រូ​បាយ​អូ​តិច​ធម្មជាតិ​និង​មានជីវិត​។​

​លោក​បន្ដថា តាមរយៈ​ការសិក្សារ​គ្លីនិក​លើកដំបូង​នៅ​មន្ទីរពេទ្យ​លើ​អ្នកជំងឺ​ចំនួន 57 នាក់​ដែលមាន​ប្រព័ន្ធ​រាងកាយ​ចុះខ្សោយ មាន​អាយុ​ពី 21​ដល់ 69 ឆ្នាំ​ដែលមាន​ការឈឺចាប់​ដោយសារ​ការ​រលាក មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ អាលែកហ្ស៊ី និង​ពិបាក​សម្រាន្ត​បានបង្ហាញ​ថា​ខេ​ម​មាន​ប្រសិទ្ធភាព​លើ​រោគសញ្ញា​នោះ​តាំងពី​ប្រើ​បាន​៧​ថ្ងៃ​ហើយ​ប្រសិទ្ធភាព​នេះ​នៅតែ​បន្ត​និង​ស្តែងចេញ​ខ្លាំង​បំផុត​ចាប់ពី​ពេល​ប្រើ​បាន​រយៈពេល 01 ខែ​។​

​លោក ហៃ លី​អ៊ាង ដែលជា​ស្ថាបនិក​និង​ជា​ប្រធាន​អគ្គនាយក​នៃ​សហគ្រាស​ផលិត​ឱសថ ប៉េ​ប៉េអឹម និង​ក្រុមហ៊ុន ខន​ហ្វី​រេល​បាន​បន្ថែមថា​”​ស្របពេល​ជាមួយនឹង​ការផលិត​ខេ​ម​ដែលជា​ផលិតផល​ថ្មី ទទួលស្គាល់​ដោយ​ស្ថាប័ន​វាយតម្លៃ​ផលិតផល​សរីរាង្គ​អន្តរជាតិ Ecocert International SA ថា​ជា​ផលិតផល​ជីវសាស្ត្រ​ធម្មជាតិ​ផលិត​ចេញពី​ធនធាន​ដ៏​សម្បូរបែប​នៅលើ​ទឹកដី​នៃ​ប្រទេស​កម្ពុជា ខន​ហ្វី​រេល បាន​ប្រារព្ធ​ខួប​១៥​ឆ្នាំ​របស់ខ្លួន​ព្រមទាំង​បានបង្ហាញ​ជាថ្មី​ម្តង​ទៀតថា​ ការប្រើប្រាស់​របប​ធនធាន​ធម្មជាតិ​ដែលមាន​នៅក្នុង​ប្រទេស​យើង​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​នឹង​បង្កើតបាន​ទីផ្សារ​មួយ​ថ្មី​ សំរាប់​ផលិតកម្ម​ក្នុងស្រុក​ព្រមទាំង​ជួយ​អភិវឌ្ឍ​តំបន់​ជនបទ​ផងដែរ​”៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី