• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ជំងឺ​ទឹកនោមផ្អែម កាលណា​អ្នកជំងឺ​មិនបាន​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ជំងឺ​នេះ​អាច​នឹង​វិ​វ​ឌ្ឍ​ទៅរក​ជំងឺ​ទឹកនោមប្រៃ​រហូត​ឈានដល់​ការវះកាត់​ដូរ​ក្រលៀន​ថ្មី​ផងដែរ​

1 ខែ កន្លងទៅ សម្បត្តិ

​ជំងឺ​ទឹកនោមប្រៃ គឺជា​ជំងឺ​តម្រងនោម ដែល​បណ្ដាលអោយ​រាងកាយ​បាត់បង់​ជាតិ​នូវ​ជាតិ​ប្រូតេអ៊ីន​យ៉ាងច្រើន​ទៅតាម​ទឹកនោម​។ ជំងឺ​មាន​ជាតិ​ប្រូតេអ៊ីន​នៅក្នុង​ទឹកនោម (​ឬ​ជំងឺ​ទឹកនោមប្រៃ​នេះ​) ជាធម្មតា ត្រូវបាន​បង្កឡើង​ដោយ​ការ​ខូច​សរសៃឈាម​តូចៗ​នៅក្នុង​តម្រងនោម ដែល​វា​មាន​នាទី​ក្នុងការ​ច្រោះ​កាកសំណល់ និង​ជាតិ​ទឹក​ដែល​លើ​ល​ចេញពី​រាងកាយ​។ ជំងឺ​ទឹកនោមប្រៃ អាច​បណ្តាលអោយ​ហើម ជាពិសេស​នៅលើ​កំភួនជើង និង​កែងជើង ហើយ​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​ជាច្រើន​។ ការព្យាបាល អាច​រួមបញ្ចូល​ទាំង​ការព្យាបាល​លើ​ស្ថានភាព​ជំងឺ​ដែល​បាន​បង្ក និង​ទាំង​ការប្រើប្រាស់​ថ្នាំ​។ ជំងឺ​ទឹកនោមប្រៃ អាច​បង្កើន​ហានិភ័យ​នៃ​ការឆ្លង​មេរោគ និង​បញ្ហា​កំណក​ឈាម​ផងដែរ​។ គ្រូពេទ្យ​អាច​ណែនាំ​ជំហាន​នានា ដើម្បី​ការពារ​ផលវិបាក​ផ្សេងៗ​ទៀត​នៃ​ជំងឺ​ទឹកនោមប្រៃ​នេះ​។​

​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹកនោមផ្អែម​នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ​បាន​ឲ្យ​ដឹងថា រោគសញ្ញា​នៃ​ជំងឺ​ទឹកនោមប្រៃ​មាន​ស្ថានភាព ៖

-​ស្លេកស្លាំង

-​ហើម​មុខមាត់ ហើម​ដៃជើង

-​អស់កម្លាំង

-​ចេញ​រមាស់​ពេញ​ខ្លួន

-​ទទួលទាន​អាហារ​មិនបាន​ច្រើន

-​ល្ហិតល្ហៃ ស្គម​ស្លេកស្លាំង

-​សាច់មាន​ពណ៌​លឿង​ជាដើម ។​

​លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀតថា មានតែ​ការពិនិត្យ​ទឹកនោម​ប៉ុណ្ណោះ ទើប​អាច​ដឹង​ច្បាស់​ថា លោកអ្នក កើតមាន​ជំងឺ​ទឹកនោមប្រៃ​ឬ​អត់ ហើយ​អ្នក​ដែល​កើតមាន​ជំងឺ​ទឹកនោមប្រៃ​នេះ​អាច​បណ្តាលមកពី​បញ្ហា​មួយចំនួន​ដូចជា ៖

១-​អាច​បណ្តាលមកពី​លោកអ្នក​កំពុង​កើត មាន​ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម​៖ កាលណា​លោកអ្នក​កើតមាន​ជំងឺ​ទាំងនេះ ហើយ មិនបាន​ធ្វើការ​ព្យាបាល​ឬក៏​ព្យាបាល​ដែរ តែ​មិនបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​នោះ ថ្ងៃ​ណាមួយ​ជំងឺ​នេះ​អាច​នឹង​វិ​វ​ឌ្ឍ​ទៅរក​ជំងឺ​ទឹកនោមប្រៃ​បាន ។

