• Flexa

ហេតុអ្វី​បានកើត​ជំងឺ​ទឹកនោមផ្អែម ហើយ​អ្នក​គួរ​ធ្វើយ៉ាងណា​?

2 ខែ កន្លងទៅ ដានីន

ដូចម្តេច​ហៅថា​ជម្ងឺ​ទឹកនោមផ្អែម​?

ជម្ងឺ​ទឹកនោមផ្អែម ជា​ជម្ងឺ​រ៉ាំរ៉ៃ សំគាល់​បាន​ដោយសារ​មាន​ជាតិ​ស្ក​នៅក្នុង​ឈាម​ឡើង​ខ្ពស់​ខុសធម្មតា​។​

យន្តការ នៃ​ការកកើត​ជម្ងឺ​ទឹកនោមផ្អែម

លំពែង​មាន​មុខងារ​បង្កើត​អាំង​ស៊ុយ​លីន ដែល​ជំរុញ​ឲ្យ​មានការ​ដឹកនាំ​ជាតិ​ស្ក​ចូលក្នុង​កោសិកា ជា​លទ្ធផល​ធ្វើ​ឲ្យ​ជាតិ​ស្ក​ក្នុង​ឈាម​ថយចុះ​។ ការមិន​មាន​អាំង​ស៊ុយ​លីន អាំង​ស៊ុយ​លីន​មិន​គ្រប់គ្រាន់ ឬក៏​រា​ង្គ​កាយ​មិនមាន​សមត្ថភាព​ប្រើប្រាស់​អាំង​ស៊ុយ​លីន នាំ​ឲ្យ​កើត​ជម្ងឺ​ទឹកនោមផ្អែម​។​

តើ​ជម្ងឺ​ទឹកនោមផ្អែម​មាន​ប៉ុន្មាន​ប្រភេទ​?

ជម្ងឺ​ទឹកនោមផ្អែម​ប្រភេទ​១ ដែល​កាលពីមុន គេ​ហៅថា ជម្ងឺ​ទឹកនោមផ្អែម​ដែល​ត្រូវការ​អាំង​ស៊ុយ​លីន ឬក៏​ជម្ងឺ​ទឹកនោម​ដែល​កើត​លើ​មនុស្ស​វ័យក្មេង​

ជម្ងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ដែល​កាលពីមុន គេ​ហៅថា ជម្ងឺ​ទឹកនោមផ្អែម ដែល​មិន​ពឹង​ផ្អែកលើ​អាំង​ស៊ុយ​លីន ឬក៏​ជម្ងឺ​ទឹកនោមផ្អែម ដែល​កើត​នៅលើ​មនុស្ស​ធំ​ពេញវ័យ​។​

ជម្ងឺ​ទឹកនោមផ្អែម​កើតឡើង​នៅពេល​មាន​ផ្ទៃពោះ​។​

រោគសញ្ញា​ជម្ងឺ​ទឹកនោមផ្អែម​៖ អ្នក​ជម្ងឺ​ទឹកនោមផ្អែម​មួយចំនួន មិនមាន​រោគសញ្ញា​ទេ គេ​អាច​ដឹងបាន​តាម​ការពិនិត្យ​ឈាម ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ជាពិសេស​ចំពោះ​អ្នក​ជម្ងឺ​ទឹកនោមផ្អែម ដែល​មិនបាន​ព្យាបាល រោគ​របស់​វា មាន​ដូចខាងក្រោម​៖

-នោម​ច្រើន​

-ស្រេកទឹក​ខ្លាំង​

-ស្រក​ទម្ងន់​

-ឃ្លាន​ខ្លាំង​

-អស់កម្លាំង​

-រមាស់​លើ​ស្បែក​

-របួស​ក្រ​ជាសះស្បើយ​

-ងាយ​ឆ្លង​រោគ​ផ្សិត​

-ស្ពឹក​ម្រាមជើង ឬក៏​មេជើង​

-លើស​សម្ពាធ​ឈាម​

-ជាតិ​ខ្លាញ់​ល្អ​ចុះ​ទាប​

-ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​ឡើង​ខ្អ​ស់​។​

តើ​ផល​លំបាក​ជម្ងឺ​ទឹកនោមផ្អែម​មាន​អ្វីខ្លះ​?

-សន្លប់​ពេល​លើស​ជាតិ​ស្ករ​ខ្លាំង​

ខ្វះ​ជាតិ​ស្ករ ដោយសារតែ​ប្រើ​អាំង​ស៊ុយ​លីន ឬក៏​ថ្នាំ​ប​ញ្វុះ​ជាតិ​ស្ករ​ផ្សេងទៀត​

-ផល​លំបាក​លើ​ភ្នែក​ដែល​អាចធ្វើ​ឲ្យ​អ្នក​ជម្ងឺ​ខ្វាក់ភ្នែក​

ផល​លំបាក​លើ​តម្រងនោម ដែល​ទាមទារ​ឲ្យ​មាន​ការលាង​ឈាម នៅពេលដែល​តម្រងនោម​គ្មាន​សមត្ថភាព សំអាត និង​ច្រោះ​កាកសំណល់​ជាតិពុល​ចេញពី​ក្នុង​ឈាម​។

ផល​លំបាក​លើ​ប្រព័ន្ធ​ប្រសាទ ដែល​អាចធ្វើ​ឲ្យ​ម្រាមជើង​ស្ពឺ​ក ជា​លទ្ធផល​អ្នក​ជម្ងឺ​មិនអាច​ដឹងបាន នៅពេល​មានការ​ប៉ះទង្គិច​។​

គោលបំណង​នៃ​ការព្យាបាល

-រក្សារ​កម្រិត​ជាតិ​ស្ក​ក្នុង​ឈាម នៅក្នុង​ដែន​កំណត់​ធម្មតា​

-ការពារ​កុំ​ឲ្យ​មាន​ផល​លំបាក​កើតឡើង​៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី