• Default ខាងលើក្រោមមេនុយ

មិនគួរ​ឲ្យ​ជឿ​គ្រាន់តែ​ញុំ​ផ្លែ​ឪឡឹក​អាចជួយ​បង្ការ​ជំងឺ​កាច​សាហាវ​បាន​ដល់​ទៅ​៥​ប្រភេទ​

5 ខែ កន្លងទៅ វុត្ថា

សម្រាប់​អ្នក​ចូលចិត្ត​ឪឡឹក នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់​អ្នក ។ ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ថា ការបង្កើន​ការទទួល​ទាន​ឪឡឹក​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​ធាត់ និង​ជំងឺ​បេះដូង ព្រោះ​ឪឡឹក​មាន​ផ្ទុក​សារជាតិ lycopene ច្រើនជាង​ប្រភេទ​ផ្លែឈើ​ឬ​បន្លែ​ផ្សេងទៀត ។ សូម​មើល​ពី​ផលប្រយោជន៍​សុខភាព​នៃ​ផ្លែ​ឪឡឹក​ខាងក្រោម​នេះ ៖

1-​បង្ការ​ជំងឺហឺត ៖ ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺហឺត​របស់​អ្នក​អាច​កើនឡើង ប្រសិនបើ​អ្នក​មិន​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​ជាពិសេស​វីតាមីន​C ។ ដូច្នេះ​ផ្លែ​ឪឡឹក​អាចជួយ​បង្កើន​ការទទួលយក​សារធាតុ​ចិញ្ចឹម​របស់​អ្នក ។​

2-​ជំងឺមហារីក ៖ ផ្លែ​ឪឡឹក​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អាចជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ការបង្កើត​រ៉ាឌីកាល់​សេរី ដែលជា​មូលហេតុ​នៃ​ជំងឺមហារីក​។ ការ​ទទួលទាន​សារធាតុ Lycopene មាន​ទំនាក់ទំនង​ទៅនឹង​ការថយចុះ​ហានិភ័យ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​នៅក្នុង​ការសិក្សា​ជាច្រើន ។​

3-​សម្ពាធ​ឈាម ៖ យោងតាម​ព្រឹ​ត្ត​ប​ត្រ American Journal of Hypertension ឪឡឹក​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​របស់​មនុស្ស​វ័យ​កណ្តា​ល​ដែលមាន​ជំងឺលើសឈាម ។ ការសិក្សា​នេះ​បាន​បង្ហាញថា ការទទួល​ទាន​ផ្លែ​ឪឡឹក​ធ្វើ​ឲ្យ​មុខងារ​សរសៃឈាម​មាន​ភា​ព​ប្រសើរឡើង ។​

4-​ការ​រលាក ៖ ឪឡឹក​មាន​ផ្ទុក​សារធាតុ​កូ​លីន ដែល​អាច​កាត់បន្ថយ​ការ​រលាក​រ៉ាំរ៉ៃ​។ សារធាតុចិញ្ចឹម​ដ៏​សំខាន់​នេះ​ក៏​ជួយ​ដល់​ការ​គេង ចលនា​សាច់ដុំ ការរៀនសូត្រ និង​ការចងចាំ ។ វា​ក៏​ជួយ​ក្នុងការ​បញ្ជូន​បន្ទុក​ស​រ​សៃ​ប្រសាទ រក្សា​រចនាសម្ព័ន​រប​ស់​ភ្នាស​កោសិកា ហើយ​ជួយ​ក្នុងការ​ស្រូបយក​ជាតិ​ខ្លាញ់ ។​

5-​ស្បែក ៖ វា​ជា​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព​ស្បែក​។ ឪឡឹក​មាន​ផ្ទុក​វីតាមីន​A ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ការផលិត​ជាតិ​ខ្លាញ់​ដែល​រក្សា​សក់​ឲ្យ​មាន​សំណើម​។ វីតាមីន A ក៏​ចាំបាច់​សម្រាប់​ការរីកលូតលាស់​នៃ​ជាលិកា​ក្នុង​រាងកាយ​រួមទាំង​ស្បែក និង​សក់ ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2