• Flexa

ក្រោយ​ការប្រកាស​ព្រមាន​ទុកពេល​ឲ្យ​កងទ័ព​ឡាវ​ដក​ពី​ដី​កម្ពុជា​៦​ថ្ងៃ សម្តេចនាយក​រដ្ឋមន្ត្រី​ទៅ​ជួប​នាយករដ្ឋមន្ត្រី​ឡាវ​ថ្ងៃទី​១២ ដើម្បី​បញ្ជាក់​ចំហ​ចុងក្រោយ​

4 ខែ កន្លងទៅ សម្បត្តិ

នៅ​ព្រឹក​មិញ​នេះ សម្តេច ហ៊ុន សែន បាន​ទម្លាយ​ប្រាប់​ជនរួមជាតិ​អោយបាន​ជ្រាប​អំពី​បញ្ហា​ព្រំដែន​រវាង កម្ពុជា និង​ប្រទេស​ឡាវ​ដែល​រយៈពេល​កន្លងមក​នេះ ឡាវ​បាន​បញ្ជូន​កងទ័ព​ចូលមក​លើទឹក​ដី​នៃ ប្រទេស​កម្ពុជា​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជារ​អោយ​បណ្តាញសារព័ត៌មាន​ផ្សព្វផ្សាយ លិខិតផ្លូវការ​របស់​សម្តេច​ដែល​បាន​ផ្ញើ​ទៅកាន់​នាយករដ្ឋមន្ត្រី​ឡាវ​កាលពី​ថ្ងៃទី​២ សីហា នេះ​សុំ អោយ​ដក​ទា​ហ៊ាន​ឡាវ​ដែល​ចេញ​ចូលមក​ឈរជើង​លើ​ទឹកដី​កម្ពុជា​។​

នៅ​ថ្ងៃទី ១២ សីហា ស្អែក​នេះ សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ទៅកាន់​ប្រទេស​ឡាវ ដើម្បី​ពិភាក្សា និង​បញ្ជាក់​ជា​លើកចុងក្រោយ​អំពី បញ្ហា​នេះ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​។ សម្តេច​តេ​ជោ បានផ្តល់​ឱសានវាទ​ចុងក្រោយ​នៃ​ការដក​ទ័ព ឡាវ​ចេញពី​ទឹកដី​ខ្មែរ​អោយ​ផុត​នៅត្រឹម​ថ្ងៃទី ១៧ សីហា​ឆ្នាំ ២០១៧ នេះ​ជា​កំហិត​។​សម្ដេច​បាន​បញ្ជាក់ថា កម្ពុជា​មិនត្រូវ​ការ​ដី​ប្រទេសជិតខាង​ណាមួយ​ចំអាម​ឡើយ ហើយ​ប្រទេសជិតខាង​ដាច់ខាត​មិន​អនុញ្ញាត​បំពាន​លើ​កម្ពុ​ជាមួយ​ចំអាម​នោះដែរ​។ ភ្ជាប់​មកជា​មួយ លិខិតផ្លូវការ​របស់​សម្តេច​តេ​ជោ​ផ្ញើ​ទៅកាន់​នាយករដ្ឋមន្ត្រី​ឡាវ (៣​ទំព័រ​)​។

ទោះបី​មានការ​ព្រមាន​បែបនេះ​ក៏ដោយ​ក៏​រហូត​មកទល់ពេលនេះ ស្ថានការណ៍​នៅតាម​ព្រំដែន​កម្ពុជា​-​ឡាវ មិនទាន់មាន​អ្វី​ប្រែប្រួល​នៅឡើយ​ទេ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គំរាម​ចាត់ការ​ប៉ុន្មាន​ម៉ោង​មុននេះ ។​

មេបញ្ជាការ​សឹក​រង​ខេត្តស្ទឹងត្រែង លោក​ឧ​ត្ត​ម​សេនីយ៍ ស្វាយ ញ៉​ន នៅមុននេះ​បន្តិច បាន​ថ្លែងប្រាប់​អង្គភាព​សារព័ត៌មាន CAM POST ថា រហូតមកទល់​ពេលនេះ សភាព​ការ​ព្រំដែន​មិនមាន​អ្វី​ប្លែក​ឡើយ​។​

