• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ដើមទ្រូង​ជា​សម្រស់​ដ៏​ធំ​មួយផ្នែក​នៃ​រូបរាងកាយ ស្ដ្រី​ភាគច្រើន​ជឿជាក់ថា ការវះកាត់​កែ​ដើមទ្រូង គឺជា​ជម្រើស​តែមួយគត់ ដែល​អាច​ធ្វើបាន ដើម្បី​ពង្រីក​ដើមទ្រូង​របស់​នាង តើ​ជា​ការពិត​ដែរ​ទេ ?

1 ខែ កន្លងទៅ ណូ​រ៉ា

​ដើមទ្រូង​គឺជា​ផ្នែក​មួយ​នៃ​រាងកាយ ដែល​អាច​បង្កបញ្ហា​ជាច្រើន​ដល់​ស្ដ្រី​។ វា​ជា​រឿង​ពិសេស ដែល​ត្រូវយក​ចិ​ត្ដ​ទុកដាក់ ពីព្រោះ​ស្ត្រី​ភាគច្រើន​មិន​គ្រប់គ្រាន់​ល្មម​ជាមួយនឹង​ទំហំ​សុដន់​របស់​នាង​ឡើយ និង​ប្រាថ្នា​ឲ្យ​សុដន់​របស់​នាង​ធំ​ជាង​មុន ឬ​តូច​ជាង​មុន​។ នៅក្នុង​អត្ថបទ​ខាងក្រោម យើង​នឹង​ព្យាយាម​ឆ្លើយ​នឹង​សំណួរ ថា​តើ​អ្នក​អាច​ពង្រីក​ដើមទ្រូង​របស់​អ្នក​តាមបែប​ធម្មជាតិ​បានដែរ​ឬទេ​? ស្ដ្រី​ភាគច្រើន​ជឿជាក់ថា ការវះកាត់​កែ​ដើមទ្រូង គឺជា​ជម្រើស​តែមួយគត់ ដែល​អាច​ធ្វើបាន ដើម្បី​ពង្រីក​ដើមទ្រូង​របស់​នាង​។ ប៉ុន្ដែ​ទោះបីជា​យ៉ាងណា យើង​នឹង​បាន​យល់​នៅក្នុង​អត្ថបទ​ខាងក្រោម ដែលមាន​ជម្រើស​មួយចំនួនទៀត ដែល​អាចជួយ​ឲ្យ​អ្នក​ពង្រីក​ដើម្បី​ទ្រូង​បាន​តាម​បំណង​។ តាម​វិធី​នេះ អ្នក​អាច​ចៀសវាង​ការវះកាត់ និង​ការបណ្ដុះ​ដ៏​គ្រោះថ្នាក់ ដែល​អាច​នាំទៅរក​បញ្ហា​សុខភាព​។ យ៉ាងណាក៏ដោយ វា​ជា​រឿង​ចាំបាច់​ក្នុងការ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ ប្រសិនបើ​យើង​មានការ​ងឿងឆ្ងល់ ឬ​ក្ដីបារម្ភ​ណាមួយ​។​

១. ធ្វើ​លំ​ហាត់ប្រាណ ៖ អ្នកជំនាញ​ផ្សេងៗ​គ្នា​បាន​អះអាងថា ការហាត់​ប្រាណ​គឺជា​វិធី​ដ៏​ប្រសើរ ដើម្បី​ពង្រីក​ដើមទ្រូង​របស់​អ្នក​តាម បែប​ធម្មជាតិ និង​មិនបាច់​ឆ្លងកាត់​គ្រោះថ្នាក់ ដែល​មិនចាំបាច់​។ នៅក្នុង​បរិបទ​នេះ ក៏មាន​ទម្លាប់​ផ្សេងៗ​ទៀត ដែល​អាច​ដើរតួនាទី​ជា​ជំនួយ​ដ៏​ប្រសើរ នៅពេល​អ្នក​ព្យាយាម​ពង្រីក​ដើមទ្រូង​របស់​អ្នក​តាមបែប​ធម្មជាតិ​ដែរ​។ ជាក់ស្ដែង លំ​ហាត់ប្រាណ​ដ៏​ប្រសើរ គឺ​ប្រភេទ​ទិ​កនិក ដែល​ទាក់ទង​នឹង​ផ្នែក​នៃ​រាងកាយ​។ កា​រអា​វ៉ុ​ង គឺជា​គំនិត​ដ៏​ប្រសើរ ក្នុងការ​ពង្រីក​ដើមទ្រូង​តាមបែប​ធម្មជាតិ​នេះ​។ ដោយ​ការ​អា​វ៉ុ​ង​នេះ អ្នកនឹង​អាច​ពង្រីក​ដើមទ្រូង​របស់​អ្នក​តាមបែប​ធម្មជាតិ ហើយ​រឿង​ដ៏​សំខាន់បំផុត​នោះ គឺ​អ្នក​អាចធ្វើ​ឲ្យ​វា​កាន់តែ​តឹង​ណែន​ល្អ​។ ស្រដៀង​គ្នា​នេះដែរ អ្នក​ក៏​អាចធ្វើ​លំ​ហាត់ប្រាណ ដែល​ជួយ​ឲ្យ​សាច់ដុំ​ដើមទ្រូង​របស់​អ្នកមាន​ដំណើរ​ការល្អ​ផងដែរ​។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​អាច​លើក​ដុំ​ដែក ដែល​តូច​ល្មម​។ ជា​ចុងបញ្ចប់ ការ​ហែល​ទឹក​ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​គោលបំណង​នេះ​ផងដែរ​។​

