• Flexa

លោក ពេជ្រ ស្រស់ ចោទប្រកាន់ អាមេរិក​ថា គឺជា​ប្រទេស​ដ៏​គ្រោះថ្នាក់ ក្រោយពី​ក្រសួងការបរទេស​អាមេរិក​ផ្តាច់ជំនួយ​មជ្ឈមណ្ឌល​កំចាត់​មីន កម្ពុជា ( CMAC )

1 ខែ កន្លងទៅ វុត្ថា

​ក្រោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បានប្រកាស​ប្រាប់​អង្គការ​ដែលជា​ដៃគូ ឈប់​ផ្តល់ជំនួយ​ក្នុង​ប្រតិបត្តិការ​ដោះ​គ្រាប់បែក ដែល​ទម្លាក់​ដោយ​អាមេរិក​ខ្លួនឯង នៅ​លើក​ទឹកដី​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៨​នោះ នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ និង​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូប បាន​ចេញមក​ចាត់ទុក​ថា ទង្វើ​របស់​អាមេរិក នៅពេលនេះ​បង្ហាញ​យ៉ាង​ច្បាប់​ថា អាមេរិក​គឺជា​ប្រទេស​ដ៏​គ្រោះថ្នាក់​បំផុត សម្រាប់​ពិភពលោក ដោយសារតែ​ប្រទេសមួយ​នេះ ខ្វះ​ការទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន​ដែល​បាន​សាង​ឡើង​។​

​ប្រធាន​គណបក្ស​យុវជន​រូបនេះ បាន​ចោទ​ជា​សំណួរ​ចំនួន​៣​រួមមាន ១៖​តើ​ការផ្តាច់​នូវ​ជំនួយ​របស់​អាមេរិក គឺជា​ការឆ្លុះបញ្ចាំង​អំពី​ចរិត មិន​ទទួលខុសត្រូវ​របស់ ប្រទេសមួយ​នេះដែរ​ឬទេ​?, ២៖ តើ​អ្នកណា​ជា​អ្នក​ទម្លាក់​គ្រាប់បែក​គីមី មកលើ​ផ្ទៃដី​កម្ពុជា​? និង​ទី​៣៖ តើ​អ្នក​បង្កឡើង​ត្រូវ​ទទួលខុសត្រូវ យ៉ាងដូចម្តេច​មក​យក​គ្រាប់បែក​ទៅវិញ ឬ​ឲ្យ​ប្រទេស​រងគ្រោះ​សង​ថ្លៃ​គ្រាប់បែក​របស់ខ្លួន ដែល​ធ្លាក់​ក្នុង​ដែនដី នៃ​ប្រទេស​រងគ្រោះ​?

​លោក ពេជ្រ ស្រស់ បានបញ្ជាក់​ទៀតថា ការ​ចោទ​ជា​សំនួរ​ទាំងអស់នេះ មិនមែន​ការ​ចំអកឡកឡឺយ​ឲ្យ​ប្រទេស​អាមេរិក​ទេ ប៉ុន្តែ​ជា​ចម្ងល់​របស់​ពលរដ្ឋរ​ង​គ្រោះ​ស្ទើរ​ពាក់ កណ្តាល​ប្រទេស​កម្ពុជា ដោយហេតុថា ប្រទេស​អាមេរិក​តែមួយគត់ ដែលជា​អ្នក​នាំ​គ្រាប់បែក​គ្រប់​ប្រភេទ ជាពិសេស​គ្រាប់បែក​មាន​ផ្ទុក​ដោយ​ជាតិគីមី​ទម្លាក់ មកលើ​ទឹកដី​កម្ពុជា ដូច្នេះ​អាមេរិក​មិនគួរ​គិតថា ជា​ជំនួយ​មនុស្សធម៌​ទេ ចំពោះ​ការបោះសំអាត​គ្រាប់បែក​របស់ខ្លួន ដែល​បន្សល់​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា ផ្ទុយទៅវិញ​ថវិកា​ដែល​ចំណាយ​ក្នុងការ បោះ​សំអាត​នូវ​គ្រាប់បែក​របស់ខ្លួន​នោះ គឺជា​បន្ទុក​របស់​រដ្ឋា​ភិ​បាល​អាមេរិក​ទាំងស្រុង មិនមែនជា​ជំនួយ​មនុស្សធម៌​នោះឡើយ ហើយ​រឹតតែ​មិនអាច​បោះបង់​ការបោះសំអាត នូវ​គ្រាប់បែក​ទាំងអស់នោះ​ថែមទៀត​។​

​ប្រធាន​គណបក្ស​យុវជន​ចាត់ទុកថា «​បើសិនជា​អាមេរិក​ផ្អាក ការចំណាយ​ថវិកា​ក្នុង​ការបោះសំអាត​គ្រប់​បែក ដែល​ខ្លួន​បាន​បន្សល់ទុក​លើទឹក​ដី​ប្រទេស​កម្ពុជា​នោះ មានន័យថា​ប្រទេស​អាមេរិក គឺជា​ប្រទេស​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ពិភពលោក ដោយសារតែ​ប្រទេសមួយ​នេះ​ខ្វះ​ការទទួលខុសត្រូវ ចំពោះ​ទង្វើ​របស់ខ្លួន​ដែល​បាន​សាង​ឡើង​»​។​

