• Default ខាងលើក្រោមមេនុយ

ក្បាច់ Woman top ផ្តល់​ភាព​សុខ​ស្រួល​ដល់​គូ​ស្នេ​ហ៏​ប៉ុន្តែ​ក៏​គ្រោះថ្នាក់​ណាស់ដែរ

1 ខែ កន្លងទៅ ដានីន

​បើទោះជា​ផ្តល់​ភាព​ស្រណុក​ស្រួល​ច្រើន​គួរសម​ក៏ដោយ ក្បាច់​រួមភេទ​ដែល​ស្ត្រី​នៅ​ពីលើ​ហាក់​មិន​ផ្តល់​សុវត្ថិភាព​ដល់​ភាគី​បុរស​ឡើយ ដ្បិត​អ្នកវិទ្យាសាស្ត្រ​មួយក្រុម​បាន​រកឃើញថា ក្បាច់​នេះ​អាច​បណ្តាលឱ្យ​បុរស​ខូច​លិង្គ​ប្រើការ​លែងកើត​នៅពេល​ក្រោយ ។​

​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា ជាង​ពាក់កណ្តាល​នៃ​ករណី​គ្រេច ឬ​ថ្លោះ​លិង្គ​អំឡុង​រួមភេទ​គឺ​បណ្តាលមកពី​ការប្រើប្រាស់​ក្បាច់​ដែលមាន​លក្ខណៈ​ប្រថុយប្រថាន​ជាពិសេស «​ក្បាច់​ស្ត្រី​នៅ​ពីលើ​បុរស​» នេះ​តែម្តង ។​

​ដោយឡែក​ចំពោះ​ក្បាច់​ឆ្កែ​(Woman on all fours)​វិញ​គឺ​ផ្តល់​ភាពគ្រោះថ្នាក់​ត្រឹម​២៩​ភាគរយ​ប៉ុណ្ណោះ តែ​ផ្តល់​ភាព​ត្រជាក់ចិត្ត​ចំពោះ​បុរស​ដែលមាន លិង្គ​តូច ។​

​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ Advances in Urology ក្រុម​អ្នកស្រាវជ្រាវ​បានបង្ហាញ​ជា​សម្មតិកម្ម​ថា ស្ថិតនៅ​ពីក្រោម​ដៃគូ​នៅឡើយ បុរស​មិនអាច​បញ្ឈប់​បាន​ភ្លាមៗ​នោះទេ​នូវ​ចលនា​រួមភេទ​ដែល​ធ្វើឱ្យ​ខ្លួន​ឈឺចាប់ ។ ខណៈ​កំពុង​វីវក់​និង​លង់​អារម្មណ៍​ជាមួយ​ភាព​ស្រណុក​ស្រួល​ដល់​កំពូល​ស្ត្រី​ទំនងជា​ទម្លាក់ខ្លួន ហើយ​អុក​ធ្ងន់ៗ​លើ​ភាគី​បុរស​អាចធ្វើឱ្យ​លិង្គ​ស្រុញ​គ្រេច ។ បូករួម​នឹង​ចលនា​រុញ​ទៅមុខ​ថយក្រោយ​ដោយ​មិន​សំចៃ​កម្លាំង​ផង​នោះ ជាយថាហេតុ​អាច​បណ្តាលឱ្យ​លិង្គ​បុរស​ប្រឈម​នឹង​ការរង​របួស ។ ផ្ទុយ​មកវិញ ការប្រើ​ក្បាច់​ដែល​បុរស​ជា​អ្នកគ្រប់គ្រង​ការវាយលុក ជាពិសេស​«​ក្បាច់​ដូនតា​ចែក​ឱ្យ ឬ​បុរស​ពោប​ពីលើ​ស្ត្រី​» ឱកាស​រងរបួស​មាន​តិចតួច​បំផុត លើកលែងតែ​ក្រឡាច់​ខុស​គន្លង​ម្តងម្កាល ។ វា​ត្រូវគេ​រកឃើញថា ជា​ក្បាច់​ដែលមាន​សុវត្ថិភាព​ជាងគេ ដ្បិត​អំឡុងពេល​រួមភេទ លិង្គ​មិនបាន​កាច់​បត់​ខុស​ទំនង​នោះទេ ។​

​ជាទូទៅ ករណី​គ្រេច ឬ​ថ្លោះ​លិង្គ​ក្នុងពេល​រួមភេទ​គឺជា​បញ្ហា​កម្រ ហើយ​ក្រុម​អ្នកស្រាវជ្រាវ​បានចាត់ទុក​ថា របួស​បែបនេះ​ជា​លក្ខខណ្ឌ​មិនធម្មតា​ដែលជា​រឿយៗ​បង្កឱ្យមាន​ការភ័យខ្លាច និង​ភាព​ខ្មាសអៀន​សម្រាប់​អ្នក​ជួបប្រទះ ។​

​ទោះជា​យ៉ាងនេះ​ក្តី ក្រុម​អ្នកស្រាវជ្រាវ​បាន​ក្រើន​រំលឹកថា បុរស​គួរតែ​ស្វែ​ករក​ការប្រឹក្សា​យោបល់​ពី​អ្នកជំនាញ​នៅពេល​ពួកគេ​ឈឺចាប់​លិង្គ​ច្រើន​ថ្ងៃ​បន្តបន្ទាប់​ក្រោយ​រួមភេទ ឬ​សង្ស័យថា គ្រេច​លិង្គ ។ ការពន្យារពេល​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​អាច​នាំឱ្យ​ជីវិត​ផ្លូវភេទ​បាត់បង់ ឬ​ពិការភាព​មុខងារ​ផ្លូវភេទ ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2