• Giloba

តើ​ការ​ឆាប់​ដល់ត្រើយ​ពិតជា​ធ្វើឱ្យប៉ះពាល់​អារម្មណ៍​ដៃគូរ​មែន​ឫ​យ៉ាងណា ? បើ​ពិតមែន​តើ​ត្រូវ​ដោះស្រាយ​យ៉ាងណា ?

1 ឆ្នាំ កន្លងទៅ ដានីន

​ដំណើរ​នៃ​ការបាញ់​ចេញ​ទឹកកាម​យ៉ាង​ឆាប់រហ័ស​មុន​ការកំណត់​ត្រូវគេ​ដឹងថា ជា​ជំងឺ​ចង្រៃ​ម្យ៉ាង​ដែល​បំផ្លាញ​ជីវិត​ផ្លូវ​ភេទបុរស​រាប់លាន​នាក់​ក្នុង​លោក ប៉ុន្តែ យោងតាម​ការសិក្សា​ដោយ​ការស្ទង់មតិ​ថ្មី​មួយ​បាន​រកឃើញថា ជំងឺ​នេះ​ក៏​ធ្វើឱ្យប៉ះពាល់​ដល់​ផ្លូវចិត្ត​ស្ត្រី​ជា​ដៃគូ​រួមភេទ​ជាមួយ​បុរស​នោះ​ផងដែរ ។​

​ការស្ទង់មតិ​លើ​ស្ត្រី​ជាង​១៥០០​នាក់​មកពី​៣​ប្រទេស​គឺ​ម៉ិ​ក​ស៊ិ​ក អុ​ី​តា​លី និង​កូរ៉េខាងត្បូង ពី​សំណាក់​អ្នកស្រាវជ្រាវ​សាកលវិទ្យាល័យ University of Zurich ប្រទេស​ស្វ៊ី​សបាន​បង្ហាញថា ស្ត្រី​ជាង​៤០​ភាគរយ​គិតថា ការគ្រប់គ្រង​ពេលវេលា​នៃ​ការបាញ់​ចេញ​ទឹកកាម​របស់​បុរស​គឺ​ពិតជា​រឿង​សំខាន់​ដែល​ធ្វើឱ្យ​ការ​រួមភេទ​ទទួលបាន​ភាព​ស្រណុក​ស្រួល ។ ពួកគេ​បន្តថា បុរស​ដែល​រួមភេទ​ភ្លាម ហើយ​ចេញ​ទឹក​ភ្លាម​គឺ​ពិតជា​ធ្វើឱ្យ​ខ្លួន​មាន​អារម្មណ៍​មួម៉ៅ​ខ្លាំងណាស់ ។​

​ទោះជា​យ៉ាងនេះ​ក្តី អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺ​ស្ត្រី​ទាំង​នោះបាន​និយាយថា មូលហេតុ​សំខាន់​ដែលនាំឱ្យ​ខ្លួន​មួម៉ៅ​គឺ​ការផ្តោត​តែ​លើ​ការពន្យា​ការ​ឆាប់​ចេញ​ទឹកកាម​តែមួយ​មុខ​របស់​បុរស​ជា​ដៃគូ ។ នេះ​មានន័យថា បុរស​ត្រូវបាន​ទាក់ទាញ​ដោយ​ចំណង់​និង​សេចក្តីត្រូវការ​របស់​ស្ត្រី​ប៉ុណ្ណោះ ។​

​ដោយឡែក ស្ត្រី​ភាគច្រើន​លើសលប់​ដែល​បាន​ចូលរួម​បោះឆ្នោត​ស្ទង់​មតិ​នេះ​និយាយថា ភាពស្រណុកសុខស្រួល​នៃ​ការ​រួមភេទ​មិនមែន​កំណត់​តែ​លើ​រយៈពេល​យូរ​ឬ​ឆាប់​នោះទេ ប៉ុន្តែ​ក៏ត្រូវ​រាប់បញ្ចូល​សកម្មភាព​មួយចំនួន​ក្នុងនោះ​មានដូចជា ការ​ថើប ការ​បបោសអង្អែល​ថ្នាក់ថ្នម ព្រមទាំង​វិធីសាស្ត្រ​ដាស់​អារម្មណ៍​ផ្សេងទៀត​ផងដែរ ។​

​អ្នកដឹកនាំ​ការសិក្សា លោកស្រី​វេជ្ជបណ្ឌិត Andrea Burri បាន​និយាយថា ប្រសិនជា​បុរស​ម្នាក់​ជួបប្រទះ​នឹង​បញ្ហា​ចេញ​ទឹកកាម​មុន​ការកំណត់​ញយ​ដង ដូច្នេះ​ការ​រួមភេទ​របស់គេ​គឺ​ផ្តោត​សំខាន់​តែ​លើ​ពេលវេលា​ជាជាង​ការសប្បាយ ហើយ​បញ្ហា​នេះ​អាច​នាំឱ្យ​ស្ត្រី​ជា​ដៃគូ​កើត​ភាព​មួម៉ៅ​និង​ទុក្ខព្រួយ ។ លោកស្រី​បន្តថា ក្នុង​រយៈពេល​វែង ស្ត្រី​ដែល​ជួប​បញ្ហា​នេះ​អាច​នឹង​គេចវេះ​លែង​នឹក​នាពី​ទំនាក់ទំនង​ផ្លូវភេទ ។​

