• Giloba

មិនមែនជា​រឿង​អាសអាភាស​ទេ តែ​ជា​រឿង​សុខភាព​និង សុភមង្គល ! តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី បានកូន ប្រុស ឫ​កូនស្រី តាម​បំណងប្រាថ្នា ?

5 ខែ កន្លងទៅ ដានីន

​លោកអ្នក​មានកូន​ស្រី​៣​នាក់​ហើយ តែ​ចង់បាន​កូនប្រុស​ម្នាក់ទៀត តើ​ត្រូវធ្វើ​ម្ដេចទៅ​? ពិត​ហើយ ពិត​ជាមាន​បច្ចេកទេស វិទ្យាសាស្ដ្រ ឬ​ចម្លែកៗ​។ កលល្បិច​ដើម្បី​បានកូន​ប្រុស ឬ​កូនស្រី​ដូច​បំណង​នេះ ឈរលើ​គោលការណ៍​មួយចំនួន ដូចជា​កាលបរិច្ឆេទ​នៃ​ការរួម​ភេទ របប​អាហារ​ទទួលទាន​ជាដើម​។ តើ​វិធី​ទាំងនេះ​ពិតជា​មាន​ប្រសិទ្ធភាព​មែនដែរ​ឬទេ​?​សុបិន​ដ៏​ចំណាស់​មួយ​នេះ គឺ​ការចង់បាន​កូនប្រុស ឬ​កូនស្រី​តាម​ចំណង់​។

​តាំងពី​យូរយារ​ណាស់​មកហើយ មនុស្ស​តែង​ស្រមៃ សុបិន​ចង់បាន​កូន​ដែលមាន​ភេទ​ប្រុស ឬ​ស្រី​តាមតែ​ការប៉ង​ប្រាថ្នា​របស់​ពួកគេ​។ ទោះបីជា​បច្ចេកទេស​មួយចំនួន​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​វិទ្យាសាស្ដ្រ​ក្ដី ប៉ុន្ដែ​ត្រូវ​ចងចាំ​ក្នុង​ចិ​ត្ដ​ថា មិនមាន​បច្ចេកទេស​ណា​មួយ​ដែល​អាច​ទុក​ចិ​ត្ដ ឬ​មាន​ប្រសិទ្ធភាព​១០០%​នោះទេ​។ ដើម្បី​ជា​ជំនួយ​សម្រាប់​លោកអ្នក​អាន ខ្ញុំ​សូម​លើកយក​វិធីសាស្ដ្រ​ពីរ​បីយ៉ាង ដើម្បី​ទទួលបាន​កូនប្រុស​ឬ​កូនស្រី​តាម​ចំណង់​មក​ជម្រាប ជូន​គឺ​កាលបរិច្ឆេទ​នៃ​ការរួម​ភេទ របប​អាហារ​ទទួលទាន និង​កម្រិត​ស៊ក​បញ្ចូល​លិង្គ​ពេលធ្វើការ​រួមភេទ​។​

​ប្រសិនជា​លោកអ្នក​បាន​អាន​អត្ថបទ​នេះ មានន័យថា អ្នក​កំពុងតែ​ចង់បាន​កូន ហើយ​អ្នកនឹង​សញ្ជឹង​គិតថា​តើ​អ្នក​ចង់បាន​កូនប្រុស ឬ​ស្រី​។ ទោះបីជា​ការចង់​បានកូន​ប្រុស ឬ​ស្រី​តាម​ផ្នែក​វេជ្ជសាស្ត្រ​តម្រូវ​ឲ្យ​អ្នកចំណាយ​ប្រាក់​ច្រើន​ក៏ដោយ អត្ថបទ​នេះ​នឹង​ពិភាក្សា​ពី​វិធី​ធម្មជាតិ​ដែល​អ្នក​អាច​យកទៅអនុវត្ត​នៅ ផ្ទះ​។ វិធី​ធម្មជាតិ​នេះ នឹងធ្វើ​ឲ្យ​អ្នក​អាចបង្កើត​បានកូន​ប្រុស ឬ​ស្រី​ទៅតាម​វិធី​ដែល​អ្នក​យកមកប្រើ​។​

​ប្រសិនជា​អ្នក​ចង់បាន​កូនស្រី ប្រសិនជា​អ្នក​ចង់បាន​កូនស្រី អ្នក​ត្រូវ​ព្យាយាម​រួមដំណេក​ប្រហែល​៣​ថ្ងៃ​មុនពេល​ស្ត្រី​បញ្ចេញ​អូ​វ៉ុល ហើយ​បន្ទាប់មក​ទើប​ផ្អាក​រួមដំណេក​។​​អ្នក​ក៏ត្រូវ​តាមដាន​កម្រិត​ជាតិ​អាស៊ីត​ក្នុង​ទ្វារមាស​ដោយ​ប្រើ ឧបករណ៍​វាស់ រួច​ផ្លាស់ប្តូរ​វា​ឲ្យ​ដល់​កម្រិត​មួយ ដែល​អនុគ្រោះ​ដល់​ការ​មាន​កូនស្រី​។

