• Flexa
  • Default ខាងលើក្រោមមេនុយ

លោកស្រី អ៊ុង សាន​ស៊ូ​ជី ត្រូវបាន​គេ​សង្ស័យថា​ជា​មេដឹកនាំ​មិនអាច​បញ្ជា​ទ័ព​បាន​

1 សប្ដាហ៍ កន្លងទៅ ណូ​រ៉ា

​ពេល​កន្លងទៅ លោកស្រី​អ៊ុង​សាន ស៊ូ​ជី​បានបង្ហាញ​វត្ដ​មាននៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើកដំបូង ក្រោយពេល​គណបក្ស​លោកស្រី​ឈ្នះឆ្នោត​បាន​គ្រប់គ្រង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។​កាលនោះ​លោកស្រី​បាន​ប្ដេជ្ញា​នឹង​ដោះស្រាយ​វិបត្ដិ​ដែល​កើតឡើង ដូចជា​វិបត្ដិ​ក្រុម​ជនជាតិភាគតិច​ជាដើម​ពិសេស​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​។​

​ប៉ុន្ដែ​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ​ក្រោយ​ផ្ទុះ​អំពើហិង្សា រហូតដល់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​ត្រូវ​ខកខាន​មិនបាន​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ឆ្នាំនេះ​ទេ​។​អ្នកនាំពាក្យ​លោកស្រី​បានបញ្ជាក់​បន្ថែមថា លោកស្រី​កំពុង​ព្យាយាម​គ្រប់គ្រង​ស្ថានភាព​សន្ដិសុខ ដើម្បី​រក្សា​សន្ដិភាព​និង​ស្ថិរភាព ក៏ដូចជា​ការពារ​ជម្លោះ​ក្នុង​សហគមន៍ ដែល​បង្កឡើង​ដោយ​ក្រុម​ឧទ្ទាម​។​

​ថ្នាក់ដឹកនាំ​ភូមា លោកស្រី អ៊ុង សាន​ស៊ូ​ជី​នឹង​ថ្លែង​ទៅកាន់​ប្រទេសជាតិ​នៅ​សប្តាហ៍​ក្រោយ ស្តីអំពី​វិបត្តិ​ហិង្សា​នៅ​ភាគ​ខាងលិច​ភូមា​។ វិបត្តិ​ហិង្សា ដែល​ជំ​រុញអោយ​សហគមន៍ ជនជាតិភាគតិច រ៉ូ​ហ៊ីង​យ៉ា ប្រមាណ​ជា ៣​សែន​៧​ម៉ឺន​៩០០០​នាក់ នាំគ្នា​រត់​ភៀសខ្លួន​ចេញពី​ស្រុកទេស​របស់ខ្លួន​ដើម្បី​គេចផុត​ពី​អំពើហិង្សា​ដែល​បង្កឡើង​ដោយ​កងទ័ព​ភូមា ក្នុងចំណោម​នោះ ក៏មាន​ពួក​កុមារៗ​ដែល​នៅ​ទោល​ឯកា គ្មាន​ទី​ពុំនឹង​និង​ឆាប់​ងាយ​រងគ្រោះ​។​

​លោកស្រី​អ៊ុង សាន​ស៊ូ​ជី ថ្នាក់ដឹកនាំ​របស់​ភូមា​នឹងធ្វើ​សេចក្តីថ្លែងការណ៍​ស្តីអំពី​ការផ្សះផ្សា​ជាតិ​និង​សន្តិភាព​នៅក្នុង​ប្រទេស​ក្នុង​សុន្ទរកថា​ខ្លី​មួយ តាម​កញ្ជក់​ទូ​ទស្សន៍​នៅ​ថ្ងៃទី ១៩​កញ្ញា​សប្តាហ៍​ក្រោយ​-​នេះ​បើ​យោងតាម​ការ​ថ្លែង​បញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ភូមា​ប្រាប់​ដល់​សា​ព័ត៌មាន​។​

