• Flexa
  • Default ខាងលើក្រោមមេនុយ

តើ​សម័យកាល​កាន់តែ​ទំនើប ធ្វើ​ឲ្យ​ជីវិត​សិច​របស់​មនុស្ស​ចុះខ្សោយ ពិតមែន​ទេ​?

10 ខែ កន្លងទៅ DNT-NEWS

ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា ការបារម្ភ​អំពី​លុយកាក់ និង​ការរំខាន​របស់​បណ្តាញ​សង្គម​មានន័យថា មនុស្ស​ពុំ​សូវ​មាន​សកម្មភាព​សិច​ញឹកញាប់​នោះ​​ ។ ការស្ទង់មតិ​ប្រជាជន​អង់គ្លេស​ចំនួន ១៥​ពាន់​នាក់ បាន​កំពុង​ប្រព្រឹត្ត​សិច​តិចជាង ៥​ដង​ក្នុង​មួយខែ ។

​ទិន្នន័យ​បាន​ប្រៀប​ជាមួយ​ការ​រួមភេទ​ច្រើនជាង ៦​ដង​ក្នុង​មួយខែ យោងតាម​ការស្ទង់មតិ​ពីរលើក​ចុងក្រោយ នៅពេល​ការ​ស្ទាបស្ទង់​ឥរិយាបទ​ផ្លូវភេទ និង​បែបផែន​រស់នៅ​ថ្នាក់ជាតិ​ផ្លូវការ ត្រូវបាន​ធ្វើឡើង​ក្នុង​ចន្លោះ​ឆ្នាំ ១៩៩០ - ១៩៩១ និង ១៩៩៩- ២០០៧ ។

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​លើកឡើងថា ជីវិត​សម័យ​ទំនើប​អាច​នឹងមាន​ផលប៉ះពាល់​លើ​ចំណង់​រួមភេទ ។ លោកស្រី​វេជ្ជបណ្ឌិត ខាត់ មឺ​ស័​យ មកពី​សាកលវិទ្យាល័យ University College London បាន​ឲ្យ​ដឹងថា មនុស្ស​មានការ​ព្រួយបារម្ភ​អំពី​ការងារ​របស់​ពួកគេ បារម្ភ​អំពី​លុយកាក់ ។ ពួកគេ​មិន​ចាប់​អារ​ម្ម​ណ៏​រឿង​រួមភេទ​អ្វី​ខ្លាំងក្លា​នោះទេ ។​

​លោកស្រី​បាន​បន្តទៀតថា ការ​ស្ទាបស្ទង់​នេះ​លើកឡើងថា គូ​ស្នេ​ហ៏​អាយុ ១៦ ទៅ ៤៤​ឆ្នាំ​ប្រហែល​ប្រើប្រាស់​វេ​ប​សាយ​អាសអាភាស​អន​ឡាញ​ដើម្បី​ជំនួស​ការរួម​ភេទ​ជាមួយ​ដៃគូ ។ ក្នុង​ការស្ទង់មតិ​ក្នុង​ឆ្នាំ ២០១០ ដល់ ២០១២ បុរសៗ​បាន​រាយ​ការ​ណ៏​ថា​បាន​ប្រព្រឹត្ត​សិច ៤,៩​ដង​ក្នុង​មួយខែ និង​ស្ត្រី ៤,៨ ។ ក្នុង​ស្ទង់​មតិ​គ្រា​មុន​ទាំង​ពីរលើក ការរួម​ភេទ​ជា​មធ្យម​គឺ ជាង ៦​ដង​ក្នុង​មួយខែ​សម្រាប់​ទាំង​បុរស​និង​ស្ត្រី ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2