ស្វែងយល់​អំពី​ជំងឺ​ឫសដូងបាត តើ​កត្តា​អ្វីខ្លះ​ដែរ​បង្ក​ឲ្យ​កើតមាន​ជំងឺ​ឫសដូងបាត ? តើ​ជំងឺ​ឫសដូងបាត​អាច​បង្ក​ឲ្យ​អ្នកជំងឺ​ស្លាប់​បានដែរ​ឫ​យ៉ាងណា ?

3 សប្ដាហ៍ កន្លងទៅ រក្សាមុន្នី

​ជំងឺ​ឫសដូងបាត​មានន័យថា​ជាការ​រីក​ប៉ោង​នៃ​សរសៃឈាម​វ៉ែន​នៅ​ផ្នែក​ខាងក្រោម​នៃ​រន្ធ​គូថ ហើយ​ការរីក​ប៉ោង​ដែរ​កើតឡើង​ដោយសារ​តែមាន​សម្ពាធ​ក្នុង​សរសៃឈាម​នោះ​កើនឡើង ដែល​ភាគច្រើន​បណ្តាលមកពី​ការ​ប្រឹង​ជុះ​លាមក និង​អំឡុងពេល​មាន​ផ្ទៃពោះ ព្រោះ​មានការ​សង្កត់​ពី​ស្បូន​។

​ជំងឺ​ឫសដូងបាត​ខាងក្នុង​មាន​ទីតាំង​នៅក្នុង​រន្ធ​គូថ​ដែល​យើង​មិនអាច​មើលឃើញ​ទេ ដែលជា​ធម្មតា​មិនមាន​ការឈឺ និង​បង្ក​ជាការ​ហូរឈាម​ក្នុងពេល​បត់ជើងធំ​។ ឫសដូង​ខាងក្នុង​បែបនេះ​អាច​លាន ឬ​ព្រ​លាត់​ចេញទៅ​ក្រៅ​រន្ធ​គូថ​បាន​។

​ជំងឺ​ឫសដូងបាត​ខាងក្រៅ​មាន​ទីតាំងនៅ​ខាងក្រោម​ស្បែក​ជុំវិញ​រន្ធ​គូថ ដែល​យើង​អាច​ប៉ះ​វា​ដឹង​នៅពេល​វា​រីក​ធំ ព្រមទាំង​អាច​បណ្តាលអោយ​រមាស់ ឈឺ​នៅពេល​បត់ជើង ព្រមទាំង​ហូរឈាម​។ ជំងឺ​ឬ​ស​ដូង​បាត​ខាងក្រៅ​ប្រភេទ Thrombosed កើត​ឡើ​បាន​នៅពេលដែល​កំនក​ឈាម​ក្នុង​សរសៃឈាម​វ៉ែន​នោះ​ទៅជា​កក និង​បណ្តាលអោយ​ឈឺចាប់​ខ្លាំង​។​

​តើ​កត្តា​អ្វីខ្លះ​ដែរ​បង្ក​ឲ្យ​កើតមាន​ជំងឺ​ឫសដូងបាត ?

