• Default ខាងលើក្រោមមេនុយ

ការ​គេង​ស្រាត​នៅពេល​យប់ ផ្តល់​ប្រ​យោ​ជ​ន៏​យ៉ាងច្រើន​ដល់​អ្នក​

6 ខែ កន្លងទៅ ណូ​រ៉ា

​ការសិក្សា​ជា​អន្ដរជាតិ​របស់​មូលនិធិ​ដំណេក​ជាតិ​អាមេរិក បាន​ឲ្យ​ដឹងថា មនុស្សពេញវ័យ​ម្នាក់​ក្នុងចំណោម ៣​នាក់​មាន​ទម្លាប់​គេង​ស្រាត ហើយ​ទង្វើ​នេះ​មានគុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​។​

​ក្រុម​អ្នកជំនាញ​សន្និដ្ឋានថា​ដំណេក​ននលគក​អាច​បង្កើន​គុណភាព​ដំណេក​បាន​លក់​ស្កប់ស្កល់ ជួយ​ដុត​កាឡូរី និង​ជួយ​ជំរុញ​ទំនាក់ទំនង​ឲ្យ​កាន់តែ​ស្អិតល្មួត​ផងដែរ​។​

​គេង​ស្រាត​ស្មើនឹង​ដំណេក​ដ៏លង់​លក់​ពេល​រាត្រី​​គុណប្រយោជន៍​នៃ​ដំណេក​ស្រាត​គឺ​វា​បាន​ជួយ​បន្ធូរ​ភាព​តានតឹង និង​ផ្ដល់​ភាព​ត្រជាក់​ដល់​រាងកាយ ព្រមទាំង​រក្សា​សីតុណ្ហភាព​សមល្មម​សម្រាប់​ខួរក្បាល​។​​ការរំខាន​ដំណេក​ដោយសារតែ​អាកាសធាតុ​ក្ដៅ​ពេក​មិន​ត្រឹមតែ​មានន័យថា លោកអ្នក​ដេក​បាន​តិច​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​អាច​គេង​មិន​ពេញភ្នែក​ទៀតផង​។​

​គេង​ននលគក​ដើម្បី​កម្ចាត់​កាឡូរី​ឥត​បានការ​​អ្នក​ដែលមាន​អារម្មណ៍​ស្អុះស្អាប់​ពេល​រាត្រី និង​ចង់​គេង​ស្រាត អាចមាន​សារធាតុ​ខ្លាញ់​ពណ៌​ត្នោត​ច្រើន​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​កក់ក្ដៅ​ជាង​អ្នកដទៃ​។​

​ខណៈពេល​ខ្លាញ់​ពណ៌​ត្នោត ដែលជា​ពពួក​ខ្លាញ់​ល្អ​ក្នុង​រាងកាយ​នោះ​មាន​កាន់តែ​កើន​ច្រើន ពេល​យើង​ទទួលទាន​អាហារ​មាន​កាឡូរី​លើស​ធម្មតា ខ្លាញ់​ពណ៌​ត្នោត​នោះ​អាច​ដុតបំផ្លាញ​កាឡូរី​ដែល​លើស និង​ជួយ​រក្សា​សីតុណ្ហភាព​រាងកាយ​ឲ្យ​ប្រក្រតី​ឡើងវិញ​។ ប៉ុន្ដែ​សីតុណ្ហភាព​ក្នុង​បន្ទប់​ក៏​មិនគួរ​បន្ថយ​ឲ្យ​ត្រជាក់​ពេក​រហូត​រាងកាយ​មិនអាច​ទ្រាំ​បាន​ផងដែរ មិន​ដូច្នោះ​ទេ​លោក​អ្នកនឹង​មិនអាច​គេង​លក់​ឡើយ​។​ ​ជួយ​បន្ទាប​សម្ពាធ​ឈាម​​ដៃគូ​រួម​គ្រែ​ក៏​អាចជួយ​រក្សា​សីតុណ្ហភាព​រាងកាយ​រប​ស់លោក​អ្នក​ផងដែរ​។​

​ជាងនេះទៅទៀត​ការ​ស្រាត​អាចជួយ​ប្រមូលផ្ដុំ​អ័រម៉ូន​ម្យ៉ាង​ឈ្មោះថា​អុក​ស៊ី​តូ​ស៊ីន ជា​អ័រម៉ូន​ដែល​បង្ហាញ​ពី​សុខភាព​មាំមួន​។ អុក​ស៊ី​តូ​ស៊ីន​មាន​ប្រសិទ្ធភាព​ការពារ​បេះដូង និង​បន្ទាប​សម្ពាធ​ឈាម​។ វា​ក៏​ជួយ​ជំរុញ​ប្រព័ន្ធ​ស៊ាំ និង​បន្ថយ​ការ​ថប់​អារម្មណ៍​ផងដែរ​។​

