• Giloba

សូម​បងប្អូន​មានការ​ប្រុងប្រយ័ត្ន ! ពេលនេះ​ជំងឺផ្ដាសាយបក្សី H5N1 បាន​ផ្ទុះ​រាលដាល ដល់​ស្រុក​ស្ទោង នៅ​ខេត្តកំពង់ធំ​ថែមទៀត​ហើយ

5 ខែ កន្លងទៅ សម្បត្តិ

​បន្ទាប់ពី​វាយលុក​នៅក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ នា​ខេត្តកំពង់ចាម​កន្លងទៅ​នោះ ពេលនេះ​ជំងឺផ្ដាសាយបក្សី H5N1 បាន​ផ្ទុះ​រាលដាល ដល់​ស្រុក​ស្ទោង នៅ​ខេត្តកំពង់ធំ​ថែមទៀត ប៉ុន្តែ​ករណី​ថ្មី​នេះ អ្នកជំនាញ​ពុំទាន់​រកឃើញថា​មានការ​ឆ្លង​ទៅលើ​មនុស្ស​នៅឡើយ​ទេ​។ នេះ​បើតាម​ការប្រកាស របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង របស់​ក្រសួងសុខាភិបាល នៅលើ​បណ្តាញ​សង្គម Facebook នៅ​រសៀល ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៧​។​

​ក្រសួងសុខាភិបាល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ "​ថ្មីៗ​នេះ​មានការ​ផ្ទុះ​ជំងឺផ្ដាសាយបក្សី H5N1​កើត​លើស​ត្វ​បក្សី​ជា​បន្តបន្ទាប់​គឺ​ផ្ទុះ​នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ ករណី​ផ្ទុះ​ទាំងបី​នេះ​ពុំទាន់​រកឃើញ​មានការ​ឆ្លង​មកលើ​មនុស្ស​នៅឡើយ​ទេ តែ​មន្ត្រី​ជំនាញ ក្រសួងសុខាភិបាល​កំពុង​បន្ត​តាម​ស្ថានភាព​ជំងឺ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​សុខភាព​មនុស្ស​”​។​

​បើ​យោងតាម​ក្រសួងសុខាភិបាល បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្មីៗ​នេះ​មានការ​ផ្ទុះ​ជំងឺផ្ដាសាយបក្សី H5N1 កើត​លើស​ត្វ​បក្សី​ជា​បន្តបន្ទាប់​គឺ​ផ្ទុះ​នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ ករណី​ផ្ទុះ​ទាំងបី​នេះ ពុំទាន់​រកឃើញ មានការ​ឆ្លង​មកលើ​មនុស្ស​នៅឡើយ​ទេ តែ​មន្ត្រី​ជំនាញ ក្រសួងសុខាភិបាល កំពុង​បន្ត​តាម​ស្ថានភាព​ជំងឺ​យ៉ាង​យកចិត្តទុកដាក់​បំផុត ចំពោះ​សុខភាព​មនុស្ស​»​។​

​ជាថ្មី​ម្តងទៀត ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ការចម្លង​ជំងឺ​នេះ ជាពិសេស ក្នុង​ពិធីបុណ្យ​ផ្សេង ដែល​នឹង​ឈាន​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​។ ក្រសួង​បញ្ជាក់ថា​៖ «​សូម​បងប្អូន​ប្រុងប្រយ័ត្ន​ជានិច្ច អំពី​ការចំលង​ជំងឺផ្តាសាយបក្សី​។ សំខាន់​សូមកុំ​យក​មាន់ ទា ឬ​សត្វ​បក្សី​ឈឺ​ឬ​ងាប់ មក​រៀបចំ​ជា​អាហារ ឬ​លក់​បន្ត ត្រូវអនុវត្ត​អនាម័យ​ក្នុងការ បោចរោម និង ចំអិន​ជាប់​ជានិច្ច និង​រាយការណ៍ ជាបន្ទាន់​ទៅ​មន្ត្រី​ជំនាញ​»​។​

​តាម​របាយការណ៍​រប​ស់ ក្រសួងសុខាភិបាល ចាប់តាំងពី​ឆ្នាំ ២០០៥ ដល់​២០១៤ ប្រទេស​កម្ពុជា​ធ្លាប់​កើតមាន​ជំងឺផ្តាសាយបក្សី ដែល​បាន​ឆ្លង​ពីស​ត្វ​បក្សី មក​មនុស្ស ចំនួន​៥៦​ករណី ដែល​ក្នុងនោះ ៣៧​ករណី​បាន​ស្លាប់បាត់​បង់ជីវិត​។ ឆ្នាំ​២០១៣ ជំងឺ​នេះ​បាន​ឆ្លង​លើ​មនុស្ស​ចំនួន ២៦​ករណី ដែល​ក្នុងនោះ​មាន ១៤​ករណី​បាន​ស្លាប់ និង​ក្នុង​ឆ្នាំ​២០១៤ មាន​៩​ករណី និង​៤​ករណី​បាន​ស្លាប់ ។​

​រោគសញ្ញា​ជំងឺ​នេះ​មានដូចជា គ្រុនក្តៅ​លើសពី​៣៨.៥ អង្សារ​សេ និង​មាន​រោគសញ្ញា​ក្អក ឬ ឈឺ​ក ឬ​ដកដង្ហើម ហត់ និង​មាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​បក្សី​ឈឺ ឬ​ងាប់ ក្នុងកំឡុងពេល​៧​ថ្ងៃមុន​ចេញ​រោគសញ្ញា​។ បើ​ចាត់ទុកថា​ជា​ករណី​សង្ស័យ ត្រូវ​ប​ញ្ចូ​ន​អ្នកជំងឺ ទៅ​មណ្ឌល់​សុខភាព​ឬ​មន្ទីរពេទ្យ​ជិត​បំផុត ដើម្បី​ធ្វើការ​ព្យាបាល ហើយ​កម្ពុជា​ក៏មាន​ឱសថ សម្រាប់​ប្រឆាំងនឹង​ជំងឺ​នេះ​ផងដែរ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...