• Default ខាងលើក្រោមមេនុយ

ការដាំបង្គោលធ្មេញសម័យទំនើប

2 ខែ កន្លងទៅ ណូ​រ៉ា

មាន​ប្រជាជន​ច្រើន​លាន​នាក់​នៅលើ ពិភពលោក​បាន​ជ្រើស​យក​ការដាំ​បង្គោល​ធ្មេញ ដែលជា​ជម្រើស​សម្រាប់​រយៈពេល​វែង ហើយ អាច​យក​ត្រឡប់មកវិញ នូវ​គុណភាព​ជីវិត​ដោយ ពួកគាត់​អាច​ញ៉ាំ​អាហារ​គ្រប់សព្វ​បែបយ៉ាង និង​អាច​សើច​សប្បាយ​ជាមួយនឹង​ទំនុកចិត្ត​ខ្ពស់ ។ នេះ​ដោយ​ពួកគាត់​ប្រាកដ​ក្នុង​ចិត្ត​ថា ធ្មេញ​របស់ ពួកគាត់​មាន​ភាពរឹងមាំ​ខ្លាំង ។ ជាមួយគ្នានេះដែរ បង្គោល​ធ្មេញ​នៅ​អាចជួយ​ទប់​អញ្ចាញ​មិនឱ្យ ខើច​ខ្លី ទប់​ឆ្អឹង​មិនឱ្យ​ស្រក គ្មាន​អារ​ម្ម​ណ៏​រំខាន រក្សា​ទម្រង់​មុខ​ងាយ​សម្អាត​ងាយស្រួល​ដាំ​មាន ការឈឺចាប់​តិចតួច​ជាមួយ និង​អត្រា​បរាជ័យ ដែលមាន​ចំនួន​ភាគរយ​ក៏​តិចតួច​ដែរ ។​

អ្វី​គឺជា​បង្គោល​ធ្មេញ​?​

បង្គោល​ដាំ​ក្នុង​ឆ្អឹង (Dental Implant) ជា​ប្រភេទ​បង្គោល​ទី​តា​ញូ​ម​តូច​មួយ​សំរាប់​ដាំ ក្នុង​ឆ្អឹងថ្គាម​លើ ឬ​ក្រោម​ដោយ​មិនមាន​ផល ប៉ះពាល់​ដល់​ឆ្អឹងថ្គាម​ឡើយ ។ នេះ​មានន័យថា ក្រោយ​ការដាំ​បង្គោល​ចូលក្នុង​ឆ្អឹង ឆ្អឹង​នឹង​ដុះ ជុំវិញ​បង្គោល ហើយ​តោង​ភ្ជាប់​ជាមួយ​បង្គោល យ៉ាង​ហាប់​ណែន​។​ជាធម្មតា​ឆ្អឹង​មនុស្ស​ត្រូវ ការ​រយៈពេល​ពី​៦​ទៅ​៨​សប្តាហ៍ ដើម្បី​វា​អាច​ដុះ បាន​ពេញលេញ ។ បន្ទាប់ពី​រយៈពេល​នេះ​យើង នឹង​អាចធ្វើ​ការដាក់​ធ្មេញ​ជាមួយ​សោភ័ណភាព ដូចជា​ធ្មេញ​ធម្មជាតិ ដោយ​យើង​ពិបាក​នឹង​អាច មើល​ដឹងបាន​ដោយ​ភ្នែក​ទទេ ។​

​តើ​ការដាំ​បង្គោល​ធ្មេញ​ឈឺ​ខ្លាំង​ដែរ ឬទេ​?

-​មាន​មនុស្ស​ជាច្រើន​មានការ​ភ័យខ្លាច​ការដាំ​បង្គោល​ធ្មេញ​ជាខ្លាំង ។ ជាការ​ពិត​ក៏មាន​មនុស្សជាច្រើន​ក្រោយពី​បាន​ដាំ​បង្គោល​ធ្មេញ ហើយ ពួកគាត់​បាន​និយាយថា​"​បើ​ខ្ញុំ​បានដឹងថាវា​មិន សូវ​ឈឺ​អ៊ីចឹង​ម្ល៉េះ​ខ្ញុំ​ដាំ​បង្គោល​ធ្មេញ​តាំងពី​យូរ​”​។​

ជាមួយគ្នានេះ​ទន្ត​បណ្ឌិត​តែងតែបាន​ប្រើ ថ្នាំស្ពឹក​ពេលធ្វើ​ការដាំ​បង្គោល​ធ្មេញ ។ ហើយ ក្រោយពី​ការដាំ​បង្គោល​ធ្មេញ​អ្នកជំងឺ​ត្រូវ​ពិសា ថ្នាំ​បំបាត់​ការឈឺចាប់​ចំនួន​២​ឬ​៣​ថ្ងៃ ដើម្បី​មិន ឱ្យមាន​ការឈឺចាប់​ជារួម​គឺ​មិន​ឈឺចាប់​ឡើ​យ ។​

​ហេតុអ្វី​ត្រូវ​ជ្រើស​យក​ការដាំ​បង្គោល ធ្មេញ​?

