• Flexa
  • Default ខាងលើក្រោមមេនុយ

សកម្មភាព​ប្រចាំថ្ងៃ​មួយចំនួន​ដែល​បង្ក​ឲ្យ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​ដោយ​មិនដឹង​ខ្លួន

8 ខែ កន្លងទៅ រក្សាមុន្នី

​ការស្រាវជ្រាវ​ថ្មីៗ​ជាច្រើន​បានបង្ហាញ​ថា​នៅពេលដែល​អ្នកចំណាយ​ពេល​អង្គុយ​ច្រើន​វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ផងដែរ ។​

​ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​អង់គ្លេស​បាន​និយាយថា ដើម្បី​ឲ្យ​ចៀស​ផុតពី​ជំងឺ​ទឹកនោមផ្អែម​គួរតែ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ ។​ដោយ​យ៉ាងហោចណាស់ ក៏​ប្រើ​រយ​:​ពេល​១៥០​នាទី​ក្នុង​ស​ប្តា​ហ៏​ផងដែរ ដើម្បី​ឲ្យ​កាយសម្បទារ​រឹងមាំ និង​ចៀសវាង​ពី​ការ​ធាត់ និង​ជំងឺ​ទឹកនោមផ្អែម ។ ប៉ុន្តែ​ការស្រាវជ្រាវ​ផ្សេងៗ​ទៀត​បាន​បង្ហាញថា ការបន្ថយ​រយ​:​ពេល​នៃ​ការ​អង្គុយ​៩០​នាទី​ក្នុង​មួយថ្ងៃ ក៏​អាច​ផ្តល់​ឲ្យ​សុខ​ភាពល្អ​ផងដែរ ។

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការ​អង្គុយ​ច្រើន​ត្រូវ​ប្រឈមមុខ​នឹង​ការកើនឡើង​នៃ​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​កើនឡើង ហើយ​អាច​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ទៀតផង ។

​ប៉ុន្តែ​ក្រោយពី​ធ្វើ​លំ​ហាត់ប្រាណ​វា​នឹង​ជួយ​ឲ្យ​រាងកាយ​ដំណើរ​ការល្អ​ឡើងវិញ ។ ក្រុម​អ្នកស្រាវជ្រាវ​បាន​បន្តទៀតថា ដើម្បី​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​សរសៃឈាម បេះដូង​លោកអ្នក​គួរតែ​បន្ថយ​ការ​អង្គុយ​និង​ដើរ​ឲ្យ​បាន​ច្រើន​ជាពិសេស​នោះ​ត្រូវ​ហាត់ប្រាណ​ជាប្រចាំ​៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2