
ស្ត្រីជាក្រមុំបរិសុទ្ធ ឫព្រហ្មចារី ជាស្ត្រីដែលមិនធ្លាប់ឆ្លងកាត់ការរួមភេទតាមទ្វារមាស ។ ប្រុសៗមិនអាចដឹងថា ស្ត្រីម្នាក់នៅបរិសុទ្ធ ក្រៅពីចម្លើយរបស់សាមីុខ្លួនឡើយ ។ ការមើលឲ្យដឹងថាស្ត្រីណាម្នាក់នៅក្រមុំឫអត់ ពុំមែនជារឿងងាយស្រួលនោះទេ គេមិនអាចពិនិត្យតែសម្បកក្រៅ ដោយគ្រាន់តែឃើញសុដន់រីកធំ ឫត្រគាករីកសាយថាស្ត្រីនោះអស់ភាពបរិសុទ្ធនោះឡើយ ។
រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានវិធីណាដែលអ្នកអាចពិនិត្យភាពបរិសុទ្ធរបស់ស្ត្រី ក្រៅពីការពិនិត្យសន្ទះព្រហ្មចារីឡើយ ។ វិធីពិនិត្យសន្ទះព្រហ្មចារីនេះ មានតែគ្រូពេទ្យទេដែលអាចមើលដឹង ។
ប៉ុន្តែជួនកាលសន្ទះព្រហ្មចារីអាចដាច់រហែកដោយសកម្មភាពផ្សេងៗ ក្រៅពីការរួមភេទដូចជាដាច់រហែកដោយការសេពកាមខ្លួនឯង ដោយដៃឫការលូកម្រាមដៃចូល ការហាត់ប្រាណខ្លាំងពេក ការជិះកង់ ការប្រើប្រាស់សំឡីអនាម័យមិនត្រឹមត្រូវ ឫមានករណីគ្រោះថ្នាក់ផ្សេងៗទៀតជាដើម ៕