២.​ត្រូវ​ជ្រើសរើស​អាវទ្រនាប់​ដែល​ត្រូវ​នឹង​ទំហំ សុដន់​របស់​អ្នក និង តែងតែ​ពាក់​វា​។ អាវទ្រនាប់ គឺ​បាន​ជួយ​ក្នុងការ ទ្រ​ង​សុដន់ និង​ការពារ​ពួកវា មិនអោយ​រីក​ធំ​ចេញទៅ​ក្រៅ ជំនួស​អោយ​ការ យារ​ធ្លាក់​ចេញ​។ ការរីក​ធំ​របស់​សុដន់ ដែល​បាន​ស្ថិត ក្នុងការ​ទ្រទ្រង់​បានល្អ គឺជា​រឿយៗ អាចធ្វើ អោយ​វា​រីក​ធំ​បានល្អ​ជាង សុដន់​ដែល​មិនមាន​ការ​ទ្រ​ទំងន់​បាន​ត្រឹមត្រូវ​

៣. របប​អាហារ​ល្អៗ​៖ ការទទួល​ទាន​របប​អាហារ​ល្អ​អាច​ផ្ដល់នូវ​ជំនួយ​ដ៏​ប្រសើរ ប្រសិនបើ​អ្នក​ព្យាយាម​ពង្រីក​ដើមទ្រូង​របស់​អ្នក​។ អ្នក​គួរ​ចងចាំ​ថា បរិវេណ​នេះ​នៃ​រាងកាយ​ផ្ទុក​នូវ​បរិមាណ​ជាតិ​ខ្លាញ់​ច្រើន​។ ទោះជា​យ៉ាងណា នេះ​មិនមែន​មានន័យថា យើង​ត្រូវ​ទទួលទាន​ជាតិ​ខ្លាញ់​ច្រើន ដើម្បី​ឲ្យ​ដើមទ្រូង​រីកលូតលាស់​ធំ​នោះទេ​។ ផ្ទុយ​មកវិញ របប​អាហារ​ល្អ​ចំពោះ​សុខភាព និង​មាន​តុល្យភាព​ជួយ​ឲ្យ​រាងកាយ​របស់​យើង​មាននូវ​មេ​តា​បូ​លី​ក​ប្រសើរ និង​ចែកចាយ​ជាតិ​ខ្លាញ់ ដែល​ផ្ទុក​ក្នុង​រាងកាយ​បាន​ប្រសើរ​។ លើសពីនេះ​ទៀត ក៏​នៅមាន​រុក្ខ​ឱសថ និង​ផលិតផល​ធម្មជាតិ​មួយចំនួនទៀត ដែល​លើកកម្ពស់ ការពង្រីក​ទំហំ​ដើមទ្រូង​របស់​អ្នក​ផងដែរ​។ វិធី​ដ៏​ប្រសើរ​ដើម្បី​អនុវត្ដ​វិធី​នេះ គឺ​ត្រូវ​ប្រឹក្សា​ជាមួយ​អ្នកឯកទេស ដើម្បី​ឲ្យ​គាត់​ណែនាំ​នូវ​ប្រភេទ​អាហារ​ល្អៗ​មួយចំនួន​។​

