• Flexa

មិន​នឹកស្មានថា ទឹកឃ្មុំ អាចជួយ​ព្យាបាល​ជំងឺ​ទាំងអស់នេះ​បាន​សោះ

2 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​ក្រៅពី​មាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់ បែប​ធម្មជាតិ ទឹកឃ្មុំ​ត្រូវបាន​គេ​ប្រើប្រាស់ ជា​ឱសថ​ព្យាបាល​បញ្ហា​សុខភាព​នានា បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​កា​សិក្សា​ជាច្រើន បាន​អះអាងថា ការ​ទទួលទាន​ទឹកឃ្មុំ​ជាប្រចាំ​អាចជួយ កាត់បន្ថយ​កំរិត​ជាតិ​អាស៊ីត ក្នុង​ក្រពះ​បាន​ដល់​ទៅ 66%​។​

​ទឹកឃ្មុំ ក៏មាន​ប្រសិទ្ធិភាព​ប្រយុទ្ធប្រឆាំង​និង បាក់តេរី ដែលមាន​ក្នុង​រាងកាយ របស់លោក​អ្នក​បាន​ផងដែរ​។​ហើយ ប្រសិនបើ​លោកអ្នក​យក ទឹកឃ្មុំ​មក​លាប​លើ​ស្នាមរបួស នោះ​ស្នាមរបួស​របស់លោក​អ្នក​និង​ឆាប់​ជា សះស្បើយ​បាន​លឿន​ជាង​ធម្មតា​ទៀតផង​។​

​គុណប្រយោជន៍​របស់​ទឹកឃ្មុំ​ដ៏​សំខាន់ មួយទៀត​នោះ គឺ ការព្យាបាល​ជំងឺ​ផ្តាសាយ និង​ក្អក​។​ក្នុងករណី​ដែល​លោកអ្នក​មាន​អាការ ក្អក ឬ ផ្តាសាយ លោកអ្នក គ្រាន់តែ​ញាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​ការ​ហ្វេ​រៀងរាល់ថ្ងៃ នោះ​លោកអ្នក​និង​អាចជា​សះស្បើយ​បាន​ផងដែរ​។​

​ដូចនេះ តើ​គួរ​ផឹក​ពេលណា​ខ្លះ​នោះ​?

1.​ពេលព្រឹក ផឹកទឹក​ឃ្មុំ​មួយ​កែវ អាចជួយ​បញ្ចេញ​ជាតិពុល​ក្នុង​ខ្លួន និង​ធ្វើ​ឲ្យ​អ្នក មាន​កម្លាំង​មាំមួន​។ ចំពោះ​អ្នក​ដែលមាន​ក្រពះ​មិនល្អ អ្នក​អាច​យក​ទឹក ដែលមាន​សីតុណ្ហភាព ៣០ អង្សារ​សេ ដើម្បី​ឆុង​មក​ផឹក​បាន​។​

2.​អ្នក​អាច​ផឹកទឹក​ឃ្មុំ មុន​ពេលបាយ​ថ្ងៃត្រង់​បាន ព្រោះ​វា​ជួយ​ដល់​ក្រពះ​អ្នក​។​

3.​ផឹក​នៅ​ចន្លោះ​ម៉ោង ៣ ឬ ៤ វា​អាច​កាត់បន្ថយ​ភាព​នឿយហត់​របស់​អ្នក និង​អាច​រក្សា​ខួរក្បាល​អ្នក ឲ្យ​ស្រស់ស្រាយ​។​

4.​ក្រោយ​ពេលបាយ​រួច អ្នក​ក៏​អាច​ផឹក​បានដែរ ព្រោះ​វា​ជួយ​ដល់​ការរំលាយ​អាហារ​របស់​អ្នក​។​

5. អ្នក​ក៏​អាច​ផឹក មុនពេល​ចូល​គេង​បានដែរ វា​ជួយ​ដល់​ការ​គេង​របស់​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​។​

សរុបសេចក្តី​មក ទោះបីជា​ទឹកឃ្មុំ​ផ្ទុក​ទៅដោយ​ជាតិ​រ៉ែ និង​វីតាមីន B ច្រើន​ក៏ដោយ ក៏​វា​នៅតែ​មិនមាន​ជីវជាតិ​ច្រើនជាង​ស្ករ​ដែល​យើង​ញ៉ាំ​ធម្មតា​ដែរ​។ នេះ​ដោយសារតែ​ទឹកឃ្មុំ​មាន​អ្វីៗ​ជាច្រើន​ដែល​ស្ករ​ធម្មតា​មិនមាន​។ ការស្រាវជ្រាវ​បានអោយដឹងថា ទឹកឃ្មុំ​អាច​បន្ថយ​អាកា​រៈ​ទល់លាមក​, ធ្វើអោយ​របួស​ឆាប់​ជា​, និង​បង្ការ​ការបង្ក​រោគ​។ វេជ្ជបណ្ឌិត ភី​ធ័​រ ម៉ូ​ឡេ​ន (Dr. Peter Molan, PhD) សាស្ត្រាចារ្យ​គីមី​ជីវសាស្ត្រ និង​ជានា​យក​ខាង​ការស្រាវជ្រាវ​ទឹកឃ្មុំ​នៅឯ​សាកលវិទ្យាល័យ Waikato ក្នុង​ទីក្រុង Hamilton ប្រទេស​ញ៉ូ​ហ្សេ​ឡេ​ន ដែល​បាន​សិក្សា​អំពី​សមាភាព​របស់​ទឹកឃ្មុំ​ដែល​ជួយ​អោយ​របួស​ឆាប់​ជា​រយៈពេល​ជាង ១៥​ឆ្នាំ និយាយថា "​មនុស្ស​មួយចំនួន​បាន​ហៅ​ទឹកឃ្មុំ​ថា​វា​ថ្នាំ​ជួយ​ព្យាបាល​របួស​”៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី