• Flexa

វិធី​ជួយ​ធ្វើអោយ​សក់​ក្រាស់ និង វែង​ជាង​មុន

4 ខែ កន្លងទៅ ដានីន

​ស្ត្រី​ភាគច្រើន​ស្រលាញ់​សក់វែង​ខ្លាំងណាស់ ប៉ុន្តែ​ពេលខ្លះ​ពួកគេ​ត្រូវ​បង្ខំចិត្ត​កាត់​ឲ្យ​ខ្លី ដោយសារ​បញ្ហា​មួយចំនួន​ដូចជា សក់​ជ្រុះ ឬ​សក់​ខូច​ជាដើម​។ បញ្ហា​ទាំងនេះ​កើតឡើង​ដោយសារ​ហេតុផល​មួយចំនួន​ខុសៗ​គ្នា ដូចជា​អាយុ សក់​ឆេះ​ដោយសារ​ការលេង​ច្រើន​ពណ៌ អស់​រដូវ ការ​មាន​ផ្ទៃពោះ ជំងឺ និង​កត្តា​ផ្សេងៗ​ទៀត​។ ខាងក្រោម​នេះ​ជា​វិធី​ងាយៗ​ធ្វើ​ឲ្យ​សក់​របស់​ឆាប់​លូតលាស់​បាន​វែង​

៖១. បរិភោគ​របប​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​

​ការបរិភោគ​អាហារ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន វីតាមីន និង​សារធាតុ​រ៉ែ​ជា​រឿង​សំខាន់​ដល់​ការលូតលាស់​សក់​។ ជ្រើស​រើសយក​អាហារ​ដែលមាន​វីតាមីន A B C E ខ្ពស់ មាន​សារធាតុ​ជំនួយ​មួយចំនួន​ដូចជា​ជាតិ​ដែក ស័ង្កសី ទង់ដែង ម៉ាញេស្យូម ។ ជាពិសេស​វីតាមីន B គឺ​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការធ្វើ​ឲ្យ​សក់​ដុះ​លូតលាស់​លឿន​។​

២. ប្រើ​ប្រេង​ល្ហុងខ្ញែរ​

​ប្រេង​ល្ហុងខ្ញែរ​សម្បូរ​ទៅដោយ​វីតាមីន E និង​អាស៊ីដ​ខ្លាញ់ ជាពិសេស​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា 9 ដែល​អាច​ជំរុញ​កំណើន​សក់​ដុះ​លឿន​តាម​ធម្មជាតិ​។ វិធី​ប្រើ គឺ​ត្រូវ​លាយ​ប្រេង​ល្ហុងខ្ញែរ​ស្មើគ្នា​ជាមួយ​ប្រេងដូង ប្រេង​អូ​លីវ ឬ​អាល់​ម៉ុង រួច​យកទៅ​ម៉ាស្សា​លើ​ស្បែកក្បាល រួច​ទុក​វា​ចោល​ពី​៣០ ទៅ​៤៥​នាទី សឹម​កក់សក់​នឹង​សាប៊ូ​។​

៣. ម៉ាស្សា​ស្បែកក្បាល​

​ការ​ម៉ាស្សា​អាច​ជំរុញ​ឲ្យ​លំហូរ​ឈាម​ទៅកាន់​ស្បែកក្បាល និង​ជួយ​រំញោច​ឫស​សក់​ឲ្យ​ដុះ​ចេញ​។ វិធី​ធ្វើ គឺ​យក​ប្រេង​ដាក់​លើ​បាតដៃ រួច​ត្រដុស​ដៃ​លើ​ស្បែកក្បាល​ថ្នមៗ​ជា​ចលនា​បី ទៅ​ប្រាំ​នាទី បន្ទាប់មក​ជម្រះ​ជាមួយ​ទឹក​ត្រជាក់​។​

៤. ត្រលប់​សក់​ចុះក្រោម​

​នេះ​ជា​គន្លឹះ​ដ៏​ពេញនិយម​បំផុត​ដើម្បី​ជំរុញ​ឲ្យ​សក់​ឆាប់​ដុះ​លឿន​។ អ្នក​គ្រាន់តែ​ត្រឡប់​សក់​ឲ្យ​ធ្លាក់ចុះ​ក្រោម​ពីរ​ទៅ​បួន​នាទី​ជា​រៀងរាល់ថ្ងៃ​។ វិធី​នេះ​ដើម្បី​ជួយ​កែលំអ​ឈាម​ឲ្យ​រត់​ស្រួល​។​

៥. រំសាយ​ភាព​តានតឹង​

​ត្រេស​គឺជា​កត្តា​សំខាន់បំផុត​ដែល​រួមចំណែក​ដល់​ការ​ជ្រុះ​សក់ និង​រារាំង​មិន​ឲ្យ​សក់​លូតលាស់​។ ដូច្នេះ​បើ​ចង់បាន​សក់វែង ត្រូវ​ព្យាយាម​រំសាយ​ភាព​តានតឹង​នេះ​ចេញ នោះ​សក់​នឹង​លូតលាស់​លឿន​ដោយ​ឯងៗ​។ អ្នក​ត្រូវ​សមាធិ ហាត់ប្រាណ ឬ​ការសម្រាកលំហែ​ផ្សេងទៀត​។​

៦. យក​វីតាមីន និង​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​

​បន្ថែម​ពីលើ​ការបរិភោគ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ អ្នក​អាច​យក​ថ្នាំ​គ្រាប់ ឬ ប្រេង​ត្រី​លាប​សក់​ដើម្បី​បង្កើត​កំណើន​សក់​។ មុន​ប្រើ​ថ្នាំ​គ្រាប់​ណាមួយ ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​។​

៧. ចិញ្ចឹម​សក់​ជាមួយ​ប្រទាល​កន្ទុយក្រពើ​

​ប្រទាល​កន្ទុយក្រពើ​មាន​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព និង​សម្រស់ ហើយក៏​អាចជួយ​ព​ន្លឿ​ន​សក់​ឲ្យ​ឆាប់​ដុះ និង​ការពារ​សក់​ជ្រុះ​។ វិធី​ប្រើ​យក​ទឹក​ប្រទាល​កន្ទុយក្រពើ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​បន្តិច​ទុក​២០​នាទី​ចោល រួច​សឹម​យកទៅ​កក់សក់​។ ធ្វើបែបនេះ​ពីរដង​ក្នុង​មួយ​សប្ដាហ៍​នឹង​ឃើញ​លទ្ធផល​។

៨. ឧស្សាហ៍​កាត់​តម្រឹម​

ក្នុង​មួយខែ​ត្រូវ​កាត់​តម្រឹម​ចុង​សក់​ម្ដង វិធី​នេះ​នឹង​កម្ចាត់​សក់​ខូច​ចេញ ហើយ​ធ្វើ​ឲ្យ​ឲ្យ​កោសិកា​សក់​ឆាប់​ដុះ​លូតលាស់​បានល្អ​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី