• Flexa

ស្តាប់​គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺថ្លើម មកពី​ប្រទេស​ថៃ បកស្រាយ​បញ្ហា​នានា​ជុំវិញ​កត្តា​ដែល​បង្ក​ឲ្យ​កើតមាន​ជំងឺថ្លើម និង​ការព្យាបាល​ដែល​ត្រឹមត្រូវ

1 សប្ដាហ៍ កន្លងទៅ រក្សាមុន្នី

​យោងតាម​តួលេខ​ពី​មន្ទីរពេទ្យ បំរុង​រ៉ាត់ មនុស្ស​ជាង ៣៥០ លាន​នាក់ ជុំវិញ​ពិភពលោក​បាន​ឆ្លង​មេរោគ​ថ្លើម B ដោយ​ក្នុងនោះ ៧៥ ភាគរយ ជា​ជនជាតិ អាស៊ី និង​ប្រមាណ ១៧០ លាន​នាក់​បាន​ឆ្លង​មេរោគ ថ្លើម ប្រភេទ C​។​

​ជា​យូរ​មកហើយ ជំងឺថ្លើម B និង C មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​ទេ ហើយ​ប្រជាជន​ភាគច្រើន​សឹងតែ​មិនដឹង​ខ្លួន​ឆ្លង​ជំងឺ​នេះឡើយ រហូតដល់​ករណី​ធ្ងន់ធ្ងរ​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​។​

​លោក វេជ្ជបណ្ឌិត សា​ធាន តេ​ឆា​ផៃ​ធូ​ន (Satien Techapaitoon) ឯកទេស​រោគ ក្រពះ ពោះវៀន និង ថ្លើម ប្រចាំ​មន្ទីរពេទ្យ បំរុង​រ៉ាត់ (Bumrungrad) បានផ្តល់​បទ​សម្ភាស​ផ្ទាល់​ជាមួយ ភ្នំពេញ​ប៉ុ ស្តិ៍ អំពី​បញ្ហា​នេះ​។​

​មូលហេតុ​អ្វីដែល​បណ្តាល​ឲ្យ​មាន​កើត​ជំងឺថ្លើម​?

​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺថ្លើម គឺ​មកពី​មេរោគ​ច្រើន​ប៉ះពាល់​ទៅដល់​ប្រព័ន្ធ​រាងកាយ​។ មេរោគ គឺជា មីក្រូ ដ៏​តូច​មួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​រាងកាយ​ចុះខ្សោយ ហើយ​វា​ប៉ះពាល់​ដល់​ថ្លើម​ខ្លាំងជាងគេ​។​

​តើ​ជំងឺថ្លើម​ប្រភេទ​ណា​ដែល​ធ្ងន់ធ្ងរ​ជាង​?

​ជំងឺថ្លើម​មាន ៦ ប្រភេទ​គឺ A , B , C ,D , E និង F ហើយ​ជំងឺ​រលាក​ថ្លើម​ធ្ងន់ធ្ងរ​ជាងគេ​នោះ គឺ B និង C ដែល​ធ្វើ​ឲ្យ​ថ្លើម​យើង​ខូចខាត​កើតជា​ជំងឺ​រ៉ាំរ៉ៃ​និង​វិ​វត្ត​ទៅរក​ក្រិន​ថ្លើម​និង​មហារីក​តែម្តង​។​

​តើ​មន្ទីរពេទ្យ​បំរុង​រ៉ាត់​ផ្តល់​ការព្យាបាល​អ្វី​ដល់​អ្នក​ជំងឺថ្លើម​?

​សំខាន់​នោះ គឺ​ធ្វើការ​ការពារ​សិន​ហើយ​ជំងឺ​នេះ ជា​ជំងឺ​មួយ​ដែល​ឆ្លងតាម​ឈាម​អ៊ីចឹង យើង​នឹង​ការពារ​តាមរយៈ​ការប្រើប្រាស់​ម្ជុល​និង​កុំ​ឲ្យ​ប៉ះពាល់​គ្នា​ពីមួយ​ទៅមួយ​។​

​ចំពោះ​ប្រភេទ C វិញ គឺ​ការឆ្លង​តាមរយៈ​ការរួម​ភេទ និង​ឆ្លងតាម​ម្តាយ​ទៅ​កូន​ផងដែរ​។​

​ចំពោះ​ជំងឺថ្លើម​ប្រភេទ B វិញការឆ្លង​ពី​ម្តាយ​ទៅ​កូន គឺ​វា​តិចតួច​ជាង​ប្រភេទ C​ហើយ ដើម្បី​ការពារ​ជំងឺ​នេះ គឺ​ចៀសវាង​ការប្រើប្រាស់​ម្ជុល​ជាមួយគ្នា និង ចំពោះ​អ្នក​ម្តាយ​ដែល​សម្រាលកូន​នោះ គឺ​ត្រូវតែ​ការពារ​កូន​ធ្វើ​ម៉េច​ឲ្យ​ចេញ​ឆ្ងាយ​ពី​ម្តាយ​ដើម្បី​ឲ្យ​ការឆ្លង​នោះ​វា​មាន​កម្រិត​តិចតួច​។ ចំណែកឯ ការរួម​ភេទ​វិញ​ការពារ​ដោយ​ការប្រើប្រាស់​ស្រោមអនាម័យ​។​

​ចំពោះ​ការការពារ​ទៅលើ​ជំងឺ​នេះ​អ្នក​អាច​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ចំពោះ​កូនក្មេង​តែ​បី​ដង​ទេ​ដើម្បី​ការពារ​ជំងឺថ្លើម​ប្រភេទ B ក៏ប៉ុន្តែ ករណី​រលាក​ថ្លើម​ប្រភេទ C វិញ​គឺ​គ្មាន​វ៉ាក់សាំង​ទេ​។ ចំពោះ​អ្នក​ដែល​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ហើយ​នោះ​គឺ​យើង​អាចធ្វើ​តេស្ត​ឈាម​ដើម្បី​មើល​ស្ថានភាព​ហើយ​យើង​មាន​ថ្នាំ​ជាច្រើន​សម្រាប់​ការព្យាបាល​ជំងឺ​រលាក​ថ្លើម B និង C​។​

​តើ​មន្ទីរពេទ្យ បំរុង​រ៉ាត់ អាច​ព្យាបាល​ជំងឺ​ប្រភេទ B និង C ជាសះស្បើយ​បានតែ​ម្តង ឬក៏ យើង​ត្រូវតែ​ប្រើប្រាស់​ថ្នាំ​ជាប្រចាំ​?

​ជាទូទៅ ជំងឺ​រលាក​ថ្លើម​ប្រភេទ B យើង​មាន​ពីរ​ប្រភេទ​សម្រាប់​ពិនិត្យ​និង​ការពារ​ទៅលើ​រោគ​ថ្លើម​ដោយមាន​ថ្នាំ ៥ ប្រភេទ​សម្រាប់​លេប​និង ១ ប្រភេទ​សម្រាប់​ថ្នាំ​ចាក់​។ ចំណែកឯ រលាក​ថ្លើម​ប្រភេទ C វិញ គឺ យើង​មាន​ថ្នាំ​ចាក់ ១ មុខ​និង​ថ្នាំលេប ២ មុខ​។ មន្ទីរពេទ្យ យើង​ពិនិត្យ​ព្យាបាល​ត្រូវ​ស្តង់ដារ​អន្តរជាតិ​ដូចនឹង​ប្រទេស​ដទៃទៀត​ដែល​ជឿនលឿន​ផងដែរ​។​

​តើ​ជំងឺថ្លើម​នេះ​មាន​បញ្ចេញ​រោគសញ្ញា​យ៉ាងម៉េច​ដែរ​?

​ជំងឺថ្លើម​នេះ​មាន​រោគសញ្ញា​ភ្នែក​លឿង​ឈឺចាប់​ក្នុង​សាច់ដុំ​រក​ក្អួត​និង​អស់កម្លាំង​។​

​តើ​មន្ទីរពេទ្យ​អាច​ដឹងថា​អ្នកជំងឺ​ប្រឈម​នឹង​ឱកាស​ជាសះស្បើយ​ប៉ុន្មាន​ភាគរយ​ដែរឬទេ​? ហើយ​ធ្លាប់មាន​អ្នកជំងឺ​អស់​ឱកាស​ព្យាបាល​ដែរឬទេ​?

​វា​យោងទៅតាម​អ្នកជំងឺ​ដែរ​។ យើង​មិនអាច​ធានាបាន​១០០​ភាគរយ​នោះទេ​ប៉ុន្តែ​អ្នកជំងឺ​ខ្លះ​ស្រួល​ព្យាបាល ឯ​អ្នកជំងឺ​ខ្លះ​ក៏​ពិបាក​។​អ្នកជំងឺ​ខ្លះ​គឺ​១០០​ភាគរយ​ពិបាក​ក្នុងការ​ព្យាបាល​ណាស់​ហើយ​អ្នក​ខ្លះទៅ​ពិបាក​ព្យាបាល​៧០​ភាគរយ​។​បើសិនជា​យើង​ចាប់ផ្តើម​ព្យាបាល​គឺ​យើង​នឹង​ប្រាប់​អ្នកជំងឺ​ជាមុន​។​

​ចំពោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B​គឺ​យើង​មាន​ថ្នាំលេប​៥​មុខ​ចាក់​១​មុខ​ហើយ​សម្រាប់​ជំងឺ​ប្រភេទ​B​នេះ​គឺ​៥០​ភាគរយ​ងាយស្រួល​ក្នុងការ​ព្យាបាល​។​

​តើ​ការព្យាបាល​រលាក​ថ្លើម​ប្រភេទ​ទាំងពីរ​នេះ B និង C មាន​លក្ខណៈ​ដូចម្ដេច​? ហើយ​អ្នកជំងឺ​ចំណាយពេល​អស់​ប៉ុន្មាន​?

​បើ​ថ្លើម​មិនមាន​ទាច​ទឹក​ទេ​ជំងឺថ្លើម​ទាំងពីរ​ប្រភេទ​នេះ​គឺ​ងាយស្រួល​ក្នុងការ​ព្យាបាល​។​ប្រសិនបើជា​អ្នកជំងឺ​មាន​ទាច​ទឹកជា​ពិសេស​ចំពោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C​ពេលខ្លះ​គឺ​វា​លំបាក​ក្នុង​ការចាក់​ថ្នាំ​ណាស់​។​

​ក៏ប៉ុន្តែ​សម្រាប់​រលាក​ថ្លើម​ប្រភេទ​B​វិញ​គឺ​យើង​អាច​ព្យាបាល​តាម​ការ​លេបថ្នាំ​។​សម្រាប់​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B​ការ​លេបថ្នាំ​ចំណាយពេល​ច្រើន​ឆ្នាំ​រីឯ​ការចាក់​ថ្នាំ​ព្យាបាល​រលាក​ថ្លើម​ប្រភេទ​B និង​C​វិញ​គឺ​តែ​១​ឆ្នាំ​ទេ​ដោយ​មិនបាច់​ស្នាក់នៅ​ពេទ្យ​ឡើយ​គឺ​អ្នកជំងឺ​អាច​យក​ថ្នាំ​មកចាក់​ខ្លួនឯងបាន​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី