• Flexa
  • Default ខាងលើក្រោមមេនុយ

ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​៖ បទសម្ភាសន៍​កាសែត​បរទេស​របស់​ស​ម្តេច ព្រះ​នរោត្តម​សីហនុ ស្តីពី​ជម្លោះ​ជាមួយ​វៀតណាម​ខាងត្បូង​

7 ខែ កន្លងទៅ ជ័យ ចេស្តារ

​យោងទៅតាម​ឯកសារ​មួយ​របស់​សម្តេច​នរោត្តម​សីហនុ អតីតព្រះមហាក្សត្រ​កម្ពុ​ជា​បាន ព្រះរាជ​សំណេរ​ចុះ​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ ២០០៤ ដែល​ព្រះអង្គ​បានផ្តល់​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ ទូរទស្សន៍​បារាំង កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ ១៩៦៣​ស្តីពី​បញ្ហា​ទំនាស់​របស់​ប្រទេស​កម្ពុជា​ជាមួយ​វៀតណាម​ខាងត្បូង ។ នេះ​គឺជា​ឯកសារ​ប្រវត្តិសាស្ត្រ​មួយ​ដែល​សម្តេចព្រះ​នរោត្តម​សីហនុ ទ្រង់​គឺជា​អតីត មេដឹកនាំ​កម្ពុជា​ក្នុង​ជំនាន់​នោះ និង​ជា​តួអង្គ​សំខាន់បំផុត​មួយ​នៅក្នុង​បញ្ហា​ទំនាស់​ជាមួយ​បរទេស ។ ខាងក្រោម​នេះ​គឺជា​ឯកសារ​បកប្រែ​ក្រៅផ្លូវការ​ចុះផ្សាយ​ទាំងស្រុង​ដូចខាងក្រោម​នេះ​៖

​អត្ថបទ​ទី​១ របស់ខ្ញុំ​សម្រាប់ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ​២០០៤ ចម្លើយ​ចំពោះ​វិទ្យុ ទូរទស្សន៍ បារាំង​

​ភ្នំពេញ (​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ ១៩៦៣)

​សំណួ​រៈ ថ្មីៗ​នេះ រាជរដ្ឋាភិបាល​ខ្មែរ បានសម្រេច​ផ្តាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​វៀតណាម​ខាងត្បូង​។ តើ​ព្រះអង្គ​អាចមាន​ព្រះរាជបន្ទូល​ថា តើ​មាន​ព្រឹត្តិការណ៍ និង​កាលៈទេសៈ​អ្វីខ្លះ ដែល​នាំ​ឲ្យ​ព្រះអង្គ​ប្រកាន់យក​នូវ​ការសម្រេច​នេះ​?

​ចម្លើយៈ ចាប់តាំងពី​ច្រើន​ឆ្នាំ​មកហើយ កងទ័ព​រៀបរយ​រប​ស់​វៀតណាម​ខាងត្បូង​បានធ្វើការ​លុកលុយ​នៅលើ​ទឹកដី កម្ពុជា​។ នាវា​របស់​វៀតណាម​ខាង​ត្បូង​បាន​បើក​ល្បាត​នៅក្នុង​ដែនទឹក​របស់​យើង និង​យន្តហោះ​របស់​កងទ័ព​វៀតណាម​ខាង ត្បូង​បាន​រំលោភបំពាន អាកាស​របស់​យើង​ស្ទើរតែ​រាល់ថ្ងៃ​។ ការ​លុកលុយ​ទាំងនេះ មិនមែនជា​ការដើរ​ក​ម្សា​ន្ត​ធម្មតា​នោះទេ ប៉ុន្តែ​ជា​ការធ្វើសកម្មភាព​ដោយ​យោធា​យ៉ាងពិត​ប្រាកដជា​មួ​យុ​នឹង​ការវាយប្រហារ​ភូមិ​របស់​យើង​នៅតាម​ព្រំដែន ការទម្លាក់ គ្រាប់បែក និង​ការបាញ់រះ​មកលើ​ប្រជាជន​ស៊ីវិល​។​

​ចាប់តាំងពី​ច្រើន​ឆ្នាំ​មកហើយ ប្រជាជន​កម្ពុជា ៦០០.០០០​នាក់ ដែល​រស់នៅ​វៀតណាម​ខាងត្បូង ទឹកដី​របស់​បុព្វបុរស​ពួកគេ បានទទួល​រង​នូវ​ការជិះជាន់​សង្កត់សង្កិន​យ៉ាងខ្លាំង​សម្បើម និង​ថែមទាំង​ជា​ជនរងគ្រោះ​នៃ​សហគ្រាស​ប្រល័យ​ពូជ សាសន៍​ដ៏​ពិតប្រាកដ​មួយ​។​

​ចាប់តាំងពី​ច្រើន​ឆ្នាំ​មកហើយ យើង​បាន​បង្កើន​នូវ​ការតវ៉ា និង​ការព្រមាន​ចំពោះ​រដ្ឋាភិបាល​ក្រុង​សាយ​ហ្គ​ន​។ គ្មាន​បាន លទ្ធផល​ឡើយ​។​

​អំពើ​ឈ្លានពាន​ចុងក្រោយ ទៅលើ​ប៉ុស្តិ៍​មួយ​របស់​យើង​នៅតាម​ព្រំដែន ក៏ដូចជា​អំពើ​ឧក្រិដ្ឋ​ដោយ​ចេតនា ប្រព្រឹត្តិ ដោយ​របប​ក្រុង​សាយ​ហ្គ​ន ទៅលើ​បុគ្គល​អ្នក​កាន់​ព្រះពុទ្ធសាសនា​ដែល​គ្មាន​ទោសពៃរ៍ បានដាក់​នូវ​កាលកំណត់​មួយ​ចំពោះ ការ​អត់ទ្រាំ​ជា​យូរ​មកហើយ​របស់​យើង​។​

​សំណួ​រៈ អ្វី​ជា​ខ្លឹមសារ​ពិតប្រាកដ​នៃ​ការ​កាត់ផ្តាច់​នេះ​? គឺ​រៀង​នយោបាយ​ដោយ​ផ្តាច់មុខ ឬក៏​ពង្រីក​រហូត​ទៅដល់​ទំនាក់ទំនង​ផ្សេងៗ​ទៀត​ដែលមាន​ស្រាប់ រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ខាងត្បូង​ដូចជា សេដ្ឋកិច្ច ការទាក់ទង​ខាង​ប្រៃសណីយ៍ ឬ​ខាង​អាកាសចរ ការឆ្លងកាត់​ព្រំដែន​ឬ ក៏​ការធ្វើដំណើរ​តាមផ្លូវ​ឯកជន​?

​ចម្លើយៈ យើង​បានបញ្ជាក់​យ៉ាងច្បាស់​ហើយ​ថា ការផ្តាច់​របស់​យើង គឺជា​ការផ្តាច់​ខាង​នយោបាយ ដោយ​សុទ្ធសាធ​។ គឺថា ទាក់ទង​តែ​នឹង​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល​ខ្មែរ និង​រដ្ឋាភិបាល​សាយ​ហ្គ​ន​។ ចំពោះ​ទំនាក់ទំនង​ខាង សេដ្ឋកិច្ច និង​ការ​ទាក់ ទង​ខាង​ប្រៃសណីយ៍ និង​អាកាសចរ​។​ល​។​...​ត្រូ​វា​បាន​រក្សាទុក​ដូច​ក្នុង​អតីតកាល​។​

​សំណួ​រៈ តើ​ព្រះអង្គ​ទ្រង់​ឈ្វេង​យល់ថា រដ្ឋាភិបាល​អាច​ត្រូវបាន​អំពាវនាវ​ឲ្យ​ប្រកាន់យក​នូវ វិធានការ​ផ្សេងៗ​ទៀត​ឬទេ​?

​ចម្លើយៈ ខ្ញុំ​យល់ថា គ្មានទេ​។ ប៉ុន្តែ​បញ្ហា​នេះ​គឺ​អាស្រ័យ​ជាសំខាន់​ទៅលើ​រដ្ឋាភិបាល​របស់លោក ង៉ោ ឌិ​ញ យៀម​។​

​សំណួ​រៈ នៅលើ​ទស្សនៈ​ដ៏​ត្រឹមត្រូវ​នៃ​ព្រះពុទ្ធសាសនា តើ​ព្រះអង្គ​ទ្រង់​ឈ្វេង​យល់ថា សកម្មភាព​ខាងក្រៅ​ប្រទេស ចំពោះ​វៀតណាម អាច​ត្រូវបាន​យកមក​សាកល្បង​ឬទេ​?

​ចម្លើយៈ ខ្ញុំ​យល់ និង​សង្ឃឹម​នៅលើ​ទស្សនៈ​នេះ​។ ប៉ុន្តែ​រដ្ឋាភិបាល​សាយ​ហ្គ​ន​ដែល​ខ្លាច​បំផុត​ចំពោះ​ការចរចា​នៅពេល ខាងមុខ​នៅ​អង្គការសហប្រជាជាតិ​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ បាន​បង្កើន​នូវ {​កាយវិការ​ធ្វើ​ឲ្យ​ធូរស្រាល​}​។ បាន​សេចក្តី ថា​មាន​ព្រះសង្ឃ​ជាន់ខ្ពស់​ឡាយ​ត្រូវបាន​បង្ខិតបង្ខំ​មិន​ឲ្យ​ជួយ​បងប្អូន​ផ្ទាល់​របស់ខ្លួន​នៅ​ខាង​សាសនា និង​ដើម្បី​អះអាង​នូវ សាមគ្គីភាព​របស់​ពូកគេ​ជាមួយ​រដ្ឋាភិបាល ! ។​

​បញ្ហា​នេះ​មិនអាច​បំភាន់​អ្នកណាម្នាក់​នៅ​អាស៊ី​បានឡើយ​។ ខ្ញុំ​មិនដឹង បញ្ហា​នេះ​វា​ដូចគ្នា​នៅ​លោកខាងលិច​ដែរឬទេ​។ ប៉ុន្តែ​ពាក្យសម្តី​ញុះញង់​ដែល​បន្លឺ​ឡើងជា​រៀងរាល់ថ្ងៃ​ដោយ​លោកស្រី​ញូ ជា​ស្ត្រី​អ្នកផ្តល់​ឱវាទ​ជាសម្ងាត់​នៃ​របប​ក្រុង​សាយ​ហ្គ​ន និង​ជា​ស្ត្រី​ដែល​បាន​សច្ចា​ធ្វើ​ឲ្យ​បាត់​ជា​ស្ថាពរ​នូវ​ព្រះពុទ្ធសាសនា​នៅក្នុង​ប្រទេស​របស់ខ្លួន​នោះ គឺ​វា​ច្បាស់លាស់​គ្រប់គ្រាន់ សម្រាប់​ទាំងអស់គ្នា​ហើយ​។​

​ឥឡូវនេះ​យើង​ប្រាថ្នា​ថា ការគាបសង្កត់​ខាង​ផ្លូវចិត្ត ដែល​អង្គការសហប្រជាជាតិ​អាចធ្វើ​បាន​ក៏ដូចជា​សហរដ្ឋអាមេរិក ដែល​នៅ​ផ្ទាល់​បំផុត និង​ជា​អ្នក​ជំហរ​ចេញ​ប្រាក់​យ៉ាងច្រើន​ឲ្យ​ដល់​របប​យៀម​និយម នឹង​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​។​

