• Flexa
  • Default ខាងលើក្រោមមេនុយ

វិធី​ទប់ស្កាត់​សុដន់​មិន​ឲ្យ​មានការ​ធ្លាក់​យារ​

10 ខែ កន្លងទៅ នីតា

សុដន់​ធ្លា​ក់យារ​ជា​រឿង​មួយ​ធម្មតា​សម្រាប់​ស្ត្រី​ដែលមាន​វ័យ ៤០​ឆ្នាំ​ឡើងទៅ ។ នេះ​ដោយសារតែ​ភាព​តឹង​ណែន​របស់​សុដន់​មានការ​ថយចុះ​ក្នុង​សរីរាង្គ​មួយ​នេះ ។ វា​មាន​កត្តា​ជាច្រើន​ទៀត​ដែល​អាចធ្វើ​ឲ្យ​សុដន់​ងាយ​នឹង​ធ្លា​ក់យា ដូច​ការ​សម្រក​ទម្ងន់​លឿន​ជ្រុល ក​ង្វ​ជីវជាតិ មាន​ជំងឺ​រុំ​ា​រដូវ ហាត់ប្រាណ​ខ្លាំងពេក​ជាដើម ។

បើសិនជា​អត់​មាន​ករណី​ដូច​ការរៀបរាប់​ខាងលើនេះ​ទេ ចូរ​គិត​បន្តិច​ទៀតថា​អ្នកមាន​បញ្ហា ជក់បារី ផ្លូវដង្ហើម ការ​ញុំ​ា​គ្រឿង​ស្រវឹង និង​ភេសជ្ជ​:​មាន​ជាតិ​ហ្គាស​ច្រើន​ដែរ​ឫ​ទេ ព្រោះថា​វា​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សុដន់​យារ​ធ្លាក​ផងដែរ ។

​ដោយឡែក​ប្រសិនបើ​អ្នក​ពុំមាន​បញ្ហា​ដូច​ការរៀបរាប់​ខាងលើនេះ​ទេ យើងខ្ញុំ​សូម​ណែនាំ​អ្នក​គួរតែ​សាកល្បង​វិធី​ដូចខាងក្រោម​នេះ​សិន

ម៉ាស្សា​សុដន់​ជាមួយ​ប្រេង​អូ​លីវ​

ប្រេង​អូ​លីវ​គឺជា​ផលិតផល​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​នៅលើ​ផែនដី​យើង​នេះ ។​វា​មាន​ប្រ​យោ​ជ​ន៏​ក្នុងការ​ពង្រឹង​ដល់​កម្លាំង​សុដន់ និង​ធ្វើ​ឲ្យ​សុដន់​ទៅជា​ទន់​ល្អ និង​មាន​សុខភាព​ល្អជា​មុន​ដែរ ។ បើសិនជា​ស្បែក​សុដន់​ខូចខាត​ដោយ​រ៉ាឌីកាល​សេរី ហើយ​មិនអាច​ឲ្យ​វា​ស្អាត​បាន​នោះ អ្នក​អាច​ការពារ​វា​បាន​តាមរយ​:​ការ​ម៉ាស្សា ឫ​លាបប្រេង​អូ​លីវ​ពីលើ ។ ចូរ​ម៉ាស្សា​សុដន់​ចំនួន​១០​នាទី ៥​ដង​ក្នុង​មួ​យស​ប្តា​ហ៏ ។

ព្យាយាម​ហាត់ប្រាណ​

អ្នក​អាច​ហាត់ប្រាណ​បែប​យក​សាច់ដុំ​ទ្រូង​តាមរយ​:​កា​រអា​វ៉ង និង​ការលើក​ដុំ​ដែក​ដើម្បី​យក​សាច់ដុំ​ទ្រូង ព្រោះ​វា​ជា​វិធី​ដែល​អាច​ជំរុញ​សាច់ដុំ​ទ្រូង​កាន់តែ​រឹងមាំ និង​រីក​ធំ​ដូច្នេះ​សុដន់​នឹងមិន​យារ​ធ្លា​ក់ទៀត​ទេ ។ ប៉ុន្តែ​ចូរ​ចាំ​ថា​នៅពេល​ហាត់ប្រាណ ត្រូវ​ពាក់អាវ​ទ្រនាប់​សម្រាប់​ហាត់​កីឡា​ជានិច្ច ។

 

 

 

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2