​អ្នក​ដែរ​អង្គុយ​ធ្វើ​ការងារ​យូរ​ម៉ោង អ្នក​ញ៉ាំ​ច្រើន ដេក​ច្រើន ញ៉ាំ​សាច់​ច្រើន ខ្វះ​បន្លែ​ផ្លែឈើ បន្លែស្រស់ បន្លែ​មាន​ជាតិ​សរសៃ និង​អ្នក​ញ៉ាំ​ទឹក​តិច​។ អ្នក​ដែល​ធាត់ អ្នក​ចូលចិត្ត​ញ៉ាំ​ផ្លែឈើ​លេប​គ្រាប់ ដូចជា គ្រាប់​ត្របែក គ្រាប់​ព្រីង​។​ល​។ ដែល​ក្រពះ​ពោះវៀន​ពុំ​អាចរំលាយ​បាន​។ អ្នកធ្វើការ​លើកដាក់​លី​សែង​ធ្ងន់ អ្នក​ឡើងដើមឈើ​។ អ្នក​រួមភេទ​ខុស​ធម្មជាតិ (​រួមភេទ​តាម​រន្ធ​គូទ​)​។ ស្ត្រី​មាន​ករណី​កើត​ជំងឺ​ឫសដូង​ច្រើនជាង​បុរស ដោយសារ​ស្ត្រី​មាន​ផ្ទៃពោះ និង​ឆ្លងទន្លេ​តាម​ធម្មជាតិ​៖ «​មាន​ករណី​ពិសេស គឺ​សម្រាលកូន​។ ករណី​សម្រាលកូន និង​ពពោះ ព្រោះ​កាលណា​សម្រាលកូន​តាម​ទ្វារ​ក្រោម គាត់​ត្រូវការ​ប្រឹង​។ ប្រឹង​ខ្លាំង​អ៊ីចឹងទៅ សរសៃឈាម​នៅ​គូថ​ហ្នឹង គឺ​សរសៃ​វ៉ែន​នៅ​គូថ​ហ្នឹង​វា​រីក​ប៉ោង​ឡើង ហើយ​វា​អត់​ស្វិត​ទៅវិញ​។ វា​រីក​ហួសមាឌ វា​បង្ក​ឱ្យ​ជា​ជំងឺ​ឫសដូងបាត​តែម្ដង ហើយ​មួយទៀត កាលណា​គាត់​មាន​ផ្ទៃពោះ គឺ​គាត់​ពពោះ​ហ្នឹង កូនសង្កត់​លើ​ក្រពះ​ពោះវៀន ហើយ​យើង​មិន​ងាយ​បត់ជើង​ច្រើន​ទល់លាមក​។ កាលណា​ទល់លាមក វា​ធ្វើឱ្យ​លាមក​ហ្នឹង​ក្ដៀន កកិត​នឹង​សរសៃឈាម និង​សរសៃឈាម​យើង​ហ្នឹង​វា​ប៉ោង​ដាក់​ស្បែក​ការពារ​វា​ហ្នឹង វា​អាច​វិ​វ​ឌ្ឍ​ទៅជា​ជំងឺ​ឫសដូងបាត​ប៉ោង​ឡើង​ធំ​។ តាមពិត​វា​ជា​សរសៃឈាម​ទេ ឫសដូងបាត​ហ្នឹង​»​។​

​មាន​កត្តា​ជំងឺ​ផ្សេងៗ​ទៀត​ដែរ ដែលជា​មូលហេតុ​បង្ក​ឱ្យ​កើត​ជំងឺ​ឫសដូងបាត ដូចជា ជំងឺថ្លើម ស្ទះ​សរសៃឈាម​ក្នុង​ថ្លើម ថ្លើម​ក្រិន ទាច​ទឹក ក្អក​រ៉ាំរ៉ៃ និង​អ្នកមាន​ជំងឺរាក ឬ​ទល់លាមក​រ៉ាំរ៉ៃ​។ ក្រៅពីនេះ គឺ​កត្តា​ពូជ ដែល​ឪពុកម្ដាយ​បន្តម​កកូន​តាំងពី​នៅក្នុង​ផ្ទៃ​។​

​តើ​អ្នក​កើត​ជំងឺ​ឫសដូងបាត មាន​រោគសញ្ញា​អ្វីខ្លះ​?

​អ្នកជំងឺ​អាចមាន​រោគសញ្ញា​ដូចជា បន្ទោបង់​លាមក​មាន​ឈាម លៀន​ឫសដូង​ចេញមកក្រៅ ការឈឺចាប់​នៅ​ក្រសាល់គូថ ។​

​ក​-​ចំពោះ​ឫសដូងបាត​ខាងក្នុង​មាន​រោគសញ្ញា​ជា​៤​ដំណាក់កាល​៖

-​ដំណាក់កាល​ទី​១ ៖ អ្នកជំងឺ​បន្ទោបង់​លាមក​មាន​ឈាមក្រហម​ស្រស់​

-​ដំណាក់កាល​ទី​២ ៖ ពេល​បន្ទោបង់ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ តែ​ចូល​វិញ​ដោយ​ខ្លួនឯង​

-​ដំណាក់កាល​ទី​៣ ៖ ពេល​បន្ទោបង់ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ តែ​ចូល​វិញ​ដោយ​យកដៃ​ជួយ​រុញ​បញ្ចូល​

-​ដំណាក់កាល​ទី​៤ ៖ អ្នកជំងឺ​មាន​អារម្មណ៍​ថា​មាន​អ្វី​លៀន​ចេញមកក្រៅ ដោយ​មិន​ចូល​វិញ​ទេ ទោះបី​រុញ​ក៏ដោយ ។​

​ខ​-​ចំពោះ​ឫសដូងបាត​ក្រៅ​៖ អ្នកជំងឺ​មាន​អារម្មណ៍​ថា មាន​ដុំ​មួយ​ឬ​ច្រើន​នៅ​ក្រសាល់គូថ ដែល​ដុំ​នោះ​មានការ​ឈឺចាប់​ខ្លាំង ហើយ​អាចមាន​ឈាម​នៅពេលដែល​ដុំ​នោះ​បែក ។ ចំពោះ​រោគសញ្ញា​នេះ យើង​ត្រូវ​ប្រយ័ត្ន​ជាមួយនឹង​ជំងឺ​បូស​នៅ​ជុំវិញ​រន្ធ​គូថ ។​

