• Flexa

ព្រះរាជវាំង​ថៃ​៖​ព្រះមហា​ក្សត្រិយានី​ត្រូវបាន​ព្យាបាល​ជំងឺ​រលាក​សួត​

11 ខែ កន្លងទៅ នុម៉ា

ព្រះរាជវាំង​ថៃ បានប្រកាស​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​បាន​ឲ្យ​ដឹងថា ព្រះមហាក្សត្រ​យា​នី​សិរិ​គីត កំពុង​ត្រូវ​បានទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ជំងឺ​រលាក​សួត ។

​យោងតាម​សេចក្តី​ថ្លែង​ការ​ណ៏​មួយ​ពី​ព្រះរាជវាំង បាន​ឲ្យ​ដឹងថា​ព្រះមហាក្សត្រ​យា​នី​អង្គ​នេះ ត្រូវ​ទទួល​ការព្យាបាល​ជំងឺ​រលាក​សួត​និង ជំងឺ​គ្រុនក្តៅ ចាប់តាំងពី​ថ្ងៃ​ពុធ​ទី​១៦ ខែវិច្ឆិការ​មក ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក ស្ថានភាព​ជំងឺ​របស់​ព្រះអង្គ​មាន​ភាពល្អប្រសើរ​ឡើងវិញ ។​

​កាសែត​បាងកក​ប៉ុស្តិ៍ បាន​រាយ​ការ​ណ៏​ថា ក្រុម​វេជ្ជបណ្ឌិត​របស់​ព្រះមហា​ក្សត្រិយានី​អង្គ​នេះ បាន​និយាយថា ព្រះអង្គ​មាន​ជំងឺ​គ្រុនក្តៅ​ខ្លាំង ប៉ុន្តែ​នៅ​ដឹងខ្លួន​នៅឡើយ​ទេ ។

​ក្រុម​វេជ្ជបណ្ឌិត​បានស្នើ​សុំ​ព្រះមហា​ក្សត្រិយានី ព្រះជន្ម​៨៤​ព្រះវស្សា អង្គ​នេះ​ឲ្យ​ក្រុម​វេជ្ជ បណ្ឌិត​ពិនិត្យមើល​សុខភាព​បន្ថែមទៀត​នៅ​មន្ទីរពេទ្យ មហាក្សត្រ​ជូឡាឡុងកន ជាទី​ដែល​ព្រះអង្គ​កំពុង​ត្រូវបាន​ព្យាបាល​ជំងឺ​ជាមួយនឹង​ថ្នាំ​ផ្សះ​អង់​ទី​ប៊ី​យូ​ទិ​ក ៕​

សុខភាព/បុរស/ស្ត្រី