​វិធី​ដោះស្រាយ

•​​ចូរ​រក្សា​លំនឹង​កុំ​ឱ្យមាន​អារម្មណ៍​ស្រើបស្រាល​ខ្លាំងពេក ស្ថិតក្នុង​ពេលវេលា​រួមភេទ បុរស​មិនគួរ បណ្ដោយឱ្យ អារម្មណ៍​របស់ខ្លួន​ស្រៀវ​ស្រើប​ខ្លាំង ឬ​មាន​ក្ដីបារម្ភ​នោះទេ​។

•​​ចូរ​អ្នក​អនុវត្ដ​ន៍​ការដក​ដង្ហើមវែងៗ និង​កុំ​ធ្វើឱ្យ​ការ គិត​របស់​អ្នក មមៃ​ដល់​ការចេញ​ទឹកកាម​ឱ្យសោះ ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​ទប់​ទឹកកាម​មិនបាន​។

•​ច្របាច់​ប្រដាប់ភេទ​របស់​អ្នក នៅពេល​រួមភេទ ប្រសិនបើ​អ្នកមាន​អារម្មណ៍​រកកល​ចេញ​ទឹកកាម ចូរ​អ្នក​បញ្ឈប់ ការវាយលុក ហើយ​យកដៃ​ច្របាច់​ពីក្រោម​ក្បាល​លិង្គ​របស់​អ្នក​។ ចូរ​ច្របាច់​លិង្គ​របស់​អ្នក​ឱ្យបាន ៣០​វិនាទី ក្រោយមក​ការ​ពុះកញ្ជ្រោល​នៃ​លំ​ហូរឈាម​ទៅកាន់​ប្រដាប់ភេទ​របស់​អ្នក​ក៏បាន​ថយចុះ​។ វិធី​នេះ​មាន​ប្រសិទ្ធភាព ខ្ពស់ ក្នុងការ​ការពារ​អ្នក ពី​ការចេញ​ទឹកកាម​លឿន​។

•​ពាក់​ស្រោមអនាម័យ ការប្រើប្រាស់​ស្រោមអនាម័យ មិន​ត្រឹមតែ​ការពារ​អ្នក​ពី​ការឆ្លង​រោគ​តាមរយៈ​ការរួម​ភេទ ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ជួយ​ពន្យា​ការចេញ​ទឹកកាម​របស់​អ្នក​ទៀតផង​។ ខណៈពេល​លិង្គ​របស់​អ្នក មិន​គ​កិត ខ្លាំង​ដោយផ្ទាល់​ជាមួយនឹង​ទ្វារមាស​របស់​ស្ដ្រី ដើម្បី​ចេញ​ទឹកកាម វា​ធ្វើឱ្យ​អ្នក​រួមភេទ​បានយូរ ហើយ​មិន​ងាយ ចេញ​ទឹកកាម​នោះទេ​។ វិធី​នេះ​នឹងធ្វើ​ឱ្យ​អ្នក​រួមភេទ​បានយូរ​ជាង​ពេលមុនៗ​។​

•​ប្រើ​ក្រែ​ម​លាប​លើ​លិង្គ ទប់​ការរំភើប នៅក្នុង​ទីផ្សារ​មាន​ក្រែ​ម​មួយចំនួន ដែលមាន​ប្រសិទ្ធភាព​ពិសេស ក្នុងការ ពន្យា​ការចេញ​ទឹកកាម ដោយ​ក្រែ​ម​នោះ​មានគុណ​ប្រយោជន៍​ក្នុងការ​កាត់បន្ថយ​អារម្មណ៍​ស្រើបស្រាល​នៅត្រង់ ប្រដាប់ភេទ​។​

•​ព្យាយាម​ផ្លាស់ប្ដូរ​ក្បាច់​ឱ្យបាន​ច្រើន​៖ ប្រសិនបើ​អ្នក​ចង់​ពន្យា​ការចេញ​ទឹកកាម​របស់​អ្នក​ឱ្យបាន​យូរ ការសាកល្បង ក្បាច់​ថ្មីៗ​អាចជួយ​អ្នក​បាន​។ អ្នក​ចាំបាច់​ត្រូវ​រិះរក​ក្បាច់​ណា ដែល​សមស្រប​សម្រាប់​អ្នក ក្នុងការ​ទប់​កុំ​ឱ្យចេញ​ទឹក កាម​ចេញ​លឿន​ពេក​។ លើសពីនេះទៅទៀត​ការប្ដូរ​ក្បាច់ ក្នុងកំឡុងពេល​រួមភេទ ជាការ​បន្លប់​នូវ​ភាព​ស្រើបស្រាល នៃ​ការ​រួមភេទ​របស់​អ្នក ជាហេតុ​ធ្វើឱ្យ​អ្នកមាន​សមត្ថភាព​រួម​ភេទ​បានយូរ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...