​សម្គាល់​៖ ការ​បន្ទោបង់​លាមក​មាន​ឈាម មិនមែន​សុទ្ធតែ​បណ្តាលមកពី​ជំងឺ​ឫសដូងបាត​ទេ គឺអាច​មាន​បញ្ហា​នៅ​ពោះវៀនធំ​ដូចជា មហារីក​ពោះវៀនធំ ឬ​ដំបៅ​នៅ​ពោះវៀនធំ ដូចនេះ​អ្នកជំងឺ​ត្រូវ​មកជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ធ្វើការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ។​

​តើ​ជំងឺ​ឫសដូងបាត ផ្តល់​ផលប៉ះពាល់​អ្វីខ្លះ​ដល់​អ្នកជំងឺ ?

​ឫសដូងបាត​ធ្វើ​តឹង ឬ​ចង្អៀត​ទ្វារ​លាមក ដែល​បន្សល់​ឧស្ម័ន និង​កាកសំណល់​ពុល​ច្រើន​នៅក្នុង​ខ្លួន​។ ផលវិបាក​ទី​១ គឺ​ពិបាក​បត់ជើងធំ ហើយ​ឫសដូង​បាត់​ខ្លះ​ធ្វើឱ្យ​ពិបាក​បត់ជើងតូច​ទៀតផង​៖ «​ទី​២ ធ្វើឱ្យ​ហើមពោះ ឆ្អល់ពោះ ហើយ​ពោះវៀន​ក្រពះ​ជាប្រចាំ ហើយ​ផ្ទុក​ផោម និង​លាមក ដែលជា​ឧស្ម័ន​ពុល និង​កាកសំណល់​ពុល និង​មាន​មេរោគ បង្ក​ឱ្យ​ពោះវៀន​ក្រពះ​មាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​ព្យាបាល​ពុំជា បើ​ពុំបាន​ព្យាបាល​ឫសដូងបាត​ឱ្យ​ជា​ជាមុនសិន​ទេនោះ​។ ទី​៣ ធ្វើឱ្យ​ឈឺចង្កេះ​ខ្នង ចុក​រោយ​ដៃជើង រសេះរសោះ​អស់កម្លាំង ដេក​ពុំបាន​ស្រួល ហូបចុក​ពុំ​ដឹង​រសជាតិ អាកា​រៈ​ដូច​ចង់​ខ្យល់​រាល់ថ្ងៃ​។ ហើយ​បាត់បង់ និង​ចុះខ្សោយ​ចំណង់​ផ្លូវភេទ​។ ទី​៤ ដោយសារ​ផោម និង​លាមក​នៅ​រលួយ​ស្អុយ​ពេញ​ក្រពះ​ពោះវៀន ផ្ទុកមេរោគ និង​ជាតិពុល ធ្វើឱ្យ​ឈាម​ពុល ថ្លើម​ពុល ថ្លើម​បំពេញ​មុខងារ​ច្រើន ថ្លើម​មាន​ជំងឺ ថ្លើម​ចុះខ្សោយ មិន​ជួយ​សម្អាត​ឈាម មិន​ជួយ​រំលាយ​អាហារ ឆាប់​ពុល ឆាប់​ស្រវឹង​»​។​ផលវិបាក​ទី​៥ គឺ​ធ្វើឱ្យ​បេះដូង សួត ដំណើរការ​ពុំបាន​ល្អ​។ ចលនា​ឈាម​រត់​ជួន​លើស​ជួន​ខ្វះ ជួន​ស្ទះ​ដោយសារ​កំណក​ឈាមកក​នៅក្នុង​ឫសដូងបាត ធ្វើឱ្យ​បេះដូង សួត ប្រឹង​ច្របាច់ និង​ចុះខ្សោយ ធ្វើឱ្យ​ឆាប់​ភ័យ ឆាប់​តក់ស្លុត ឆាប់​ខឹង ឆាប់​រំជួលចិត្ត ពិបាក​ដកដង្ហើម តឹងទ្រូង ហើយ​ថប់ៗ​ដង្ហើម​។ ផលវិបាក​ទី​៦ ឫសដូងបាត​ធ្វើឱ្យ​ឧស្សាហ៍​ឈឺក្បាល វិលមុខ ងងឹត សក់​ឆាប់​ស្កូវ ភ្នែក​ឆាប់​ស្រវាំង ងងឹត ខួរក្បាល​ប្រាជ្ញា​ស្មារតី​បាត់បង់​ការចងចាំ មាន​អា​ការៈធុញទ្រាន់ និង​មួម៉ៅ​ច្រើន​។ ទី​៧ បង្កឱ្យមាន​ជំងឺ​សើ​ស្បែក កន្ទួល​រមាស់ កន្ទាលត្រអាក​។ ស្បែក​ឆាប់​ជ្រីវជ្រួញ ឆាប់​ចាស់ ឆាប់​ស្លាប់​មុន​អាយុ​។ ទី​៨ ឫសដូងបាត​ចេះតែ​ធំធាត់​លូតលាស់​រាល់ថ្ងៃ រហូត​ទុំបែក​មាន​ហូរឈាម​ច្រើន អាចធ្វើឱ្យ​អ្នកជំងឺ​ស្លាប់ បើ​ពុំបាន​ព្យាបាល​ទាន់ពេលវេលា​។​

