• Giloba

សូម​ប្រុងប្រយ័ត្ន ចំពោះ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស GOODMAN

5 ខែ កន្លងទៅ ដានីន

​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ បាន​ប្រមាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ក្រុមហ៊ុន ឬ​ជន​ណា ដែល​នាំចូល និង​ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស GOOD MAN គ្មាន​ចុះ​បញ្ជិកា និង​ត្រួតពិនិត្យ​គុណភាព ។​

​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ទៀតថា តាម​ការពិនិត្យ​ឃើញ​លើ​បណ្ដា​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​រៀងរាល់ថ្ងៃ មាន​ក្រុមហ៊ុន​មួយ​គ្មាន​ច្បាប់​អនុញ្ញាត ពី​ក្រសួងសុខាភិបាល បាន​ផ្សព្វផ្សាយ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស GOODMAN គ្មាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ គ្មាន​ការអនុញ្ញាត​ឲ្យ​នាំចូល​មួយ​នេះ ដោយបាន​ផ្សព្វផ្សាយ​អួតអាង និង​បំ​ភ្លើ​ស​ហួស​ពី​ការពិត តាមរយៈ​បណ្ដាញ​សង្គម Facebook ក្នុងការ​ព្យាបាល​គ្រលៀន តម្រងនោម ក្រពេញ​ប្រ៉ូ​ស្ដា​ត អ័រម៉ូន ពិសេស​បង្កើន​តណ្ហា​ផ្លូវភេទ បុរស​ឲ្យ​ខ្លាំង​បានយូរ​។​

​ក្រៅតែពី​អាច​ខាតបង់​ប្រាក់កាស ក្រសួងសុខាភិបាល ក៏បាន​ព្រមាន​ពី​ការប៉ះពាល់​ដល់​សុខភាព និង​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ដល់​អ្នកប្រើប្រាស់​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ដែល​ក្រសួង​ថា​ខុសច្បាប់​មួយ​នេះ​ផងដែរ​។ តាមរយៈ​សេចក្តីជូនដំណឹង​ដដែល ក្រសួងសុខាភិបាល​សង្ឃឹម​ថា សាធារណជន ឈប់​ជឿ​ការឃោសនា ដែល​ក្រសួង​ចាត់ទុកថា ជាការ​ឃោសនា​បោកប្រាស និង​បំផ្លើសការពិត​នោះ​។

​ចំពោះ​ក្រុមហ៊ុន ឬ​ជន​ណា ដែល​នាំចូល និង​ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស GOOD MAN នេះ ក្រសួង នឹងមាន​វិធានការ​តឹងរឹង​តាមផ្លូវ​ច្បាប់​។ ក្រសួងសុខាភិបាល ក៏​ស្នើ​ឲ្យ​ពលរដ្ឋ ផ្ដល់ព័ត៌មាន ដល់​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង តាមរយៈ​ទូរ​សព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩/ ០១៧ ៤៦៦ ៧៦០ ដែរ បើសិន​ឃើញ​ការចែក​ចាយ​លក់​ឱសថ​ខុសច្បាប់​ខាងលើ​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...