​ដោយសារតែ​លោកអ្នក​ប្រើប្រាស់​ឪ​សថ​មួយចំនួន ដែលមាន​ផលប៉ះពាល់​ដល់​តម្រងនោម យូរៗ​ទៅ​អាចធ្វើ​ឲ្យ​កើតមាន​ជំងឺ​ទឹកនោមប្រៃ​ផងដែរ​។

​កាលណា​លោកអ្នក​កើតមាន​ជំងឺ​ទឹកនោមប្រៃ​ហើយ​នោះ គឺជា​សញ្ញា​បញ្ជាក់ថា លោកអ្នក​អាច​នឹង​កើតមាន​ជំងឺ​ខ្សោយក្រលៀន ជាហេតុ​អាចឈាន​ទៅរក​ការលាង​ឈាម និង​ឈានដល់​ការវះកាត់​ដូរ​ក្រលៀន​ថ្មី​ផងដែរ ។​

​ប្រភព​នៃ​ជំងឺ​

•​កំណក​ឈាម​៖ សរសៃឈាម Glomeruli ដែល​អ​សម្ត​ត្ថ​ភាព​ក្នុងការ​ច្រោះ​ទឹកនោម​អាច​នឹង​ធ្វើអោយ​បាត់បង់​ប្រូតេអ៊ីន​ពី​ក្នុង​ឈាម​។ ប្រូតេអ៊ីន​ក្នុង​ឈាមមាន​តួរ​នាទី​ជួយ​ការពារ​កុំអោយ​ឈាមកក​ក្នុង​សរសៃឈាម ដូច្នេះ​កាលណា​បាត់បង់​ប្រូតេអ៊ីន​កាន់តែច្រើន ការ​ប្រឈម​នឹង​កំណក​ឈាម​ក្នុង​សរសៃឈាម​វ៉ែន​ក៏​កាន់តែខ្លាំង​ដែរ​។

•​​ជាតិ​ខ្លាញ់ កូ​ឡេ​ស្តេ​រ៉ុល និង Triglycerides កើនឡើង​៖ នៅពេល​កម្រិត​ប្រូតេអ៊ីន​ក្នុង​ឈាម​ត្រូវបាន​ថយចុះ ថ្លើម​ត្រូវ​ការបង្កើន​ប្រូតេអ៊ីន​ឡើងវិញ​អោយបាន​ច្រើន​។ ស្របពេល​ជាមួយគ្នា​នោះ ថ្លើម​ក៏បាន​បញ្ចេញ​ជាតិ​ខ្លាញ់ កូ​ឡេ​ស្តេ​រ៉ុល និង Triglycerides មកជា​មួយ​ដែរ​។

•​​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​៖ ការបាត់បង់​ប្រូតេអ៊ីន​ច្រើនពេក​អាច​បណ្តាលអោយ​អ្នកជំងឺ​មាន​ស្ថានភាព​កង្វះ​អាហារ​រូប​ត្ថ​ម្ភ​បាន​។ ពេលនោះ វា​នឹង​ធ្វើអោយ​ស្រក​ទម្ងន់ ប៉ុន្តែ​មាន​សភាព​ហើម​ទៅវិញ​។

•​​សម្ពាធ​ឈាម​ឡើង​ខ្ពស់​៖ ការខូចខាត​សរសៃឈាម Glomeruli និង​ការ​សំណល់​ក្នុង​ឈាម​កើនឡើង​អាចធ្វើអោយ​សម្ពាធ​ឈាម​កើនឡើង​ដែរ​។

•​ខ្សោយតម្រងនោម​ស្រួចស្រាវ​៖ ជំងឺ​ទឹកនោមប្រៃ​ប្រហែលជា​បណ្តាលអោយ​តម្រងនោម​របស់​អ្នក​ខូច​មុខងារ​បន្តិច​ម្តងៗ​។ ប្រសិនបើ​មុខងារ​តម្រងនោម​បាត់បង់​ច្រើនណាស់​ហើយ អ្នក​ប្រហែលជា​ត្រូវ​ព្យាបាល​ដោយ​ការលាង​ឈាម ឬ​ប្តូរ​តម្រងនោម​ថ្មី​។

•​​ឆ្លង​ជំងឺ​៖ អ្នកជំងឺ​ទឹកនោមប្រៃ​ច្រើនតែ​ប្រឈមមុខ​ខ្ពស់​នឹង​ការឆ្លង​ជំងឺ​ផ្សេងៗ​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2