• Flexa

តើ​ជំងឺ​ទឹកនោមផ្អែម ជា​ជំងឺ​តំណពូជ ឫ​យ៉ាងណា ? តើ​ធ្វើ​ដូចម្តេច​ប្រសិន​កើត​ជំងឺ​នេះ ?

1 សប្ដាហ៍ កន្លងទៅ សូ រា

​សព្វថ្ងៃនេះ​ជំងឺ​ទឹកនោមផ្អែម​ពុំ​សូវ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រជាជន​នៅឡើយ​ទេ ព្រោះ​ពួកគេ​ច្រើនតែ​និយាយ​អំពី​ជំងឺ​ទឹកនោមផ្អែម​។ ប៉ុន្តែ​វា​ក៏​ជា​ជំងឺ​មួយ​ផ្តល់នូវ​គ្រោះថ្នាក់​ដ៏​ខ្លាំងក្លា​ដល់​សុខភាព និង​បំផ្លាញ់​សរីរាង្គ​ជាច្រើន​ក្នុង​ខ្លួន​របស់​អ្នកជំងឺ​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ជំងឺ​នេះ​អាច​កើត​ទាំង​មនុស្ស​ចាស់ និង​កូនក្មេង​។

​យើងទាំងអស់គ្នា​សុទ្ធតែ​ដឹងថា​ទឹកនោម​ធម្មតា​គឺ​ប្រៃ ប៉ុន្តែ​ពាក្យ​ថា​ជំងឺ​ទឹកនោមផ្អែម​នេះ​គឺ​ចង់​សំដៅ​ទៅលើ​ជាតិ​ប្រៃ​ដោយសារ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ឈាម​ចេញ​ទៅតាម​ទឹកនោម​ច្រើន រហូតដល់​ច្រើនជាង ៣,៥​ក្រាម​ក្នុង​មួយថ្ងៃ​។ ជំងឺ​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​នៅពេល​អ្នកជំងឺ​មកជួប​គ្រូពេទ្យ​ដោយមាន អាកា​រៈ​ហើម និង​មាន​បញ្ហា​ទៅលើ​តម្រងនោម​។​

​លោក​សាស្ដ្រាចារ្យ​មហា​បរិ​ញ្ញា​វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ផ្នែក​ជំងឺ​ទឹកនោមផ្អែម នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ​បាន​មានប្រសាសន៍ប្រាប់ ឱ្យដឹងថា ជំងឺ​ទឹកនោមផ្អែម​ត្រូវបាន​គេ​បែង​ចែកជា​៤​ប្រភេទ​ធំៗ​ដូចជាៈ​

១-​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​ៈ ច្រើនតែ​កើតមាន​តាំងពី​កូនក្មេង ហើយ​អ្នកជំងឺ​ត្រូវតែ​ព្យាបាល​ដោយ​ការចាក់​អាំង​ស៊ុយ​លីន​ជា​រៀងរាល់ថ្ងៃ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ។ អ្នកជំងឺ​អាច​រស់នៅ​រៀនសូត្រ​ប្រកបការងារ​បានជា​ធម្មតា ហើយ​មាន​អាយុ​យឺនយូរ​ដូច​អ្នក​ដ៏​ទៃ គ្រាន់តែ​ត្រូវការ​ចាក់​អាំង​ស៊ុយ​លីន​មួយជីវិត​តែប៉ុណ្ណោះ ។ មាតាបិតា ដែលមាន​កូន​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​នេះ មិនត្រូវ​អស់​