​តើ​មាន​វិធី​អ្វីខ្លះ​ដែល​អាច​បង្ការ​ជំងឺ​ឫសដូងបាត ?

​កត្តា​មួយចំនួន​ដែល​អាច​ការពារ​ជំងឺ​ឫសដូងបាត​មានដូចជា​៖

-​អ្នកជំងឺ​ត្រូវ​ពិសា​បន្លែ និង​ពិសា​ទឹក​ឲ្យ​បាន​ច្រើន​

-​លំ​ហាត់ប្រាណ​ជាប្រចាំ​

-​មិនត្រូវ​បន្ទោបង់​លាមក​ដោយ​ប្រើ​រយៈពេល​យូរ​

-​មិនត្រូវ​ប្រឹង​ខ្លាំង​ពេល​បន្ទោបង់​

​តើ​មាន​ដំណោះស្រាយ​យ៉ាងណាខ្លះ​ពេល​ដឹងថា​មាន​ជំងឺ​ឫសដូងបាត ?

​ប្រសិនបើ​លោកអ្នក​មានការ​សង្ស័យ​ថា​មាន​ជំងឺ​ឫសដូងបាត សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ព្យាបាល​ជំងឺ​ឫសដូងបាត​ឱ្យបាន​ឆាប់​៖ «​ដើម្បី​កុំឱ្យ​ចិញ្ចឹម​ជំងឺ ហើយ​បង្កឱ្យមាន​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា ជំងឺ​ក្រពះ​ពោះវៀន​រ៉ាំរ៉ៃ ហើយ​ព្យាបាល​ពុំជា​។ ជំងឺថ្លើម អា​. បេ​. សេ (A B C) ឬក៏​ទាច​ទឹកជា​ដើម​។ ជាក់ស្ដែង​កន្លងមក គឺមាន​អ្នកជំងឺ​ភាគច្រើន​មិន​ចាប់អារម្មណ៍​ពី​ជំងឺ​ឫសដូងបាត​ទេ​។ គាត់​អារម្មណ៍​ព្យាបាល​តែ​មែកធាង​ជំងឺ​ដូចជា ព្យាបាល​ក្រពះ​ពោះវៀន ព្យាបាល​ថ្លើម​ជាដើម​។ កាលណា​មាន​ឫសដូងបាត វា​បន្សល់​ផោម បន្សល់​លាមក​នៅ​វ៉​ល់​វ៉ក់​ពេញ​ពោះវៀន​ក្រពះ ហើយ​យើង​ព្យាបាល​ពោះវៀន​ក្រពះ​អត់​ជា​ទេ​។ គឺ​ដាច់ខាត​មិនជា​។ យើង​ត្រូវតែ​ព្យាបាល​ដល់​ឫសគល់​របស់​វា គឺ​ឫសដូងបាត​។ យក​ឫសដូងបាត​ចេញ​សិន បាន​ក្រពះ​ពោះ​វៀនវា​ដំណើរការ​បានល្អ​»​។​

​ជាទូទៅ គ្រូពេទ្យ​ណែនាំ​ឱ្យ​អ្នកជំងឺ​ឫសដូងបាត ឆាប់​ទៅរក​ការពិនិត្យ និង​ព្យាបាល​ជាបន្ទាន់ នៅពេលណា​បត់ជើងធំ​មាន​ហូរឈាម​ច្រើន ស្រាល​ក្បាល និង​ងងឹតមុខ​។ គប្បី​ទទួលទាន​របប​អាហារ​ណា​ដែល​អាច​បន្ទន់​លាមក គឺ​អាហារ​មាន​ជាតិ​សរសៃ (Fiber) ច្រើន ដូចជា បន្លែ និង​ផ្លែឈើ គួរ​ទទួលទាន​ទឹក​ឱ្យបាន ៦ ទៅ ៨​កែវ​ក្នុង​មួយថ្ងៃ​៕​ប្រភព health

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2