៤.​អ្នក​អាចធ្វើ​ការពិចារណា ពី​ការប្រើប្រាស់​នូវ​ផលិតផល​ក្រែ​ម និង ឡេ ដែល​ជួយ​ធ្វើ អោយ​ទំហំ របស់​សុដន់​រីក​ធំ​ជាង​មុន មានដូចជា ក្រែ​ម​ពង្រីក​សុដន់​សម្រាប់​ស្ត្រី​ដ៏​ល្អ ឬ ក្រែ​ម​លាប​សុដន់​ដែល ផ្សំ​ពី​លក្ខណៈ​ធម្មជាតិ និង មាន​រួមបញ្ចូល​ជាមួយនឹង ធាតុ​ផ្សំ​នៃ​សិរី​រា​ង្គ​ធម្មជាតិ ដែល​អាចជួយ ភ្ញោ​ច​ទៅដល់ ការរីកលូតលាស់​រប​ស់​កោសិកា​ខ្លាញ់ នៅក្នុង​សុដន់ និង អាចធ្វើអោយ​សុដន់​អ្នក រីក​ធំ និង តឹង​ណែន​ជាង​មុន​បាន ដោយ​មិន​ចាំ​ប្រើ​នូ​វិ​វិធី​វះកាត់​។​

៥. ធ្វើការ​ម៉ាស្សា ៖ ការ​ម៉ាស្សា​គឺជា​ជ​ម្រើ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត ដើម្បី​ពង្រីក​ដើមទ្រូង​របស់​អ្នក​តាមបែប​ធម្មជាតិ​។ តាមពិត គឺ​មានការ​ម៉ាស្សា​ប្រភេទ​មួយចំនួន ដែល​អាចជួយ​អ្នក​បាន​ក្នុងការ​ពង្រីក​ដើមទ្រូង​។ ផ្នែក​ដ៏​សំខាន់បំផុត​នោះ​គឺថា ការ​ម៉ាស្សា​នេះ គឺអាច​ត្រូវបានធ្វើ​ដោយ​ខ្លួនឯង​។ ដូចនេះ វា​ជាការ​ម៉ាស្សា​ដ៏​សាមញ្ញ ក្នុងការ​ផ្ដល់​ឲ្យ​អ្នក​ខ្លួនឯង ហើយ​អ្នក​អាចធ្វើ​វា​យ៉ាង​ស្រួល​នៅផ្ទះ​របស់​អ្នក​។ ការ​ម៉ាស្សា​ដ៏​ប្រសើរ សម្រាប់​គោលបំណង នៃ​ការពង្រីក​ដើមទ្រូង គឺ​ប្រភេទ​ម៉ាស្សា ដែល​ភ្ញោ​ច​ការលូតលាស់​សុដន់ ដោយ​ការ​អនុវត្ដ​ជារឿយៗ​ថ្នមៗ នៅ​ជុំវិញ​សុដន់​។ ជាក់ស្ដែង យើង​មិន​និយាយ​អំពី​ការ​ម៉ាស្សា ទាំង​កម្រោល​ដ៏​ឈឺចាប់ ដែល​ត្រូវបាន​គេ​អនុវត្ដ​ទៅលើ​ផ្នែក​ដទៃទៀត នៃ​រាងកាយ​នោះទេ​។ នៅក្នុង​ករណីនេះ អ្នក​មិនចាំបាច់​ប្រើ​វិធី​ដទៃទៀត ក្រៅពី​ដាក់​សម្ពាធ​លើ​សុដន់​ដោយ​ប្រើ​ចុង​ម្រាមដៃ​នោះទេ​។​

៦. យូ​ហ្គា ៖ ជា​ចុងបញ្ចប់ ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា ក្បាច់​យូ​ហ្គា​មួយចំនួន អាច​ភ្ញោ​ច​ការពង្រីក​សាច់ដុំ​តាមបែប​ធម្មជាតិ​។ នៅពេល​លំ​ហាត់ប្រាណ​បែបនេះ​ត្រូវបាន​អនុវត្ដ វា​ជួយ​ពង្រីក​ទំហំ​សាច់ដុំ និង​ធ្វើ​ឲ្យ​សុដន់​របស់​អ្នក​តឹង​ណែន​ល្អ​។ ដើម្បី​ធ្វើដូច្នេះបាន ការប្រឹក្សា​ជាមួយ​អ្នកឯកទេស​គួរតែ​ជា​រឿង​គ្រប់គ្រាន់ ហើយ​គាត់​អាច​ណែនាំ​អ្នក​នូវ​ជម្រើស​ដ៏​ប្រសើរ និង​ពិភាក្សា​អំពី​លទ្ធផល ដែល​អ្នក​អាច​ទទួលបាន​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2