• Flexa
  • Default ខាងលើក្រោមមេនុយ

មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ទទួល​ពិនិត្យ និង​វះកាត់​ជំងឺ​បាយ​ភ្នែក ឥតគិតថ្លៃ​ពីថ្ងៃ​ទី​២១ ដល់​២២ ខែ​នេះ​

10 ខែ កន្លងទៅ វុត្ថា

(​ភ្នំពេញ​)៖ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ លោក​សាស្ត្រាចារ្យ ស៊ុន សារិន នាយករង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង បាន​ឲ្យ​ដឹងថា មន្ទីរពេទ្យ​ព្រះអង្គ​ឌួង បាន​សហការ​ជាមួយ​ពេទ្យ​ឯកទេស​ភ្នែក របស់​អី​ុ​ស្រា​អែល នឹងធ្វើ​ការពិនិត្យ និង​វះកាត់​ជំងឺ​បាយ​ភ្នែក និង​បាត​ភ្នែក ដល់​ប្រជាជន​ក្រីក្រ ដោយ​ឥតគិតថ្លៃ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១-២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។​

​លោក​សាស្ដ្រ​ចា​រ្យ បន្ដទៀតថា វេជ្ជបណ្ឌិត ដែលមាន​ជំនាញ​ឯកទេស​ភ្នែក​របស់​អី​ុ​ស្រា​អែល​នឹង​បន្ដ​ពិនិត្យ​ភ្នែក ដល់​ប្រជាពលរដ្ឋ​យើង ចាប់ពី​ថ្ងៃទី​២៣ រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា​ខាងមុខ ដោយ​គិត​តម្លៃ​ធម្មតា ជាមួយនឹង​ឧបករណ៍​ទំនើបៗ ដើម្បី​ិ​ពិនិត្យ និង​វះកាត់​ភ្នែក​ដោយមាន​ប្រសិទ្ធិភាព​ខ្ពស់​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2