• Giloba

តើ​អ្នកជំងឺ​មាន​អាការ​:​បែបណាខ្លះ បន្ទាប់ពី​ដឹងខ្លួន​ថា​ពុល ត្រី​ក្រពត ?

4 ខែ កន្លងទៅ ណូ​រ៉ា

​កាលពី​ថ្ងៃទី​២២ ខែមករា បុរស​វ័យ ៣៦​ឆ្នាំ ជា​អ្នកនេសាទ​ម្នាក់ រស់នៅ​ភូមិ​កោះ​ស្ដេច ឃុំ​កោះ​ស្ដេច ស្រុក​គី​រី​សាគរ ខែត្រ​កោះកុង បាន​ស្លាប់បាត់​បង់ជីវិត​ក្រោយពេល​ពិសា​ត្រី​ក្រពត ទម្ងន់ ៦​គីឡូក្រាម ខណៈដែល​អ្នកនេសាទ ៩​នាក់​ផ្សេងទៀត​ពុល​ធ្ងន់ធ្ងរ​។ ក្នុងនោះ ៣​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល និង ៦​នាក់​ទៀត បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខែត្រ​កោះកុង​។​

​ក្រសួងសុខាភិបាល អះអាងថា អ្នកនេសាទ​ទាំង ៩ ដែល​ពុល​ត្រី​ក្រពត​នោះ បាន​ធូរស្រាល​ច្រើន​ហើយ​។​

​ប្រសិនបើ​មាន​នរណាម្នាក់​ដឹងថា ពុល​ត្រី​ក្រពត​នេះ​ភ្លាមៗ ក្រសួងសុខាភិបាល បាន​ណែនាំ​ឲ្យ​ធ្វើយ៉ាងណា​ឲ្យ​ក្អួត ដើម្បី​អាចជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​បាន​មួយចំណែក ហើយ​អ្នក​ដែល​ពុល​ត្រូវ​ប្រញាប់​ស្វែងរក​ការសង្គ្រោះ​ជាបន្ទាន់​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ដែល​នៅ​ជិត​បំផុត ព្រោះ​ស្ថានភាព​អ្នកពុល​ត្រី​ក្រពត​តម្រូវ​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ តាមដាន​ពី​គ្រូពេទ្យ​ជា​ចាំបាច់​។​

​ជាមួយគ្នា​នោះដែរ ក្រសួងសុខាភិបាល បាន​អំពាវនាវ​សាជាថ្មី​នៅ​ថ្ងៃទី​២៥ ខែមករា កន្លងទៅនេះ ឲ្យ​ប្រជាពលរដ្ឋ​មាន​អនាម័យ​ឲ្យ​បាន​ខ្ពស់ និង​កុំ​បរិភោគ​ត្រី​ក្រពត ៣​ប្រភេទ ក្នុងចំណោម​ត្រី​ក្រពត ដែលមាន ១០​ប្រភេទ​នៅ​កម្ពុជា ព្រោះថា ត្រី​ក្រពត ៣​ប្រភេទ​នោះ​មាន​ជាតិពុល អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លាប់​បាន​នៅពេល​ជាតិពុល​បាន​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល​។​

​ការប្រកាស​ក្រើនរំឭក​ដល់​ពលរដ្ឋ​នេះ ក្រោយពេល​ពលរដ្ឋ​នៅឯ​ខេត្តកោះកុង ម្នាក់​ស្លាប់ និង ៩​នាក់​ផ្សេងទៀត​រងគ្រោះ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ បន្ទាប់ពី​ពួកគេ​បាន​បរិភោគ​ត្រី​ក្រពត​នេះ កាលពី​ថ្ងៃទី​២២ ខែមករា កន្លងមក​។​

​ក្រសួងសុខាភិបាល ឲ្យ​ដឹងថា ត្រី​ក្រពត​ដែលមាន​ជាតិពុល​នោះ​រួមមាន​៖ Tetraodon cochinchinensis, Monotrete leiurus និង​Tetraodon fluviatilis​។ ជាតិពុល​ដែលមាន​ក្នុង​ត្រី​ក្រពត​ទាំងនេះ ពេល​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល និង​អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​។​

​ត្រី​ក្រពត​ដែលមាន​សារធាតុពុល​ទាំង ៣​ប្រភេទ​ខាងលើនេះ មាន​ជាតិពុល​ខ្ពស់បំផុត​នៅ​រដូវ​បន្ត​ពូជ​ពង​កូន ដែលជា​ធម្មតា​កើតឡើង​នៅក្នុង​ខែកុម្ភៈ មីនា និង​ចន្លោះ​ខែកក្កដា ទៅ​ខែកញ្ញា​។ ចំពោះ​ជាតិពុល​នៅក្នុង​ខ្លួន​ត្រី ក៏មាន​កម្រិត​ខុសគ្នា​ដែរ គឺ​ពង​រប​ស់វា​មាន​ជាតិពុល​ខ្ពស់​ជាងគេ បន្ទាប់មក​គឺ​ថ្លើម ពោះវៀន ស្បែក និង​សាច់​។​

​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួងសុខាភិបាល ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ បញ្ជាក់ថា សម្រាប់​រោគសញ្ញា​ចាប់ផ្ដើម​ក្នុង​រយៈពេល ២០​នាទី ទៅ ២​ម៉ោង បន្ទាប់ពី​បាន​បរិភោគ​ត្រី​បែបនេះ រោគសញ្ញា រួមមាន រមាស់​ចាក់ៗ នៅ​បបូរមាត់ និង​មាត់ បន្ទាប់មក​មាន​អា​ការៈឈឺ​ក្បាល វិលមុខ រមាស់​ចាក់ៗ​នៅ​ចុង​អវយវៈ មានការ​ពិបាក​និយាយ បាត់​លំនឹង​ដងខ្លួន ខ្សោយ​សាច់ដុំ ខ្វិន ស្ពឹក​ចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹង​ថ្គាម ឬ​អាច​បណ្ដាល​ឲ្យ​ស្លាប់​តែម្ដង​។​

​លោក ជុំ សំណាង អាយុ ៣៣​ឆ្នាំ ជា​ជនរងគ្រោះ​ម្នាក់​ពុល​ត្រី​ក្រពត កាលពី​ថ្ងៃទី​២២ មករា កន្លងមកនេះ បាន​ថ្លែងថា លោក​បានជា​សះស្បើយ​វិញ​ហើយ បន្ទាប់ពី​សម្រាក​ព្យាបាល​អស់​រយៈពេល ៣​ថ្ងៃ នៅ​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល ខេត្តកោះកុង​៖ «»​។​

​លោក​បាន​រៀបរាប់ថា លោក​បាន​ទទួលទាន​សាច់​ត្រី​ដែល​គេ​ចម្អិន​ហើយ​នោះបាន​តិចជាងគេ ហើយ​រូបលោក​ក៏បាន​ដឹង​ពី​អាការ​ពុល​នេះ ទើប​បងប្អូន​នាំ​លោក​ទៅ​ពេទ្យ​ដើម្បី​បាន​ជួយសង្គ្រោះ​ភ្លាមៗ​៖ «»​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...