​សូមជម្រាបថា លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (​ស៉ី​ម៉ាក់​) បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន ដែល​ស្និ​ទ្ធិ​ស្នាល​រដ្ឋាភិបាល នៅ​យប់​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ថា អង្គការ NPA ដែលជា​អង្គការ​ដៃគូ​ជាមួយ​ស៊ីម៉ាក់ បានផ្តល់​ព័ត៌មាន​ថា ស្ថានទូត​អាមេរិក​បានសំរេច​កាត់​ផ្តាច់ ជំនួយ​មនុស្សធម៌​រប​ស់​ខ្លួន មក​ស៊ីម៉ាក់​ចាប់ពី​ដើម ខែមករា ឆ្នាំ​២០១៨​តទៅ ដោយ​គ្មាន​ការបញ្ជាក់​ហេតុផល​អ្វី ច្បាស់លាស់​ឡើយ​។​

​លោក ហេង រតនា បាន​បញ្ជាក់ថា ថវិកា​ជំនួយ​នោះ គឺជា​ជំនួយ​សម្រាប់​បោសសំអាត​គ្រាប់បែក​របស់​អាមេរិក ដែល​ទំលាក់​លើទឹក​ដី​ខ្មែរ ដែលមាន​ទឹកប្រាក់​ប្រមាណ ២.៥​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ ប៉ុន្តែ​បើទោះបី​គ្មាន​ថវិកា​នេះ​ក្តី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​ធានា​ជួយ​ឲ្យ​ស៊ីម៉ាក់ នៅ​បន្ត​ប្រតិបត្តិការ​នេះ​ដដែល​មិន​ដកថយ​ឡើយ​។​

​លោក ហេង រតនា បានបង្ហាញ​អារម្មណ៍​របស់ខ្លួន ចំពោះ​ការសម្រេច​របស់​អាមេរិក​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មានការ​សោកស្តាយ និង​ខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការបញ្ចប់​ជំនួយ​យ៉ាង តល់​ក្រហល់​នេះ ជាពិសេស​ទន្ទឹម​ពេលដែល​កម្ពុជា កំពុង​រុករក​ឃើញ និង​ទទួលផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​សំណល់​អាវុធ​គីមី​របស់​អាមេរិក​ដែល​រដ្ឋាភិបាល​អាមេរិក ត្រូវ​ទទួលខុសត្រូវ​។ ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រង​ការគំរាមកំហែង​ដោយសារ​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​អាមេរិក មេត្តា​កុំ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ កាត់ផ្តាច់​ជំនួយ​នេះ ព្រោះថា​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​នឹងមិន​ឲ្យ​ការបញ្ចប់​ជំនួយ​អាមេរិក​នេះ ប៉ះពាល់​កិច្ច​ប្រតិ​ប​តិ្ត​ការ​របស់​ស៊ីម៉ាក់ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ​»​។​

​សូមជម្រាបថា ការសំរេចចិត្ត​ផ្តាច់ជំនួយ​យ៉ាង​តក់ក្រហល់​របស់​អាមេរិក ចំពោះ​សកម្មភាព​បោសសម្អាត កាកសំណល់​មិនទាន់​ផ្ទុះ របស់ខ្លួន​ទម្លាក់​លើទឹក​ដី​ខ្មែរ​នេះ ធ្វើឡើង​បន្ទាប់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក៏ដូចជា​មន្ត្រី​ជំនាញ​របស់​កម្ពុជា ប្រតិកម្ម​ខ្លាំង​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​អាមេរិក ដែល​ចាត់ទុក​គ្រាប់បែក​គីមី​នៅ​ខេត្តស្វាយរៀង ត្រឹម​ជា​ឧស្ម័ន បង្ហូរទឹកភ្នែក ដែល​ការលើកឡើង​នេះ ទង្វើ​មិន​ទទួលខុសត្រូវ​មួយ ចំពោះ​អំពើ​ខុសឆ្គង​របស់ខ្លួន​ធ្វើ​មកលើ​ប្រជាជន​កម្ពុជា ខណៈ​មន្ត្រី​ជំនាញ​របស់​កម្ពុជា រកឃើញថា គ្រាប់បែក​គីមី​នោះ ជា​ប្រភេទ Nitrogen Mustard ដែល​ហៅថា Blister agents ដែលមាន​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ លើ​សុខភាព​មនុស្ស​ដូចជា ប៉ោង​ស្បែក រលាក​ស្បែក និង​ថប់ដង្ហើម​ជាដើម​។​

​គេ​នៅ​ចាំបាន​ថា កន្លងមក​អាមេរិក​បានទាមទារ​ប្រាក់​ដែល​កម្ពុជា​ជំពាក់​ក្នុង​របប សារ​ធារ​ណ​រដ្ឋ​ខ្មែរ ប្រមាណ​ជាង ៣០០​លាន​ដុល្លារ ប៉ុន្តែ​មន្ត្រី​កម្ពុជា​នានា និង​រដ្ឋាភិបាល​កម្ពុជា​ស្នើរ​សុំ ឲ្យ​អាមេរិក លុប​បំណុល​ចាស់​ចោល ។ បំណុល​នេះ​រដ្ឋាភិបាល​ហៅថា បំណុល​កខ្វក់ ដែល​អាមេរិក​ទម្លាក់​គ្រាប់បែក​នៅ​កម្ពុជា​ទោះយ៉ាងណា​ក៏ដោយ អាមេរិក​ពុំបាន​ឆ្លើយតប​ការស្នើរ​សុំ លើកលែង​នេះ​នៅឡើយ​ទេ ៕

សុខភាព/បុរស/ស្ត្រី