​ម្យ៉ាងទៀត យោងតាម​តួលេខ​ចុងក្រោយ​របស់ អ​.​ស​.​ប​. នៅ​ថ្ងៃ​ពុធ​ទី​១៣​កញ្ញា​នេះ ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ជាង ៣ សែន ៧ ម៉ឺន ៩០០០​នាក់ បាន​រត់​ភៀសខ្លួន​ពី​ភូមា​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​ចាប់តាំងពី​ចុងខែ​សីហា​មកម្ល៉េះ​ដើម្បី​គេចខ្លួន​ពី​យុទ្ធនាការ​វាយ​បង្ក្រាប​របស់​កងទ័ព​ភូមា បន្ទាប់ពី​មានការ​វាយប្រហារ​រប​ស់​ក្រុម​បះបោរ​រ៉ូ​ហ៊ីង​យ៉ា​។​

​ជា​អតីត​អ្នកដឹកនាំ​បក្សប្រឆាំង​ភូមា​និង​ក៏​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ដែរ​លោកស្រី អ៊ុង សាន​ស៊ូ​ជី ត្រូវបាន​សហគមន៍​អន្តរជាតិ​ធ្វើការ​ទិះ​តៀន ដោយហេតុតែ​លោកស្រី​ស៊ូ​ជី មិន​ព្រម​និយាយស្តី​អ្វី​សោះ នៅលើ​ជោគវាស្នា​ដ៏​រងទុក្ខវេទនា របស់​សហគមន៍​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែលជា​អ្នក​កាន់សាសនា​ម៊ូ​ស្លី​ម​។ ក្រុម​ជន​ភៀ​ខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​ទើបបាន​រត់​ភៀសខ្លួន​យ៉ាង​ភ្លូកទឹកភ្លូកដី​សារជាថ្មី​ចេញពី​ភូមា​។ ជនភៀសខ្លួន​ទាំងនោះ បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​បង់​ក្លា​ដែ​ស ទាំង​ហេវ​ហត់ អត់​ឃា្ល​ន​ដោយហេតុតែ​ក្រីក្រ​ខ្លាំងពេក បន្ទាប់ពី​បានធ្វើ​ដំណើរ​កាត់​ព្រៃ​និង​កាត់​ព្យុះភ្លៀង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមក​។​

​គួរ​បញ្ជាក់ដែរថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានធ្វើ​កិច្ចប្រជុំ​នៅ​ថ្ងៃ​ពុធ​ទី​១៣​ខែ​ម្សិលមិញ​នេះ រ ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នេះ ដែលនាំឱ្យ​មាន​ចំនួន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ច្រើនឡើង ដែល​រត់​ភៀសខ្លួន​ចូល​ប្រទេស​បង់​ក្លា​ដែ​ស​នោះ បាន​កើន​ឡើងដល់​៣៧០.០០០​នាក់​។ ពួកគេ​បាន​រត់​ចេញពី​អំពី​ហិង្សា​ដែល​បាន​កើតឡើង​នៅ​រដ្ឋ​រ៉ា​ឃី​ន ចាប់តាំងពី​ថ្ងៃទី​២៥​ខែសីហា នៅពេលដែល​ក្រុម​ជន​សកម្មប្រយុទ្ធ​មកពី​ក្រុម​ជនជាតិភាគតិច​អ៊ីស្លាម ដែល​បាន​វាយប្រហារ​លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​ជាច្រើន​កន្លែង​របស់​ប៉ូលិស​ដោយ​បណ្តាលឱ្យមាន​ការវាយប្រហា​រ​បង្ក្រាប​ដ៏​ខ្លាំង ដោយ​យោធា​។​

​លោកស្រី អ៊ុង សាន ស៊ូ​ជី ដែល​កាលពី​ពេលមុនៗ ត្រូវបាន​ចាត់ទុក​ជាស​កម្ម​ជន​សិទ្ធិមនុស្ស​ដ៏​សកម្ម​និង​ដ៏​គោរព​ពី​សហគមន៍​អន្តរជាតិ​នោះ ត្រូវបាន​រិះគន់ថា​មិនបាន​និយាយ​ការពារ​ក្រុម​ជន​ជ​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​នោះទេ​ហើយ​ក្រុម​ជ័យលាភី​រង្វាន់​ណូបែល​ជាច្រើន​នាក់ ក៏បាន​ថ្កោលទោស​លោកស្រី​ចំពោះ​ការ​សម្ងំស្ងៀម​បែបនេះ​របស់លោក​ស្រី​ផងដែរ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2