​ប្រទេស​របស់​យើង​គឺជា​ប្រទេសមួយ​ដែលមាន​ការ​អត់​ឳ​ន​បំផុត​។ ជនរួមជាតិ​អ៊ីស្លាម​របស់​យើង​បានទទួល​ពីរ​ដ្ឋ​មួយ អ្នក​កាន់​ព្រះពុទ្ធសាសនា​របស់​យើង​នូវ​ជំនួយ​និង​ប្រាក់​ជំនួយ​ដើម្បី​កសាង​វិហារ​របស់​ពួកគេ និង​សាលារៀន​ខាង​គម្ពីរ​កូ​រ៉ា​ន របស់​ពួកគេ ក៏ដូចជា​រូបិយប័ណ្ណ​សម្រាប់ធ្វើ​ធម្ម​យាត្រា​ទៅ La Mecque ។ អ្នក​កាន់សាសនា​កាតូលិក ក៏​ទទួលផល​ប្រយោជន៍ ដូចគ្នា​ដែរ​នូវ​សេរីភាព​នៃ​ការគោរព​ទាំងស្រុង និង​ការរៀនសូត្រ ថែមទាំង​បានទទួល​ពី​រដ្ឋាភិបាល​របស់​យើង​នូវ​ដីធ្លី ដើម្បី​សាង សង់​នូវ​វិហារ​របស់​ពួកគេ និង​ស្ថាប័ន​របស់​ពួកគេ​។ ការធ្វើ​បែបនេះ នៅពេលដែល​ព្រះសង្ឃ​និង​ពុទ្ធសាសនិក​ជនកម្ពុជា​នៅ វៀតណាម​ខាងត្បូង​ត្រូវបាន​គេ​ធ្វើទុក្ខបុកម្នេញ​ជា​យថាក្រម​។ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់ថា ការអត់ឱន​ខាង​សាសនា​របស់​យើង មិន ធ្វើ​ឲ្យ​មានការ​រំជួលចិត្ត​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​វា​ជា​ផលប្រយោជន៍​សម្រាប់​លោក​ខាងលិច​ដើម្បី​ប្រកាន់យក​នូវ​ភាពប្រាកដប្រជា ចំពោះ​អ្វីដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​សាយ​ហ្គ​ន​។

​សំណួ​រៈ តើ​រដ្ឋាភិបាល​បាន​ប្រកាន់យក​នូវ​វិធា​នករ​ជាក់ស្តែង​ដើម្បី​ជួយ​ដល់​ជនភៀសខ្លួន និង​ដើម្បី​គាំទ្រ​នូវ​សកម្មភាព​ទាំង ស្មារតី និង​សម្ភារៈ​របស់​ពុទ្ធសាសនិក​ជន​ដែរឬទេ​?

​ចម្លើយៈ ជនភៀសខ្លួន​ប្រហែល​៦.០០០​នាក់ នៅក្នុង​នោះ​មាន​ព្រះសង្ឃ​ចំនួន ២០០​អង្គ​ផង​ត្រូវបាន​ទទួល​ឲ្យ​ស្នាក់នៅ​និង​ផ្គត់ផ្គង់​ម្ហូបអាហារ​។ រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​បានធ្វើការ​អំពាវនាវ​ដ​ល់​ប្រមុខរដ្ឋ ឬ​ប្រមុខ​រដ្ឋាភិបាល​លោកខាងលិច ក៏ដូចជា​ប្រទេស ឥណ្ឌា​ដើម្បី​ទទួលបាន​នូវ​ការធ្វើអន្តរាគមន៍​រប​ស់​ពួកលោក ង៉ោ ឌិន​យៀម ។ នៅ​ទីបញ្ចប់​យើង​បាន ចាប់ផ្តើម​ធ្វើ​សកម្មភាព ជាមួយ​ប្រទេស​អាហ្វ្រិក​-​អាស៊ី នៅក្នុង​ក្របខ័ណ្ឌ​របស់​អង្គការសហប្រជាជាតិ​។​

​សំណួ​រៈ តើ​ទូលបង្គំ​អាច​ដឹង​បានទេ​អំពី​ព្រះរាជ​យោបល់​របស់​ព្រះអង្គ​ផ្ទាល់​ស្តីអំពី​ស្ថានភាព​ទំនាក់ទំនង​នៅពេល បច្ចុប្បន្ន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​បារាំង ជាពិសេស​ក្រោយពី​សេចក្តីប្រកាស​ថ្មីៗ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ដឺ​ហ្គោល​?