​សង្ឃឹម ឬ​ស្ដីបន្ទោស​ទៅលើ​បាបកម្ម​ព្រេងវាសនា​នោះទេ ។ មាតាបិតា​ត្រូវតែ​បំពេញ​កា​​ត​ព្វ​កិច្ច ដែលជា​គំរូ​ល្អ​ទទួលខុសត្រូវ​ខ្ពស់ ដោយ​នាំ​កូន​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស ជួយ​លើក​ទឹក​ចិ​ត្ដ​កូន​ឱ្យ​គោរព​ជាប់​ជាប្រចាំ​នូវ​ដំបូន្មាន​គ្រួ​ពេទ្យ ។ មាតាបិតា​ត្រូវ​ចង់ចាំ​ថា កូនលោក​អ្នក​អាចមាន​ប្រាជ្ញា​ស្មារតី​ឆ្លាត​វ័យ​មិន​ចាញ់​អ្នក​ដ៏​ទៃ​ឡើយ ។

២-​ជំងឺ​ទឹម​នោម​ផ្អែម​ប្រភេទ​ទី​២​ៈ ជា​ជំងឺ​ដែល​សម្បូរ​ជាងគេ មាន​រហូតដល់​៩៥​ភាគរយ នៃ​អ្នកជំងឺ​ទឹកនោមផ្អែម​ទាំងអស់ ។ ពីមុន​វា​កើត​ច្រើនតែ​លើ​មនុស្ស​ចាស់​ពី​អាយុ​៦០​ឆ្នាំ​ឡើយ​ទៅ ក្រោយមក​អាយុ​៤០​ឆ្នាំ តែ​ឥឡូវ​វា​រាលដាល​ដល់​យុវវ័យ​ថែមទៀត ដោយសារតែ ការទទួល​ទាន​ចំណីអាហារ​សម្បូរ​សារជាតិ​ស្ករ និង​ខ្លាញ់​ច្រើនពេក ហើយ​បញ្ចេញ​ពលកម្ម​តិច ។ ភាព​ច្រើន​នៃ​ជំងឺ​អាច​កើត​ចំពោះ​អ្នក​លើស​ទម្ងន់​ធាត់​ដុះ​ក្បាលពោះ ។ ចំពោះ​ការព្យាបាល​វិញ​គឺ​ទាមទារ​ឱ្យ​អ្នកជំងឺ​គិត​គួរ​ពីរ​បប​អាហារ និង​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ និង​ជាប្រចាំ គួបផ្សំ​នឹង​ថ្នាំលេប​អាច​មួយ​មុខ ឬ​ច្រើន​មុខ​ទៅតាម​វេជ្ជបញ្ជា​របស់​គ្រួ​ពេទ្យ​ឯកទេស ។

ការព្យាបាល​ដោយ​ថ្នាំលេប​ទៅលើ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នេះ ជា​មធ្យម​ប្រហែល​ពី​៥​ទៅ​១០​ឆ្នាំ អាស្រ័យទៅលើ​ការព្យាយាម​គិតគូរ​ពីរ​បប​អាហារ និង​ធ្វើ​លំ​ហាត់ប្រាណ ។ ទាំងអស់នោះ​អាច​បាត់បង់​លទ្ធភាព និង​ប្រសិទ្ធិភាព​របស់​វា​ក្នុងការ​គ្រប់គ្រង​អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកជំងឺ ពេលនោះ​ហើយ ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ត្រូវការ​ព្យាបាល​ដោយ​កា​ចាក់​ថ្នាំ​អាំង​ស៊ុយ​លីន បន្ថែម​ដូចជា​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១​ដែរ ។ ការព្យាបាល​ដោយ​ការចាក់​អាំង​ស៊ុយ​លីន​នេះ​មិនមែន​មានន័យថា ជំងឺ​របស់​អ្នក​ធ្ងន់ធ្ងរ ឬ​ជិត​ដល់​ស្លាប់​ដួច​ពាក្យ​ច​ចាម​អារាម​នោះ​ទេវា​នឹង​ជួយ​លោកអ្នក​ឱ្យ​រស់នៅ​ប្រកបការងារ​បានយូរ​លង់​តទៅទៀត​ដោយ​ចៀស​ផុតពី​ផលវិបាក​ផ្សេងៗ ។ អ្នកជំងឺ ដែល​ពុំ​ព្រម​ទទួលយក​ការព្យាបាល​ដោយ​អាំង​សុ​យ​លីន​នេះ គឺជា​ការ​ឆោត​ល្ង​ង​មួយ ហើយ​អ្នក​កំពុងតែ​ធ្វើឱ្យ​ខ្លួន​អ្នកធ្លាក់​ទៅក្នុង​ពិការភាព ឬ​អាយុ​ខ្លី​ដោយ​មិនដឹង​ខ្លួន ដែល​បណ្ដាលមកពី​ផលវិបាក​របស់​ជំងឺ​ទឹកនោមផ្អែម​។ ទីបំផុត​អ្នកនឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​លើសលប់​សម្រាប់តែរ​ស់ប៉ុ​ណ្ណោះ ព្រោះ​អ្នក​មិនអាច​ប្រកបការងារ​អ្វី​បាន​ទៀត​ទេ​។ នេះ​មិន​គិតពី​ការ​ខាត់​បង់​ពេលវេលា​របស់​អ្នក​ដែល​តាម​ថែរក្សា​អ្នកជំងឺ​ផង ។ ក្រៅពី​ប្រើ​អាំង​ស៊ុយ​លីន​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ដែល​ប្រើប្រាស់​ថ្នាំ​គ្រាប់​លេប​គេ​អាច​ប្រើ​អាង​ស៊ុយ​លីន​ចាក់​លើ​អ្នកជំងឺ​ទឹកនោមផ្អែម ដែលមាន​ជំងឺ​រួមផ្សំ​ទៀត​ដូចជា​ជំងឺអេដស៍ របេង ថ្លើម គ្រលៀន ។ អាំង​ស៊ុយ​លីន​ជា​ថ្នាំ​មាន​សុ​វ​ត្ដិ​ភាព​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ព្រោះ​វា​ការពារ​មិនឱ្យ​គ្រលៀន ថ្លើម និង​គ្រឿងក្នុង​ផ្សេងៗ​ទៀត​ខូចខាត តែ​វា​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដោយ​អត្រា​ស្ករ​ចុះ​ជ្រុល​បណ្ដាលមកពី​អ្នកជំងឺ​ប្រើប្រាស់​វា​ហើយ​មិន​ទទួលទាន​អាហារ​ឱ្យបាន​គ្រប់គ្រាន់ ។​

៣-​ជំងឺ​ទឹកនោមផ្អែម​កើត​លើ​ស្ដ្រី​មាន​ផ្ទៃពោះ ៖ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​នេះ ច្រើន​កើត​នៅលើ​ស្ដ្រី​កំពុង​ពពោះ ដែលមាន​អាយុ​ពី ៦​ខែ​ទៅ ។ ការពិត​ភាគច្រើន នៃ​ជំងឺ​នេះ​គេ​មិនបាន​ដឹង​ទេ​បើ​គ្មាន​ការតាមដាន​ឱ្យបាន​ត្រឹមត្រូវ​ព្រោះ​វា​គ្មាន​រោគសញ្ញា​ធ្ងន់ធ្ងរ សម្រាប់​ឱ្យ​អ្នកជំងឺ​ដឹង ហើយ​វា​ហាក់ដូចជា​បាត់ទៅ​វិញ​ពេល ដែល​ម្ដាយ​ប្រសូត​បុត្រ​ហើយ ។ អ្វី​ដែលជា​ផលវិបាក​ធ្ងន់ធ្ងរ​នោះ គឺ​វា​អាច​ប៉ះពាល់​ដល់​កូន​និង​ម្ដាយ​ទាំង​ពេល​ពពោះ​ទាំង​ពេលអនាគត ។ ផលវិបាក​ពេល​ពពោះ​អាច​បណ្ដាលឱ្យ​កូន​រលូត​ដោយ​ឯង​ឯង កូន​កើតមក​មិន​គ្រប់​ខែ កូន​កើតមក​មិន​គ្រប់លក្ខណៈ កូន​ស្លាប់​ក្នុង​ពោះ​ម្ដាយ ម្ដាយ​ស្លាប់​ដោយ​កូន​កើត​មិន​រួច​ព្រោះ​កូន​ថ្លោស​ពេក ។ ចំពោះ​ថ្ងៃ​អនាគត​វិញ​ម្ដាយ​អាច​វិ​វត្ដ​ទៅ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ កូន​អាច​ស្លាប់​ភ្លាមៗ ពេល​កើតមក​បាន​២៤​ម៉ោង​ដោយ​ខ្វះ​ជាតិ​ស្ករ​ព្រោះ​វា​តម្លា​ប់​ប្រើ​ស្ករ​ច្រើន​នៅក្នុង​ពោះ​ម្ដាយ ។ ពេល​វា​ធំ​វា​អាច​វិ​វត្ដ​ទៅរក​ជំងឺ​ធាត់ និង​ជំងឺ​ទឹកនោមផ្អែម​ផងដែរ ។