​ជាមួយនឹង​វិធីសាស្ត្រ​បុរាណ​យើង​ត្រូវ​រ៉សំលៀង​ធ្មេញ​ជិតខាង​ឱ្យ​តូច​បន្តិច ដើម្បី​ស្រោប អប​ធ្វើជា​ស្ពាន​ធ្មេញ ។ ដូចនេះ​បើ​យើង​បាត់បង់ ធ្មេញ​ធម្មជាតិ​មួយ​គ្រាប់​យើង​ត្រូវដាក់​ធ្មេញ វិញ​ចំនួន​បី ដោយឡែក​សំរាប់​ការដាំ​បង្គោល ក្នុង​ឆ្អឹង គឺ​យើង​មិនចាំបាច់​ត្រូវ​ចំណាយ​ធ្មេញ​ជិត ខាង​ឡើយ ។ នេះ​បានសេចក្តីថា បើ​យើង​បាន បាត់​ធ្មេញ​មួយ​គ្រាប់​យើង​គ្រាន់តែ​ដាំ​បង្គោល ធ្មេញ​វិញ​មួយ​គ្រាប់ និង​ដាក់​ធ្មេញ​វិញ​តែមួយ គ្រាប់​ប៉ុណ្ណោះ ។​

គួរតែ​បញ្ចប់​ការ ប្រើប្រាស់​ធ្មេញ​ស្និត​

​យូរណាស់​មកហើយ ដែល​ធ្មេញ​ស្និត ឬ ធ្មេញ​ដោះ​ដាក់​មួយ​ក្រាស់​ត្រូវបាន​ប្រើប្រាស់ សំរាប់​អ្នកជំងឺ ដែល​បាន​បាត់បង់​ធ្មេញ​ធម្មជាតិ ទាំងអស់ ។ អ្នកជំងឺ​ភាគច្រើន​មាន​ភាពមិន​សប្បាយ ចិត្ត​ជាមួយនឹង​ការ​ដោះ​ដាក់​រាល់ពេល រាល់ថ្ងៃ បែបនេះ ។ ជាមួយគ្នានេះដែរ ធ្មេញ​របស់​ពួក គាត់​តែងតែ​របូត ដោយសារតែ​វា​មិនសូវ​បឺត ជាប់​ជាមួយ​អញ្ចាញ ដែល​កំពុង​ស្រក​ខើច​ខ្លី ទៅៗ​ជាមួយ​ពេលវេលា ។ តើ​មាន​មនុស្ស​ប៉ុន្មាន នាក់​ដែល​អាចយ​ល់ពី​អារម្មណ៍​នៃ​ភាព​ខ្មាស់​គេ នៅពេលដែល​កំពុងនិយាយ​ហើយ​ធ្មេញ​ក៏​របូត ជ្រុះ​ចេញពី​ក្នុង​មាត់​? ។

យ៉ាងណា​ម៉ិ​ញ​ជាមួយ​បច្ចេកវិទ្យា​ទំនើប អ្នកជំងឺ​អាច​ជ្រើសរើស​ការដាំ​បង្គោល​ធ្មេញ ជំនួស ឬ​ការ​ទ្រាំ​ប្រើ​ធ្មេញ​ស្និត ។ បង្គោល​ធ្មេញ ចំនួន​ពីរ ឬក៏​បួន​គ្រាប់​អាច​គ្រប់គ្រាន់​សំរាប់ ទប់​ធ្មេញ​ស្និត​មួយក្រា​ស់បាន ។ ជាមួយគ្នានេះ អ្នកជំងឺ​ពុំ​ចាំបាច់​ព្រួយ​បារ​ម្ម​ណ៏​ពី​ការ​របូត​ធ្មេញ ទៀតឡើយ ៕

​អត្ថបទ​ឧបត្ថម្ភ​ដោយ​ទន្ត​បណ្ឌិត ឈី​វ អៀង​សេង ព័ត៌មាន​បន្ថែម​ទំនាក់ទំនង ៖

០១២ ៣៤ ៥៦ ០៧ , ០៩៣ ៦៦ ៧៧៧៧​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2