​គុណប្រយោជន៍​នៃ​អ័រម៉ូន​នេះ​ក៏​អាស្រ័យ​លើ​ដៃគូ​ទាំងសងខាង​ពេញចិត្ត​ក្នុងការ​គេង​ស្រាត​សាច់​ប៉ះ​សាច់​ផងដែរ​។​

​ជំរុញ​សេចក្ដីស្រឡាញ់​កាន់តែ​ផ្អែមល្ហែម​យូរអង្វែង​​អ្នកជំនាញ​ផ្នែក​សិច​សាស្ត្រ​បាន​រកឃើញថា អ្នក​ដែល​គេង​អត់​ខោអាវ​មានជីវិត​ផ្អែមល្ហែម​ជាមួយ​ដៃគូ​ជាង​អ្នក​ដែល​ស្លៀកពាក់​ខោអាវ​។ ការ​គេង​ស្រាត​គឺជា​យុទ្ធសាស្ដ្រ​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ឲ្យ​ដៃគូ​ប៉ះពាល់​ខ្លួន​។​

​ឈុត​គេង​យប់​អាច​ផ្ដល់​ជា​សារ «​មិនមែន​យប់​នេះ​»​។ ផ្ទុយទៅវិញ​ការ​គេង​អាក្រាត​គឺជា​សារ​បើកភ្លើង​ខៀវ​ដល់​ដៃគូ​ផ្ដើម​ប្រតិបត្តិការ​។​

​បញ្ឈប់​ជំងឺឆ្លង​

​គេង​អត់​ស្លៀកពាក់​អ្វី​សោះ​អាចជួយ​ស្ដ្រី​ពី​ការ​ផ្អាប់​ទុក​នូវ​ជំងឺឆ្លង​នានា ដូចជា​បញ្ហា​ស្អុយ​នៅក្នុង​ប្រដាប់ភេទ​ជាដើម​។ មេរោគ​ស្អុយ​ច្រើន​កកើត​នៅ​ទីកន្លែង​ក្ដៅ​ឧណ្ហៗ ពិសេស​តំបន់​កន្លុកកន្លៀត​។ ដូច្នេះ​ការ​ស្លៀកពាក់​រលុង ឬ​ខ្លួន​ទទេ​ស្អាត​គឺជា​ជម្រើស​ដ៏​ល្អ​។ បើ​លោកអ្នក​ស្លៀក​សម្លៀកបំពាក់​ចង្អៀត វា​មានន័យថា បរិវេណ​នោះ​មាន​ខ្យល់​ចេញចូល​តិច​បំផុត​ដែល​ធ្វើ​ឲ្យ​បែកញើស​បង្ក​ឲ្យ​កើត​មេរោគ​បាក់តេរី​នានា​។​

​បើ​លោកអ្នក​មិនអាច​គេង​ស្លៀក​ខ្យល់​ដណ្ដប់មេឃ​​អ្នក​ដែល​អៀន​ក្នុងការ​គេង​ស្រាត សូម​ជ្រើសរើស​ឈុត​គេង​រលុង​។ អំបោះ​ធម្មជាតិ ដូចជា រោមចៀម កប្បាស ឬ​សូត្រ​មាន​សំណើម និង​រន្ធ​ខ្យល់​ធ្វើ​ឲ្យ​រាងកាយ​មិន​ក្ដៅ​ហប់ ព្រមទាំង​មាន​អារម្មណ៍​សុខ​ស្រួល​។​

​គ្រប​ដងខ្លួន ដៃ និង​ជើង​។ ជំនួយ​ភួយ​សំឡី​ក្រាស់ៗ​មក​ប្រើ​ភួយ​ស្ដើង​ដែល​អាច​បក​មួយ​ស្រទាប់ៗ​ចេញ​នៅពេលដែល​អ្នកមាន​អារម្មណ៍​ក្ដៅ​។​

​លោក ម៉ៃ ធីប​តុ​ន សាស្ដ្រាចារ្យ​ផ្នែក​មនុស្សសាស្ដ្រ និង​សរីរាង្គ​អនុវត្ដ​នៅ​សាកលវិទ្យាល័យ​ផត​ម៉ោ​ស ណែនាំ​ថា​៖ «​ខោអាវ​គេង​គួរប្រើ​ក្រណាត់​ដែល​សម្រួល​ដល់​ចរន្ត​ខ្យល់ និង​សំណើម ទើប​អ្នក​អាច​គេង​បាន​ស្រួល​»៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2