• Giloba

រង្វាន់​ធំ​៥០​ម៉ឺន​ដុល្លារ​ពី ឆ្នោត​នាគ​នាំ​សំណាង​បានផ្ដល់​ទៅលើ​អ្នក​ខេត្ដ​កំពង់ស្ពឺ​

1 ឆ្នាំ កន្លងទៅ នាគរាជ

ក្រុមហ៊ុន​ឆ្នោត​នាគ​សំណាង​បានប្រកាស​ស្វែងរក​អ្នកឈ្នះ​រង្វាន់ Jackpot ៥០​ម៉ឺន​ដុល្លារ​អាមេរិក តាមរយះ​ការចាប់​ឆ្នោត​យប់​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ឥឡូវ​បាន​រកឃើញ​ហើយ ត្រូវបាន​ទៅលើ​ប្រជាជន​ដែល​រស់នៅ​ខេត្ដ​កំពង់ស្ពឺ គឺ លោក ហម ប៉ូ​រ៉ា ។

លោក ហម បូរ៉ា រស់នៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជា​អ្នកមាន​សំណាង​ខ្ពស់​នោះ​លោក​បាន​ប្រាប់ថា រូបលោក​ជា​អតិថិជនរ​បស់ឆ្នោត​សំណាង​នេះ ជាមួយ​ការទទួលបាន​សំណាង​ដ៏​ធំ​សម្បើម​នៃ​ឈ្នះ​ទឹកប្រាក់ Jackpot ៥០​ម៉ឺន​ដុល្លា​ពី​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង​លោក​ពិតជា​មាន​អា​រ្ម​ណ៍​រំភើប​ជាខ្លាំង និង​ស្ទើរតែ​មិន​ជឿ​ទៀតផង​។ ក្រោយពី​រូបលោក​បានឈ្នះ​រង្វាន់​នេះ លោក​នឹងធ្វើ​ការបរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​៥​ពាន់​ដុល្លារ ផ្ដល់ជូន​វត្ត​ចំនួន​ពីរ​ក្នុង​មួយ​វត្ត​២​ពាន់​ដុល្លារ និង​ផ្ដល់​ជូនទៅ​សាលារៀន​មួយ​២​ពាន់​ដុល្លារ ហើយ​លោក​និង​មាន​គម្រោង​ពង្រីក​អាជីវកម្ម​របស់គាត់​អោយ​កាន់តែ​ធំ​ផងដែរ​។​

​លោក ហម បូរ៉ា បន្ដថា​៖” កាលពី​ថ្ងៃនោះ ខ្ញុំ​កំពុងតែ​នៅ​ពិធីមង្គលការ​របស់គេ ហើយ​សម្រាប់តែ​ក្រុមហ៊ុន​ឆ្នោត​នាគ​សំណាង បាន​ទូរ​សព្ទ​មកឱ្យ​ខ្ញុំ​ពិនិត្យ​លេខឆ្នោត​របស់ខ្ញុំ​ប្រាប់ថា ខ្ញុំ​ទទួលបាន​សំណាង​ធំ ពេល​ពិនិត្យ​ច្បាស់លាស់​គឺ​ពិតជា​រូបខ្ញុំ​មែន​ដែល​ត្រូវ​លេខឆ្នោត​នេះ ខ្ញុំ​ក៏​រំភើប​ខ្លាំង​ឈប់​នៅ​ពិធីមង្គលការ​គេ​ក៏​បើកឡាន​ផ្ទះ​វិញ​ប្រាប់​អ្នកផ្ទះ​ឱ្យ​អរ​ជាមួយគ្នា​ព្រោះ ថ្ងៃ​ដែល​ខ្ញុំ​លេង​នោះ ខ្ញុំ​បាន​លេង​អស់​៥០​ខ្សែ​” ។

Mr.Ole Vagner អគ្គនាយក​ក្រុមហ៊ុន​ឆ្នោត​នាគ​សំណាង​មានប្រសាសន៍ថា សូម​អបអរ​សារ​ទ​ដល់​លោក ហម បូរ៉ា ដែល​បាន​លេងឆ្នោត​នេះ​។ នេះ​ជាការ​ពិត​ប្រសិនបើ​លោក​មិនបាន​លេង​នោះ លោក​ក៏​មិន​ឈ្នះ​រង្វាន់​ធំ​នេះដែរ​។ ឆ្នោត​នេះ​ជា​ឆ្នោត​ល្អ​បំផុត​សម្រាប់​កម្ពុជា ដែល​ចំណាយ​ក្នុងការ​ផ្សងសំណាង​អស់​ត្រឹមតែ​២​ពាន់​រៀល​អាច​នឹង​ឈ្នះ​បាន​លុយ​វិញ កន្លះ​លាន​ដុល្លារ​អាមេរិក ។ ក្នុងនាម​លោក​តំណាងឱ្យ ឆ្នោត​នាគ​សំណាង បាន​និយាយថា លោក​ពិតជា​សប្បាយចិត្ត​យ៉ាងខ្លាំង និង រំភើប​ជាមួយ​រូបលោក​ដែល​បានឈ្នះ​រង្វាន់​ធំ ហើយក៏​បានរួម​ចំណែក​ជាការ​បរិច្ចាក​ក្នុងសង្គម ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ សាលារៀន​និង​វត្ត​អារាម​ជាដើម​។ លោក​សូម​ជូនពរ​និង​សង្ឃឹមថា ក្រុមគ្រួសារ​របស់លោក ហម បូរ៉ា មាន​ក្តី​សុខ​និង​សំណាងល្អ​គ្រប់ពេល​ក្នុងឱកាស​នេះ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...