• Flexa
  • Default ខាងលើក្រោមមេនុយ

បញ្ហា​មួយចំនួន​អាច​នឹង​កើតមាន នៅលើ​ទ្វារមាស​ស្ត្រី ប្រសិន ពី​ខាន​រួមភេទ​យូរពេក

11 ខែ កន្លងទៅ ណូ​រ៉ា

​នៅពេល​យើង​និយាយ​ដល់​ការរួម​ភេទ អ្នក​ប្រហែលជា​ដឹង​ហើយ​ថា គេ​មិនដែល​មើលរំលង​អំពី​ទ្វារមាស​ដែលជា​សរីរាង្គ​ដ៏​សំខាន់​សម្រាប់​ចូលរួម​ក្នុង​សកម្មភាព​នេះ​ទេ​។ ដូច្នេះ នៅពេល​អ្នក​ឈប់​រួមភេទ​មួយរយៈ វា​អាច​នឹង​ត្រូវការ​ពេល​យូរ​បន្តិច​ដើម្បី​ទ្វារមាស​កែប្រែ​ស្ថានភាព​របស់ខ្លួន​មករក​ភាព​រូ​ម៉ែន​ទិច​វិញ​។ បើសិនជា​អ្នក​កំពុងតែ​ឆ្ងល់​អំពី​របៀប​ដែល​ទ្វារមាស​មានប្រតិកម្ម​ដូចម្តេច​ក្រោយពី​ផ្អាក​ការ​មក​រដូវ​ដោយសារតែ​ការ​មាន​ផ្ទៃពោះ ក្រោយ​សម្រាលកូន ការព្យាបាល​បញ្ហា​លើ​ទ្វារមាស​នោះ យក​ល្អ​គួរតែ​អាន​ចំណុច​ទាំង ៥​ខាងក្រោម​នេះហើយ​។

​ឈឺចាប់​ក្នុងពេល​រួមភេទ​

​មែនហើយ វា​អាច​នឹងមាន​ការឈឺចាប់​នៅពេល​អ្នក​ត្រឡប់មក​រួមភេទ​ឡើងវិញ​ក្រោយពី​ខាន​មួយរយៈ​។ ចំណង់​ផ្លូវភេទ ទោះបីជា​វា​ស្ថិតក្នុង​កម្រិត​មួយ​ខ្ពស់​ក៏ដោយ តែ​វា​ក៏​អាច​នឹងមិន​ប្រព្រឹត្តិ​ទៅ​រលូន​ដែរ​។ ទ្វារមាស​គឺជា​សាច់ដុំ ដែល​ទន់ ហើយ​នៅតែមាន​ភាពបត់បែន​បាន​រហូត​។ ប៉ុន្តែ​នៅពេល​អ្នក​ឈប់​ប្រើប្រាស់​សាច់ដុំ​នេះ វា​អាច​នឹង​ទៅជា​រឹង ដូច​សាច់ដុំ​នៅ​ស្មងជើង​ដែរ​។ ដូច្នេះ​វា​នឹង​ងាយ​ធ្វើ​ឲ្យ​មិនមាន​ផាសុកភាព និង​ឈឺចាប់​បន្តិច​ហើយ​។​

​ទ្វារមាស​ស្ងួត​

​បើសិនជា​អ្នក​ខាន​ជួយ​ខ្លួនឯង​យូរពេក​ដោយសារតែ​ការ​តម​រួមភេទ ទ្វារមាស​អាច​នឹង​ស្ងួត​បាន​។ រឿងនេះ​អាច​នឹងធ្វើ​ឲ្យ​ការ​រួមភេទ​មិនមាន​ផាសុកភាព​ម្តងទៀត ដោយសារតែ​ការឈឺចាប់​មាន​ខ្លាំង​ជាង​សប្បាយ​។​

​ត្រូវការ​ពេល​យូរ​ដើម្បី​ឈានដល់​ចំណុចកំពូល​

​វា​នឹង​ត្រូវការ​ពេល​យូរ​បន្តិច​ដើម្បី​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​។ ដូច្នេះ​ដៃគូ​ត្រូវតែ​ធ្វើយ៉ាងណា​ខំប្រឹង​អត់​ធ្ម​ត​បន្តិច​ហើយ​។ កា​របរ​បោស​អង្អែល​មុនពេល​រួមភេទ​អាចជួយ​ឲ្យ​សាច់ដុំ​ធូររលង់ និង​ឆាប់​ឈានដល់​ចំណុចកំពូល​បាន​។​

​ការ​រួមភេទ​កាន់តែ​ពិបាក​

ដូច​អ្វីដែល​បាន​និយាយ​ខាងលើ​អញ្ចឹង គឺថា ទ្វារមាស​នឹងត្រូវ​ការ​ពេល​យូរ​ដើម្បី​ឈានដល់​ចំណុចកំពូល​ដោយសារតែ​ភាព​ស្ងួត ភាព​រឹង​របស់​សាច់ដុំ​ទ្វារមាស ដូច្នេះ​វា​នឹងមាន​ការរំខាន​ខ្លាំង​បន្តិចបន្តួច​ហើយ​។​

​ការបង្ក​រោគ​នៅ​ទ្វារមាស​

​រឿងនេះ​មិនអាច​កើតឡើង​គ្រប់​ចំណុច​ឡើយ ប៉ុន្តែ​ភាពខ្វះខាត​ខាង​ការ​រួមភេទ និង​ប្រើ​សកម្មភាព​ច្រើនពេក អាច​នឹងធ្វើ​ឲ្យ​ទ្វារមាស​ងាយ​នឹងរង​ការបង្ក​រោគ​ដោយ​បាក់តេរី​បាន និង​ដោយសារតែ​អតុល្យភាព pH​ថែម​ទៀតផង​៕ health.

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...