​​វិធី​មួយទៀត គឺ​ត្រូវ​ស៊ក​ប្រដាប់ភេទ​រាក់ៗ ដើម្បី​ទុក​ទឹកកាម​នៅ​ឆ្ងាយ​ពី​ក​ស្បូន ហើយ​ធ្វើ​ឲ្យ​ទឹកកាម​ឈ្មោល​មាន​កម្លាំង​ខ្សោយ​។​

​វិធី​មួយទៀត គឺ​ត្រូវ​បរិភោគ​អាហារ​ដែលមាន​ជាតិ​អាស៊ីត​ខ្ពស់​ដូចជា​ផ្លែ​ទំពាំងបាយជូរ ក្រូច ក្រូចឆ្មារ ។​ល​។ របប​អាហារ​របស់​អ្នក ក៏ត្រូវ​សម្បូរ​ជាតិ​កាល់ស្យូម ប៉ុន្តែ​ត្រូវមាន​ជាតិ​ប្រៃ និង​ជាតិ​ប៉ូ​តា​ស្យូ​ម​ទាប​។​

​វី​ធី​មួយទៀត ការ​ងូតទឹក​ក្តៅ​អ៊ុនៗ​មុនពេល​រួមភេទ ព្រោះ​ទឹកកាម​ញី​ចូលចិត្ត​សីតុណ្ហភាព​ក្ដៅ​ឧណ្ហៗ​។​

​នៅពេល​រួមរក្ស ស្ត្រី​មិនត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ស្រើបស្រាល​រហូតដល់​ចំណុចកំពូល​ឡើយ ព្រោះ​នៅពេល​ស្ត្រី​ឈានដល់​ចំណុចកំពូល រា​ង្គ​កាយ​របស់​នាង​នឹង​បញ្ចេញ​នូវ​ជាតិ​ម្យ៉ាង ជួយ​បង្កើន​កម្រិត អាល់កាលី ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការកំណត់​ភេទ​ទារក​។​

​ប្រសិនជា​អ្នក​ចង់បាន​កូនស្រី លោកអ្នក​ក៏​អាចអនុវត្ត​ទិ​កនិក​រួមភេទ​តាមរបៀប​ដែល​ស្ត្រី​ភាគច្រើន​ចង់ បាន ដូចជា ស្តាប់​ចម្រៀង​លន្លង់លន្លោច​ពេល​ប្រតិបត្តិការ និង​រួមរក្ស​ក្រោម​ពន្លឺ​ភ្លើងទៀន​ជាដើម​។​

​ប្រសិនបើ​អ្នក​ចង់បាន​កូនប្រុស

​ទឹកកាម​ភេទ​ប្រុស​ងាយ​រង​បំផ្លាញ​លឿន​ជាង​ទឹកកាម​ភេទ​ស្រី​។ ដូច្នេះ​អ្នក​ដែល​ចង់បាន​កូនប្រុស គួរតែ​រួមរក្ស​នៅ​ថ្ងៃ​ដែល​ស្ត្រី​បញ្ចេញ​អូ​វ៉ុល​។​

​នៅក្នុង​បរិវេណ​ច្រក​ទ្វារមាស អ្នក​ក៏ត្រូវ​បង្កើន​ឲ្យ​មាន​ជាតិ​អាល់កាលី​។ ជាទូទៅ ស្ត្រី​ភាគច្រើន​មាន​ជាតិ​អាស៊ីត​ពី​ធម្មជាតិ​នៅ​ប្រដាប់ភេទ ដែល​ទាមទារ​ត្រូវតែ​បន្សាប ដើម្បី​ទទួលបាន​ឱកាស​មានកូន​ប្រុស​។​

​ទាក់ទិន​ទៅនឹង​ទិច​និក ដើម្បី​ឲ្យ​បានកូន​ប្រុស បុរស​ត្រូវដាក់​បញ្ចូល​លិង្គ​ឲ្យ​បាន​ជ្រៅ ដើម្បី​មេជី​វិត​ឈ្មោល ងាយ​ហែល​ទៅ​ជួប​ពង​បង្ក​កំណើត​។​

​អាហារ​ប្រចាំថ្ងៃ​ដែល​ជួយ​ទ្រទ្រង់​ឱកាស​មានកូន​ប្រុស រួមមាន អាហារ​ប្រៃ សាច់​ក្រហម ស៊ុត សណ្តែកបារាំង ទំពាំងបាយជូរ​ក្រៀម ត្រប់ សណ្តែក ពោត នំប៉័ង និង​សាច់​ត្រី ហើយ​គួរ​ជៀសវាង​អាហារ​មាន​ជាតិ​អាស៊ីត​។​

