• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ជំងឺឆ្កួតជ្រូក​គឺជា​ការបញ្ចេញ​នូវ​សញ្ញា​ធ្ងន់ធ្ងរ និង​មិនធម្មតា​នៃ​ប្រព័ន្ធ​ចរន្ត​ខួរក្បាល​បណ្តាល​ឲ្យ​ប្រកាច់​កន្ត្រាក់​រមួលខ្លួន ជំងឺឆ្កួតជ្រូក​ស្ទើរតែ​ពាក់កណ្តាល​នៃ​មូលហេតុ​របស់​វា​មិនអាច​សម្គាល់​ដឹង​ឡើយ​

1 ខែ កន្លងទៅ ដានីន

​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ បានលើកឡើង​ក្នុង​បទ​បង្ហាញថា ជំងឺឆ្កួតជ្រូក​គឺជា​ការបញ្ចេញ​នូវ​សញ្ញា​ធ្ងន់ធ្ងរ និង​មិនធម្មតា​នៃ​ប្រព័ន្ធ​ចរន្ត​ខួរក្បាល​បណ្តាល​ឲ្យ​ប្រកាច់​កន្ត្រាក់​រមួលខ្លួន​។ ការ​ប្រកា​ច់នេះ អាច​កើតឡើង​ដដែលៗ​ក្នុងពេល​ជាក់លាក់​ណាមួយ ។ ក្នុង​ករណីខ្លះ ការ​ប្រកាច់​កើតឡើង​ភ្លាមៗ​ក្នុង​រយៈពេល​ខ្លី​ដោយសារ​ការបញ្ចេញ​ចរ​ន្ត​កម្តៅ​លើសលុប​ពេក​នៅក្នុង​កោសិកា​របស់​ខួរក្បាល (​កោសិកា​ប្រសាទ​) ។

​សញ្ញា​ប្រកាច់ គឺជា​ញឹកញាប់​ពាក់ព័ន្ធ នឹង​សាច់ដុំ​កន្ត្រាក់​ភ្លាមៗ ដោយ​ឯកឯង​។ មនុស្ស​ម្នាក់​ដែល មាន​សញ្ញា ប្រកាច់​អាចបែងចែក​ជា ៤​ប្រភេទ​៖

​ប្រភេទ​ទី​១៖ ការ​ប្រកាច់ ឬ​កន្ត្រាក់​សាច់ដុំ​ទាំងអស់ នៃ​ដងខ្លួន បែកពពុះមាត់ ភ្នែក​ស្លឺ​ឡើងលើ ខាំ​គែម​អណ្តាត ហើយ​សន្លប់​បាត់ស្មារតី​មួយសន្ទុះ ក្រោយមក​ក៏​ដឹងខ្លួន​ត្រលប់ មកវិញហើយ​ភ្លេច​រឿង ដែល​កើតមានឡើង លក្ខណៈ​ប្រភេទ​នេះ អស់លោក​លោកស្រី ច្រើនតែ​ឃើញ​ញឹកញាប់​។​

ប្រភេទ​ទី​២៖​អ្នកជំងឺ​បាត់ស្មារតី​មួយ​ភ្លែត ភ្នែក​សំលឹង​ទៅលើ របស់​អ្វីមួយ​ជាប់ រាល់​ការទំនាក់ទំនង​ជាមួយ​អ្នក ជុំវិញខ្លួន​ត្រូវ​កាត់ផ្តាច់ ដូច​មនុស្ស​ភ្លឹក​។​

​ប្រភេទ​ទី​៣៖ អ្នកជំងឺ​គាត់​មាន​អាកា​រៈ​ដូចជា កន្ត្រាក់​ផ្នែក​ណាមួយ​នៃ​សាច់ដុំ ស្រវាំងភ្នែក ហ៊ឹង​ត្រចៀក ធុំក្លិន​ចំលែក រក​ពាក្យ​និយាយ​មិនឃើញ ឬ​ពិបាក តែ​ពុំមាន​បាត់បង់​ស្មារតី​ទេ ហើយ​អាកា​រៈ​នេះ​កើតមាន​ដដែលៗ​ញឹកញាប់ និង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។​

​ប្រភេទ​ទី​៤៖​អ្នកជំងឺ​គាត់​មាន​ចលនា ឬ​អាកប្បកិរិយា​ចំលែក​នៅលើ​ផ្នែក​ណាមួយ​នៃ​ដងខ្លួន ហើយ​ស្មារតី​គាត់​អាច​បាត់បង់​។ ពេលខ្លះ​អ្នកជំងឺ​គាត់​មាន អារម្មណ៍​ថា​ដូចជា​ស្ថិត ក្នុង​ភាព​យល់សប្តិ គាត់​មាន​អារម្មណ៍​ថា គាត់​ធ្លាប់បាន​ជួប ឬ​ឃើញ​ព្រឹត្តិការណ៍​ហ្នឹង​រួចមកហើយ ដែល​តាម​ការពិត គាត់​មិនឃើញ ឬ​ជួប​ទាល់តែសោះ​។​

