• Default ខាងលើក្រោមមេនុយ

មូលហេតុ​មួយចំនួន​ដែល​ស្ត្រី​គួរតែ​បោះបង់​អាវទ្រនាប់​ចោល​

4 ខែ កន្លងទៅ ដានីន

​ការពាក់​អាវទ្រនាប់​ជាប្រចាំ​ទាំងយប់​ទាំង​ថ្ងៃ គឺជា​ទម្លាប់​មួយ​ទៅហើយ​សម្រាប់​ស្ត្រីៗ ។ មាន​ស្ត្រី​ខ្លះ​បាន​ស្វែងរក​អាវទ្រនាប់​ដែលមាន​ទំហំ​ធំ​និង ទ្រង់ទ្រាយ​ស័ក្តិសម​នឹង​ដងខ្លួន ដើម្បី​ងាយស្រួល​ក្នុងការ​បង្កើន​នូវ​ភាព​ទាក់ទាញ ក៏ដូចជា​ងាយស្រួល​ក្នុងការ​ដកដង្ហើម ។ ទាំងអស់នេះ​សុទ្ធតែជា​រឿង​មួយ​ដែលជា​ទូទៅ​ស្ត្រីៗ​តែងតែមាន​ទស្សន​:​បែបនេះ ប៉ុន្តែ​បើ​យោងតាម​ការ​ស្ទាបស្ទង់​មតិ​ពី​អ្នកជំនាញ​នៅ​អង់គ្លេស​ទៅលើ​ស្ត្រី​ប្រមាណ​ជា ១០០០​នាក់ ក្នុងនោះ​មាន​ស្ត្រី ៨៥​ភាគរយ​បាន​និយាយថា​គឺ​ពួកនាង​មិន​ចូលចិត្ត​ពាក់អាវ​ទ្រនាប់​ទេ ដោយសារ​ការមិន​ពាក់អាវ​ទ្រនាប់​ផ្តល់​ផល​វិជ្ជា​មាន​ច្រើន​ដល់​សុខភាព ដូចជា​៖

១.​ទ្រង់ទ្រាយ​សុដន់​នឹង​មើលទៅ​មាន​ភាព​ទាក់ទាញ​

​ស្ត្រី​តែងតែ​គិតថា​ការពាក់​អាវទ្រនាប់​ជា​ចម្បង​គឺ​ការពារ​កុំ​ឲ្យ​សុដន់​ធ្លា​ក់យារ ប៉ុន្តែ​ជាក់ស្តែង​ពុំមែន​ដូច្នោះ​ទេ ។ តាម​ការសិក្សា​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ការមិន​ពាក់អាវ​ទ្រនាប់​ទៅវិញ​ធ្វើ​ឲ្យ​សុដន់​ស្ត្រី​ពើង​ជាង​ការពាក់ ។

២.​មហារីក​សុដន់

​ការពាក់​អាវទ្រនាប់​ដែល​តូចចង្អៀត​យូរ​ច្រើន​ម៉ោង​ជាប្រចាំ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកមាន​អារ​ម្ម​ណ៏​ថា​ឈឺ​ស្មារ​និង ពិបាក​ដកដង្ហើម​ប៉ុណ្ណោះ​ទេ វា​តែ​ទាំង​អាច​បណ្តាល​ឲ្យ​អ្នក​កើតមាន​ដុំ​គីស​រហូត​ជា​ទៅ​មហារីក​ផងដែរ ។

៣.​ធ្វើ​ឲ្យ​សុដន់​ធំ​ជាង​មុន​

​ការបោះបង់​អាវទ្រនាប់​នឹងធ្វើ​ឲ្យ​ទំហំ​សុដន់​ពី B ប្រែជា C ក្នុង​រយ​:​ពេល​មិនយូរ​នោះទេ ។ ហេតុអ្វី​ទៅ ? ពីព្រោះ​នៅពេល​អ្នក​ឈប់​ពាក់អាវ​ទ្រនាប់​សាច់ដុំ​សុដន់​នឹង​វិល​មករ​កក​ភាពប្រក្រតី ពោលគឺ​មិន​ស្ថិតក្នុង​វ​ង្វ​ង់​ប្រឡង់​អាវទ្រនាប់ និង ផ្អោប​ផ្អឹប​សុដន់​នៅក្នុង​អាវទ្រនាប់ ហើយនឹង​ធ្វើ​ឲ្យ​សុដន់​ពើង​ឡើង​តាម​ធម្មជាតិ ។

៤. សម្រួល​ប្រព័ន្ធ​ចរន្តឈាម​រត់​ស្រួល

​ការពាក់​អាវទ្រនាប់​ធ្វើ​ឲ្យ​ស្ពៀត សង្កត់ ឫ ត្បៀត​សរសៃឈាម​តិច ឫ​ច្រើន ដែល​បន្ទច់បង្អាក់​ដល់​ចលនា​ឈាម​រត់ ។ នេះ​ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ​រាងកាយ​ឆាប់​នឿយហត់ និង​ខ្ជិល​ល្ហិតល្ហៃ ។ បើដូច្នោះ​មែន សាក​កុំ​ប្រើ​ម្តង​មើល ! ។

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2