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​រូបនេះ​បញ្ជាក់ថា "​ព្រំដែន​កម្ពុជា​-​ឡាវ អត់​មាន​អ្វី​ទេ​ពេលនេះ​… វា​កំពុង​នៅលើ​ទឹកដី​យើង​៥-៦​ខែ​ហើយ​… កម្លាំង​វា​ជាង​១០០​នាក់​”​។​

បើតាម​លោក​មេបញ្ជាការ កម្ពុជា​មិន​ចង់​មាន​បញ្ហា​អ្វី ជាមួយ​ឡាវ​ឡើយ ហើយ​កន្លងមក កម្ពុជា​តែងតែ​ត្រជាក់​រហូត​។​

ការឆ្លើយតប ជុំវិញ​ស្ថានការណ៍​នៅ​ខេត្តស្ទឹងត្រែង ព្រំប្រទល់​កម្ពុជា​-​ឡាវ​បែបនេះ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ព្រមាន​ចាត់ការ​ឡាវ បើ​មិន​ដកទ័ព​។​

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា បាន​បញ្ជាក់ថា កម្ពុជា​ទុក​រយៈពេល​៦​ថ្ងៃ​ទៀត ដើម្បី​ឲ្យ​ភាគី​ឡាវ ដក​កងទ័ព​ចេញពី​ព្រំដែន ខេត្តស្ទឹងត្រែង បើ​មិន​ចង់​មានរឿង ត្រូវតែ​ដកចេញ​។​

សម្ដេច ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក​បណ្ឌិត សុខ ទូច ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​ថា "​ខ្ញុំ​ទុកពេល​ឲ្យ​៦​ថ្ងៃ ពីថ្ងៃ​ទី​១១​ដល់​១៧​សីហា បើ​មិន​ចង់​មានរឿង​ត្រូវតែ​ដក ។ ឱសានវាទ​ត្រឹម​ថ្ងៃទី​១៧ សីហា ខ្ញុំ​បាន​បញ្ជា​កងទ័ព​ហើយ ដល់ពេល​ត្រូវតែ​ធ្វើ មេទ័ព​ត្រូវតែ​ស្តាប់​ឲ្យ​បាន​។ យើង​មិន​ចង់​ទាស់​គ្នា បើ​គាត់​មិន​ព្រម​ដក​ទេ ចឹ​ង យើង​ទុកពេល​ឲ្យ​គាត់ ៤​ខែ​ហើយ ” ។​

សូមបញ្ជាក់ថា សកម្មភាព​យោធា​ឡាវ បាន​បង្ក​ភាព​តានតឹង នៅតាម​បណ្តា​យ​ព្រំដែន​ខេត្តស្ទឹងត្រែង (​កម្ពុជា​) និង​ខេត្ត​អា​តា​ពើ (​ឡាវ​) ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៧ ក្រោយពី​កម្ពុជា​សាងសង់​ផ្លូវ នៅ​ចំណុច​តំបន់​ចំណុច​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ព្រំដែន​ខេត្តស្ទឹងត្រែង និង​ខេត្ត​អា​តា​ពើ ហើយ​រហូត​មកទល់ពេលនេះ ឡាវ​នៅ​មិនទាន់​ដក​កងទ័ព​ចេញ​នៅឡើយ​។​

គួររំឭកថា​នេះ​ជាការ​ព្រមាន​ទៅកាន់​ប្រទេសជិតខាង​ដែលមាន​បញ្ហា​វិវាទ​រឿង​ព្រំដែន​ជា​លើក​ទី​២​ហើយ​បន្ទាប់​អំពី​ការប្រើ ការប៉ះទង្គិច​ដោយ​អាវុធ​ជាមួយ​រដ្ឋាភិបាល ថៃ​ដឹកនាំ​ដោយ អា​ភី​ស៊ីត កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ ប្រទេស​កម្ពុ​ជាមាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស ថៃ ឡាវ និង វៀតណាម​។ សម្តេចនាយក​រដ្ឋមន្ត្រី​ធ្លាប់​លើក​ថា​នៅក្នុង​អាណត្តិ​នៃ​ការ​កាន់អំណាច​របស់លោក​គឺ​សម្តេច​សន្យាថា​នឹង​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ឲ្យ​ចប់​ជៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ដល់​មនុស្ស​ជំនាន់​ក្រោយ​ទៀត​៕​

សុខភាព/បុរស/ស្ត្រី