​ជំងឺឆ្កួតជ្រូក​ស្ទើរតែ​ពាក់កណ្តាល​នៃ​មូលហេតុ​របស់​វា​មិនអាច​សម្គាល់​ដឹង​ឡើយ​។ ពាក់កណ្តាល​នៃ​អ្នកជំងឺ​ឆ្កួតជ្រូក ប្រហែលជា​មា​នក​តា្ត​ជាច្រើន​ដែល​ត្រូវ​តាមដាន​ដូចខាងក្រោម​នេះ​។​

- ឥទ្ធិពល​របស់​ហ្សែ​ន​៖ ប្រភេទ​ជំងឺឆ្កួតជ្រូក​មួយចំនួន​ដែល​ស្ថិតក្នុង​ប្រភេទ​ប្រកាច់ អាច​នឹង​កើត​ទាំង​ពូជ​។ ករណីនេះ ទំនង​ជាមាន​ឥទ្ធិពល​ណាមួយ​ទៅលើ​ហ្សែ​ន​របស់​មនុស្ស​។​

​អ្នកស្រាវជ្រាវ​បាន​បង្កើត​ទំនាក់ទំនង​ប្រភេទ​ជំងឺឆ្កួតជ្រូក​មួយចំនួន​ទៅកាន់​ហ្សែ​ន​ពិសេសៗ ដូច្នេះ​វា​ត្រូវបាន​គេ​ប៉ាន់ស្មាន​ដឹងថា មាន​រហូតដល់ ៥០០​ហ្សែ​ន​ដែល​អាច​កើតជា​ជំងឺ​នេះ​បាន​។ សម្រាប់​មនុស្ស​ភាគច្រើន ហ្សែ​ន​គឺជា​ផ្នែក​តែមួយគត់​ដែល​ធ្វើអោយមាន​ជំងឺឆ្កួតជ្រូក​។ ហ្សែ​ន​ជាច្រើន​ប្រហែលជា​ធ្វើអោយ​មនុស្ស​ម្នាក់​ងាយ​នឹង​ប្រកា​ច់ណាស់​។​

- ប៉ះទង្គិច​ក្បាល​៖ ការប៉ះទង្គិច​ក្បាល​ដែល​កើតមាន​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ការ​មាន​របួស​ផ្សេងៗ​ទៀត​អាច​បណ្តាលអោយមាន​ជំងឺឆ្កួតជ្រូក​បាន​។​

- ស្ថានភាព​ខួរក្បាល​៖ ស្ថានភាព​ខួរក្បាល​ដែលជា​លទ្ធផល​មកពី​ការខូចខាត​ខួរក្បាល​ដូចជា ដុំ​សាច់​ក្នុង​ខួរក្បាល ឬ​ដាច់​សរសៃឈាម​ខួរក្បាល សុទ្ធតែ​អាច​បណ្តាលអោយមាន​ជំងឺឆ្កួតជ្រូក​បានដែរ​។ ការ​ដាច់​សរសៃឈាម​ខួរក្បាល​គឺជា​មូលហេតុ​មួយ​នៃ​ជំងឺឆ្កួតជ្រូក​លើ​មនុស្សពេញវ័យ​ជាង​មនុស្ស​អាយុ​ច្រើនជាង ៣៥​ឆ្នាំ​។​

- ជំងឺឆ្លង​៖ ជំងឺឆ្លង​ដូចជា រលាក​ស្រោម​ខួរក្បាល​, ជំងឺអេដស៍ និង​ជំងឺ​រលាក​ខួរក្បាល​ដោយសារ​វី​រ៉ុ​ស សុទ្ធតែ​បណ្តាលអោយមាន​ជំងឺឆ្កួតជ្រូក​បាន​។​

​ជាមួយគ្នា​នោះ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បាន​លើកឡើងថា ប្រសិនបើ​អ្នក​ជួប​អ្នកជំងឺ​ដែល​កំពុង​កើត​ជំងឺ​ឆ្គួ​ត​ជ្រូក ដែល​ត្រូវ​សង្គ្រោះបន្ទាន់​ទី​១ ត្រូវ​ផ្តល់​កន្លែង​សុវត្ថិភាព ហើយ​គេ​អាច​សម្រាក​បាន ។​

-​ការពារ​ក្បាល​របស់គេ ។​

-​ព្យាយាម​ឲ្យ​គេ​ដេក​ផ្អៀង​ដើម្បី​ឲ្យ​ទឹកមាត់​ហូរ​ចេញមកក្រៅ ចៀសវាង​ចូលទៅក្នុង​បំពង់ខ្យល់ ។ ទោះជា​យ៉ាងណា ការថែទាំ​អ្នកជំងឺ ត្រូវតែ​ធ្វើ តែ​ជៀសវាង​ការ​សង្កត់ធ្ងន់ៗ​ទៅលើ​ខ្លួន​អ្នកជំងឺ ។​

-​ពិនិត្យមើល​ការដកដង្ហើម​ថា​ដើរ​ស្រួល​ឬក៏​អត់ ។​

-​ត្រូវ​ប្រញាប់​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ បើ​ការ​ប្រកាច់​លើសពី​៥​នាទី​ហើយ​នៅតែ​មិន​ឈប់ ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2