​ដើម្បី​សុ​វ​ត្ដិ​ភាព​ដល់​ម្ដាយ និង​កូន រាល់​គ្រប់​មាតា​ទាំងឡាយ​ពេល​មាន​ផ្ទៃពោះ​ត្រូវ​ទៅ​ទទួល​នូវ​ការពិនិត្យ​តាមដាន​រក​ជំងឺ​ទឹកនោមផ្អែម​ពេល​ពពោះ ហើយ​គ្រប់​អ្នកជំងឺ​ទឹកនោមផ្អែម ពេល​មាន​ផ្ទៃពោះ​ត្រូវតែ​ព្យាបាល​ដោយ​ការចាក់​អាំង​ស៊ុយ​លីន​រហូតដល់​ថ្ងៃ​សម្រាល​ទើប​យើង​ឈប់​ប្រើ ។​

៤-​ជំងឺ​ទឹកនោមផ្អែម​កើត​មកពី​បញ្ហា​ផ្សេងៗ ។

​រោគសញ្ញា​នៃ​ការកើត​ទឹកនោមផ្អែម​ជំងឺ​ទឹកនោមផ្អែម​គឺ​មិនមាន​រោគសញ្ញា​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះទេ ភាគច្រើន​រោគសញ្ញា​គឺ​ធ្វើ​ឲ្យ​យើង​នឿយហត់​អស់កម្លាំង ឧស្សាហ៍​នោម​ច្រើន ហើយ​ប្រសិនជា​យើង​មាន​ដំបៅ​គឺ​វា​មិន​ងាយ​ជា បញ្ហា​ផ្លូវភេទ ឃ្លាន​រហូត អាការ​ស្រវាំងភ្នែក ស្ពឹក​ជើង ស្រេកទឹក​ខ្លាំង ហើយ​បើ​ឃើញ​មាន​រោគសញ្ញា​បែបនេះ​គួរតែ​ទៅ​ពេទ្យ​ធ្វើតេស្ត​ដើម្បី​ដឹង​ពី​រោគសញ្ញា​ជំងឺ​ទឹកនោមផ្អែម​»​។​

​ទឹកនោមផ្អែម​អាច​ព្យាបាល​តាម​វិធី​ផ្តាស់​ប្តូរ​វិធី​រស់នៅ របៀប​ហូបចុក រក្សា​ទម្ងន់ ហាត់ប្រាណ​ឲ្យ​បាន ៣០ នាទី​រាល់ថ្ងៃ ទទួលទាន​ថ្នាំ បង្ការ​ជំងឺ​ផ្សេងៗ ដូចជា​លើសឈាម​ដើម្បី​កុំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​។ ប្រសិនបើ​អ្នកជំងឺ​មាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ច្រើនពេក​គឺ​ត្រូវ​លេបថ្នាំ​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​។