​ចម្លើយៈ ទំនាក់ទំនង​របស់​យើង​ជាមួយ​បារាំង នឹង​កាន់តែ​ល្អ​ប្រសើរឡើងទៀត​។ នៅ​លោកខាងលិច មានតែ​ប្រទេស បារាំង​មួយគត់​ដែល​បាន​យល់​យើង និង​គាំទ្រ​យើង​។ សេចក្តីប្រកាស​ថ្មីៗ​របស់​ឧ​ត្ត​ម​សេនីយ៍​ដឺ​ហ្គោល ទើបនឹង​បានបង្ហាញ​ម្យ៉ាង ទៀតថា ការយោគយល់​នេះ បាន​ពង្រីក​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​។ ការពិត​ប្រទេស​បារាំង​នៅតែ​ដើរតួនាទី​ដ៏​ធំធេង​មួយ​នៅក្នុង ផ្នែក​នៃ​ពិភពលោក​នេះ ហើយ​បារាំង​គួរតែ​ចង់បាន​នូវ​ការដើរ​តូ​នាទី​នេះ​។​

​សំណួ​រៈ​​តើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ទំនាក់ទំនង​រវាង​រដ្ឋ​ខ្មែរ និង​ថៃ​មាន​អ្វី​ដែរ​?

​ចម្លើយៈ យើង​ប្រាថ្នា​ចង់បាន​ឲ្យ​មានការ​ទំនាក់​ទំនងជា​ធម្មតា​ជាមួយ​ប្រទេស​នេះ​។ គ្មានអ្វី​រារាំង​ទេ លើកលែងតែ​ការ ទទួលស្គាល់​ជាក់លាក់​នូវ​ព្រំដែន​រួម​របស់​យើង​ដោយ​រដ្ឋាភិបាល​ក្រុង​បាងកក ព្រំដែន​ដែល​បានកំណត់​រួចហើយ ដោយ​សន្ធិ សញ្ញា​អន្តរជាតិ​ជាច្រើន ប៉ុន្តែ​ត្រូវបាន​លើកដាក់​ធ្វើជា​បញ្ហា​ឡើងវិញ ដោយ​ឥតឈប់ឈរ​ដោយ​ឥស្សរជន​ថៃ​មួយចំនួន និង ជា ពិសេស​ដោយសារ​ព័ត៌មាន​ទាំងអស់​របស់​ក្រុង​បាងកក​តែម្តង​។​

​បណ្តា​ប្រទេស​នៅ​លោកខាងលិច (​លើកលែងតែ​មិត្ត​បារាំង​របស់​យើង​) ហាក់ដូចជា​មិនសូវ​យល់ច្បាស់​អំពី​ទស្សនៈ របស់​យើង​។ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​ចង់ដឹង​អំពី​ប្រតិកម្ម​របស់​ពួកគេ ឧទាហរណ៍​ប្រទេស​ម៉ិច​សិច​ឬក៏​ប្រទេស​អាល្លឺម៉ង់ បាន​ចោទ ប្រកាន់​ដោយ​ទៀងទាត់​នូវ​ព្រំដែន​របស់​ពួកគេ​រៀងៗ​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក ឬក៏​ជាមួយ​ប្រទេស​បារាំង ! ។​

​នេះ​មានន័យថា យើង​ពុំ​មានការ​សំអប់​នរណា​មួយ ឬក៏​អរិភាព​ណាមួយ​ជាមួយ​ប្រទេស​ថៃ​ឬក៏​ប្រជាជន​ថៃ​នោះទេ​៕

​ព្រះហស្តលេខា​

​នរោត្តម សីហនុ​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2