• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ការ​ងាប់​លិង្គ ជា​រឿង​មួយ​ដ៏​អាក្រក់​សំរាប់​បុរសៗ ដែល​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​ស្នេហា និង​ការស្រឡាញ់​ខ្លួនឯង​ដែរ តើ​បញ្ហា​នេះ​កើតឡើង​ដោយសារ​អ្វី ?

1 ខែ កន្លងទៅ ដានីន

​មនុស្ស​ប្រុស អាយុ​ចាប់ពី ៤០ ឆ្នាំ​ឡើងទៅ ស្ទើរតែ​ច្រើនជាង ៥០ ភាគរយ​ហើយ ដែល​ជួប​បញ្ហា​បែបនេះ​។ ការ​ងាប់​លិង្គ អាចជា​រឿង​មួយ​ធុញថប់​យ៉ាងខ្លាំង ហើយ​វា​ក៏មាន​ឥទ្ធិពល​អវិជ្ជមាន ចំពោះ​ទំនាក់ទំនង​ស្នេហា និង​ការស្រឡាញ់​ខ្លួនឯង​ដែរ​។ ក្នុងនោះដែរ​ប្រសិនបើ​អ្នក​ធ្លាប់មាន​ប្រវត្តិ កើតមាន​បន្ទះ​ខ្លាញ់​នៅក្នុង​សរសៃឈាម វា​អាចជា​មូល​ហេតុដែល​បណ្ដាល​ឲ្យ​ងាប់​លិង្គ មុនពេល​កើតមាន​ជំងឺ​បេះដូង ព្រោះ​វា​បាន​កាត់បន្ថយ​លំហូរ​ឈាម​នៅ​កាន់​លិង្គ ដែល​ធ្វើ​ឲ្យ​លិង្គ​ពិបាក​នឹង​ឡើង​រឹង​។​

​ទោះបីជា​យ៉ាងណា ក្រុម​អ្នកជំនាញ​បាន​ជឿថា ការ​ងាប់​លិង្គ​នឹង​កើតមាន មុនពេល​កើតមាន​ជំងឺ​បេះដូង ដោយសារ​ការ​ខូច​មុខងារ​នៃ​ទ្រនាប់​ខាងក្នុង និង​សាច់ដុំ​រលោង​របស់​សរ​សៃ​ឈាម​។ ការខូចខាត​ទ្រនាប់​ខាងក្នុង​របស់​សរសៃឈាម អាច​បណ្តាល​ឲ្យ​ការផ្គត់ផ្គង់​ឈាម មិន​គ្រប់គ្រាន់​ទៅកាន់​បេះដូង និង​លំហូរ​ឈាម​ទៅក្នុង​លិង្គ​។​

​ប៉ុន្តែ ការ​ងាប់​លិង្គ មិនមែន​បញ្ជាក់ថា ជាការ​កើតមាន​ជំងឺ​បេះដូង​ទេ​។ ទោះបីជា​យ៉ាងណា ការស្រាវជ្រាវ​មួយ​បាន​បង្ហាញថា បុរស​ដែលមាន​បញ្ហា​ងាប់​លិង្គ ដែល​មិន​ធ្លាប់មាន​ប្រវត្តិ​ប៉ះទង្គិច​ខ្លាំង​។​

​វិធី​ដោះស្រាយ​

​មាន​បុរស​រាប់លាន​នាក់​ហើយ ដែល​ជួប​បញ្ហា​ងាប់​លិង្គ​បែបនេះ ជា​រៀងរាល់ឆ្នាំ ហើយក៏​មិន​ហ៊ាន​យក​វា មក​និយាយ​ជាមួយ​គ្រូពេទ្យ​ដែរ​។ ការ​ងាប់​លិង្គ គឺជា​រឿង​មួយ​កើតមាន​ជា​ញឹកញាប់ ប៉ុន្តែ មិនមែនជា​ផ្នែក​មួយ​ធម្មតា នៃ​ការ​ចាស់​ទៅតាម​អាយុ​ឡើយ​។ ការ​ងាប់​លិង្គ ច្រើនតែ​ជាស​ញ្ញា​មួយ របស់​ជំងឺ​ដែល​ត្រូវការ​ព្យាបាល​។ មុនពេល​សម្រេចចិត្ត​ព្យាបាល​ការ​ងាប់​លិង្គ​នោះ យក​ល្អ អ្នក​គួរតែ​ពិគ្រោះ​រឿងនេះ ជាមួយ​គ្រូពេទ្យ ដើម្បី​រកមើល​មូលហេតុ​របស់​វា​សិន​ទៅ​។​

•ចូរ​ប្រាប់​គ្រូពេទ្យ អំពី​សុខភាព​សរសៃឈាម​អ្នក​។ បើសិនជា​អ្នកមាន​ជំងឺ​លើស​សម្ពាធ​ឈាម កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​ឡើង​ខ្ពស់ ឬ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ នោះ​ហើយ អាចជា​មូលហេតុ​មួយ ដែល​ធ្វើឱ្យ​ខូច​សរសៃឈាម​ក្នុង​បេះដូង និង​ទៅជា​ងាប់​លិង្គ​បាន​។​

•ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម គឺជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ ហើយក៏​ច្រើនតែ​ចាប់ផ្តើម ជាមួយនឹង​ការ​ងាប់​លិង្គ​ដែរ​។ បើសិនជា​អ្នកមាន​ជំងឺ​មួយ ក្នុងចំណោម​ជំងឺ​ទាំងពីរ​នេះហើយ​នោះ ការទទួលបាន​ការព្យាបាល គួរតែ​អាចជួយ​ដោះស្រាយ​ការ​ងាប់​លិង្គ​បានដែរ​៕health

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2