​ប្រភេទ​ថ្នាំ​ការពារ​ទឹកនោមផ្អែម​មានដូចជា​ថ្នាំលេប ថ្នាំ​ចាក់ ឬក៏​ចាក់​អាំង​សឺ​លីន​ចូល​ដោយ​ខ្លួនឯង​។ សំខាន់​អ្នកជំងឺ​ត្រូវតែទៅ​ពិនិត្យ​ជាមួយ​វេជ្ជបណ្ឌិត​ដើម្បី​ទទួល​នូវ​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​នៃ​ជំងឺ​។ ដោយឡែក​លោក​វេជ្ជបណ្ឌិត Tatpong Chituaree មាន​សញ្ញាបត្រ​ពីរ​មកពី​សហរដ្ឋអាមេរិក បាន​បកស្រាយ​ពី​បញ្ហា​បណ្តាល​ឲ្យ​កើត​ជំងឺ​ក្រលៀន​ថា​៖ «​ក្រលៀន​យើង​គឺមាន​ពីរ​ស្តាំ​ឆ្វេង ដែល​នៅជាប់​ឆ្អឹងខ្នង​របស់​យើង​តែម្តង​។ មុខងារ គឺ​សម្អាត​ជាតិពុល និង​កាកសំណល់​ផ្សេងៗ​ក្នុង​ឈាម ដែលជា​ទឹកនោម​យើង​បញ្ចេញ​ចោល​រាល់​ថ្ងៃនោះ​។ ក្រលៀន​មានមុខ​ងារ​សំខាន់ គឺ​បង្កើត​អ័រម៉ូន វីតាមីន D សារធាតុ​កាល់ស្យូម និង​អ័រម៉ូន​ដែល​សំខាន់​ជាង​នេះ​គឺ​អ័រម៉ូន​គ្រប់គ្រង​លើ​សម្ពាធ​ឈាម​របស់​មនុស្ស​ជាដើម​»​។​

​កត្តា​បង្ក​ជំងឺ​ពីរ​សំខាន់​គឺ​បញ្ហា​លើសឈាម និង​ទឹកនោមផ្អែម ដោយសារ​មាន​ជាតិ​ស្ករ​ច្រើនពេក​ក្នុង​ឈាម​។ នៅពេលដែល​យើង​មាន​បញ្ហា​ក្រលៀន​គឺ​ជាតិពុល ជាតិ​ទឹក កាកសំណល់​ក្នុង​ឈាម​កាន់តែច្រើន​ទៅៗ​។ អាការ​នេះ​មិនបាន​បញ្ចេញ​ឲ្យ​អ្នកជំងឺ​បានដឹង​ទេ រហូត​ទាល់តែ​ច្រើន​ឆ្នាំ​ទើបបាន​ដឹងខ្លួន ដែល​ភាគច្រើន​អ្នកជំងឺ​សល់​ក្រលៀន​ដំណើរការ​ប្រហែលជា ១៥ ទៅ ២០ ភាគរយ​ប៉ុណ្ណោះ​។​

​ជាតិពុល​ដែលមាន​កាន់តែច្រើន​ទៅក្នុង​ខ្លួន​ហើយ​ឈានទៅដល់​ខួរក្បាល​របស់​យើង គឺ​វា​ធ្វើ​ឲ្យ​យើង​នឿយហត់ ចង់​ក្អួត មិន​ចង់​ទទួលទាន ហើម​ដៃជើង​ដោយសារតែ​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើនពេក​។​ជំងឺ​ក្រលៀន​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មិនអាច​ព្យាបាល​ជាសះស្បើយ​ទេ តែ​អាច​ការពារ​បាន​កុំ​ឲ្យ​យ៉ាប់​យ៊ឺ​ន​ជាង​នេះ​ដោយ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​។ កុំ​ហូប​អំបិល​ច្រើន ចៀសវាង ទឹកត្រី ប្រេងខ្យង ត្រីងៀត ទឹកម្ទេស អាហារ​កំប៉ុង​ជាដើម​។ ត្រូវ​រក្សា​ទម្ងន់ បញ្ឈប់​ការជក់បារី និង​លេបថ្នាំ​គ្រាប់​ច្រើនពេក​។​

សុខភាព/បុរស/ស្ត្រី