• Giloba

តើ​ក្បាច់​ចាក់ទឹក​ក្រៅ​ពាង អាចជា​វិធីសាស្ត្រ​ដោះស្រាយ​ជំនួស​ការប្រើប្រាស់​ស្រោមអនាម័យ​បានដែរ​ឫ​ទេ ?

1 ឆ្នាំ កន្លងទៅ ណូ​រ៉ា

​ការដក​លិង្គ​ចេញពី​ក្នុង​ទ្វារមាស មុនពេល​បាញ់​ទឹកកាម បែបនេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​វិធី​ចាក់ទឹក​ក្រៅ​ពាង​។ ដូច្នេះហើយ​ទើប​មាន​សំណួរ​មួយ​បាន​ចោទ​សួរថា តើ​ចាក់ទឹក​ក្រៅ​ពាង​អាច​ការពារ​មិន​ឲ្យ​មាន​ផ្ទៃពោះ​បានទេ ?

សូមអ្នក​ចងចាំ​ថា គ្រប់ពេល​ទាំងអស់​ដែល​អ្នក​រួមភេទ​មិនបាន​ការពារ ហើយ​បណ្តោយ​ឲ្យ​ទឹកកាម​បាញ់​ចេញ ទៅក្នុង​ប្រដាប់​ភេទស្ត្រី វា​មិន​ត្រឹម តែ​ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ​តែមួយ​មុខ​ទេ តែ​អ្នក​ក៏​អាច​ឆ្លង​ជំងឺ​កាមរោគ​បានដែរ​។​

​ចំពោះ​ហេតុផល​វិញ​គឺ ថា​មិត្ត​ប្រុស​របស់​អ្នក មិនបាន​បញ្ជូន​មេជី​វិត​ឈ្មោល​របស់គេ​ទាំងអស់​ចូល ទៅក្នុង​ទ្វារមាស​អ្នក​ឡើយ តែ​មានន័យថា វា​អាចមាន​មេជី​វិត​ឈ្មោល​មួយចំនួន​តូច លិចចេញ​បាន​មុន ពេល​បាញ់​ទឹកកាម​ទាំងអស់​។ ម្យ៉ាងវិញទៀត ការ ប្រើ​វិធី​ចាក់ទឹក​ក្រៅ​ពាង ច្រើនតែ​មិនមាន​ប្រសិទ្ធភាព​ទេ ព្រោះ​អារម្មណ៍​ពេលនោះ​គឺ​ពុះកញ្ជ្រោល​ខ្លាំងណាស់ ហើយ​បុរស ច្រើន​តែមាន​ភាពស្ទាក់ស្ទើ​រ​បន្តិចបន្តួច​ផង ដែលជា​ហេតុ​នាំ​ឲ្យ មានការ​យឺតយ៉ាវ​។ ដូច្នេះ​ទោះបីជា​អ្នក និង​ដៃគូ​អាច និយាយ ប្រាប់​គ្នា​មុន​រាប់រយ​លាន​ដង​ហើយក៏​ដោយ ក៏​គ្មាន​ការធានា​ចំពោះ​គាត់​ដែរ​។​

​បើសិនជា​អ្នក​កំពុងតែ​រួមភេទ មែន ចូរ​ចាំ​ថា អ្វី​ដែលជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ការពារ​កុំ​ឲ្យ​មាន​ផ្ទៃពោះ និង​ជំងឺ​កាមរោគ​គឺ​ស្រោមអនាម័យ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...