• Default ខាងលើក្រោមមេនុយ

តើ​ពាក្យ​ថា​ចាញ់បោក​សុបិន ដែល​បុរសៗ​តែង​និយាយ​មាន​អត្ថន័យ​បែបណា ?

5 ខែ កន្លងទៅ វុត្ថា

​ពាក្យ​ថា​យល់​សុបិន​ឃើញ​សើម​ខោ គឺជា​ពេលវេលា​មួយ ដែល​អ្នកចេញ​ទឹកកាម រហូតដល់​ទទឹក​ខោ ពេល​កំពុងតែ​គេង​សុបិន ឃើញ​រួមភេទ​ជាមួយ​នរណាម្នាក់​។​​

នេះ​ដោយសារតែ​ការកើនឡើង អ័រម៉ូន​ភេទ​ប្រុស​តេ​ស្តូ​ស្តេ​រ៉ូ​ន​ក្នុង​រាងកាយ ជាពិសេស ក្នុងពេល​ពេញវ័យ​របស់​ក្មេងប្រុស​តែម្តង ទើប​ធ្វើ​ឲ្យ​មាន​អាកា​រៈ​សុបិន​សើម​ខោ ក្លាយទៅជា​រឿង​កើតមាន ជា​ញឹកញាប់​របស់​ក្មេងៗ​វ័យ​ជំទង់​។​​

បើ​យើង​និយាយ​អំពី ភាព​ញឹកញាប់​របស់​ករណីនេះ​វិញ យុវជន​ខ្លះ អាច​នឹង​ជួប​សុបិន​សើម​ខោ ពីរ​បី​ដង​ឯណោះ​ក្នុង​មួយ​សប្តាហ៍ ខ្លះ​ពីរ​បី​ដង​ក្នុង​មួយខែ ខ្លះ​មានតែ​ពីរ​បី​ដង​ទេ ក្នុង​មួយជីវិត​ពួកគេ ហើយ​ខ្លះទៀត អត់​សោះ​ក៏មានដែរ​។ ប៉ុន្តែ វា​គឺជា​រឿង​មួយ​ធម្មតា​ទេ ក្នុងការ​សុបិន​សើម​ខោ​ញឹកញាប់ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​ខុសៗ​គ្នា ហើយក៏​មានការ​លូតលាស់​រាងកាយ​ខុសៗ​គ្នា​ដែរ​។ លើសពីនេះទៅទៀត យុវជន​ដែល​ជួយ​ខ្លួនឯង ប្រហែលជា​មិនសូវ​ជួប​ករណី​សុបិន​សើម​ខោ​ទេ ដោយសារតែ​ពួកគេ ចេះ​ពី​វិធី​បញ្ចេញ​ទឹកកាម​ដោយ​ខ្លួនឯង​។​

​យ៉ាងណាមិញ បើសិនជា​អ្នកមាន​ចម្ងល់ ឬ​បារម្ភ​អំពី​ការ​សុបិន​សើម​ខោ ជាពិសេស ពេល​ពេញវ័យ​នោះ អ្នក​គួរតែ​និយាយ​រឿងនេះ ប្រាប់​មនុស្ស​ធំ​ណា​ម្នាក់ ដែល​អ្នក​ជឿទុកចិត្ត ដូចជា ឪពុក ពូ ឬ​ជីតា ឬ​គ្រូពេទ្យ ដើម្បី​ឲ្យ​ពួកគេ​ពន្យល់​បន្ថែម ព្រោះ​ពួកគេ​ជាម​នុស្ស ដែល​ឆ្លងកាត់​រឿង​ទាំងអស់នេះ​មុន និង​មានបទពិសោធន៍​ច្រើន​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2