​យោង​ការស្រាវជ្រាវ​របស់​វេជ្ជបណ្ឌិត សេ​តថល​(Shettles)​អ្នក​អាចមាន​កូនប្រុស​ប្រសិនបើ​ដៃគូ​ប្រុស​ញ៉ាំ​កាហ្វេ​មួយ​កែវ មុនពេល​រួមដំណេក​។ សារធាតុ​កាហ្វេ​អ៊ី​ន នៅក្នុង​ភេសជ្ជៈ​នេះ នឹង​ផ្តល់​ថាមពល​បន្ថែម​ដល់​ដៃគូ​របស់​អ្នក​។ មនុស្ស​មួយចំនួន​បាន​អះអាងថា ប្រសិនបើ​ស្ត្រី​ញ៉ាំ​ស៊ី​រ៉ូ​បំបាត់​ក្អក ពីរ​ម៉ោង​មុន​រួមដំណេក វា​ជួយ​ប​ង្ខា​ប់​ទឹករំអិល និង​សម្រួល​ដល់​ការ​ហែល​របស់​មេជី​វិត​ឈ្មោល​ចូលទៅ​បង្ក​កំណើត​។​

​ដើម្បី​បានកូន​ប្រុស អ្នក​គួរតែ​បង្ក​ភាព​ភ្ញាក់ផ្អើល ដោយ​¬​ការរួម​រក្ស​គ្មាន​គ្រោងទុក បែប​កញ្ឆក់​កណ្ដៀត គ្មាន​ការ​បបោសអង្អែល​បែប​មនោសញ្ចេតនា​អ្វី​វែងឆ្ងាយ និង​ប្រតិ​ប​តិ្ត​ការ​ឲ្យ​បាន​រហ័ស​ហើយ​លឿន​បំផុត​។​

​ក្រៅពី​កាលបរិច្ឆេទ​នៃ​ការ​រួមភេទ និង​របប​ចំណីអាហារ កម្លាំង​ឬ​កម្រិត​ស៊ក​បញ្ចូល​លិង្គ​ក្នុងពេល​រួមភេទ​ក៏​ដើរតួនាទី​សំខាន់​ផងដែរ​។ ការ​ស៊ក​បញ្ចូល​លិង្គ​ទៅក្នុង​ទ្វារមាស​មិនសូវ​ជ្រៅ​(​រាក់​)​នៅពេល​រួមភេទ ក្នុងដំណាក់កាល​ធ្លាក់​មេជី​វិត​អូវុល អាច​សម្រួល​ឱ្យតែ​ស្ពែ​ម​ម៉ា​តូ​សូ​អ៊ី​ដ​រត់​ចូល​បាន​វែងឆ្ងាយ ដោយ​មិន​អស់កម្លាំង​។ នៅក្នុង​លក្ខខណ្ឌ​នេះ ស្ពែ​ម​ម៉ា​តូ​សូ​អ៊ី​ដដែល​ផ្ទុក​ក្រូម៉ូសូម​អ៊ិ​ច ហើយ​ដែល​ធន់​ជាងគេ អាច​ទៅ​ជួប​មេជី​វិត​អូវុល សម្រាប់​បង្ក​កំណើត​ជាមួយគ្នា​បាន​ប្រសើរ​។ ផ្ទុយទៅវិញ ការ​ស៊ក​បញ្ចូល​លិង្គ​ទៅក្នុង​ទ្វារ មាស​ក្នុង​កម្រិត​ធម្មតា ឬ​រាង​ជ្រៅ​ផ្ដល់ឱកាស​ឱ្យមាន​ផ្ទៃពោះ ឬ​គភ៌​ជា​កូនប្រុស​ច្រើនជាង​។​

​បណ្ដាំ​ផ្ញើ ៖ លោកអ្នក​បាន​ជ្រាប​ហើយ​អំពី​បច្ចេកទេស​ដែល​អាច​ផ្ដល់កំណើត​ជា​កូនប្រុស និង​កូនស្រី​តាម​ចំណង់​។ ទោះជា​ក្នុងករណី​ណា​ក្ដី សូម​កុំភ្លេចថា​គ្មាន​វិធី​ណាមួយ​ដែល​ផ្ដល់​ប្រសិទ្ធភាព​១០០%​នោះទេ ហើយ​ទារក​ឬ​បុត្រ​ធីតា​ដែល​ផ្ដល់​សុភមង្គល​ដល់​គ្រួសារ លោកអ្នក​មិនមែន​ចាំតែ​កូនប្រុស ឬ​កូនស្រី​នោះទេ​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...