• Flexa

ចំនួន​ប្រជាពលរដ្ឋ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ អាច​កើនឡើង​រហូតដល់ ១៦​លាន​នាក់ រាប់ទាំង​ជនបរទេស​នៅក្នុង​ទឹកដី​ខ្មែរ

1 ខែ កន្លងទៅ ណូ​រ៉ា

​រដ្ឋមន្ត្រី​ក្រសួងផែនកា​រ លោក ឆាយ ថន បាន​អះអាងថា តាម​ការប៉ាន់ស្មាន​តាម​រយៈ​ការធ្វើជំរឿន​នៅ​ឆ្នាំ​២០១៩ ប្រជាជន​កម្ពុជា នឹង​អាច​កើនឡើង​រហូតដល់​១៦​លាន​នាក់ រាប់ទាំង​ជនបរទេស​នៅក្នុង​ទឹកដី​ខ្មែរ ប៉ុន្តែ​លើកលែងតែ​អង្គទូត​។ លោក​ឲ្យ​ដឹង​ដូច្នេះ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​លើក​ទី​១ របស់​គណៈកម្មកា​ធិ​ការ​ជាតិ​ជំរឿន​ទូទៅ ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​៧​វិច្ឆិកា​ម្សិលមិញ​។​

​លោក​ឆាយ ថន បាន​គូសបញ្ជាក់ថា ជំរឿន​នៅ​ឆ្នាំ​២០១៩​នេះ រដ្ឋាភិបាល​នឹងត្រូវ​ចំណាយ​ថវិកា​ជាង ៨​លាន​ដុល្លារ​អាមេរិក ច្រើនជាង​ការធ្វើជំរឿន​នៅក្នុង​ឆ្នាំ​១៩៩៨ និង​ឆ្នាំ​២០០៨ ដែល​ចំណាយ​ត្រឹមតែ​ជាង ៦​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​ការកើនឡើង នៃ​ការចំណាយ​ថវិកា​សម្រាប់ធ្វើ​ជំរឿន​នេះ ត្រូវបាន​លោក​ឆាយ ថន បញ្ជាក់ថា ដោយសារតែ​ប្រជាជនមាន​ការកើនឡើង និង​ប្រើប្រាស់​មន្ត្រី​ចុះ​ធ្វើ​ជំរឿន​ក៏​ច្រើនជាង​មុន​ដែរ​។ បើតាម​ការប៉ានស្មានរ​បស់​លោក​រដ្ឋមន្ត្រីក្រសួង​ផែនការ ឲ្យ​ដឹងថា ចំនួន​ប្រជាពលរដ្ឋ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ អាច​កើនឡើង​រហូតដល់ ១៦​លាន​នាក់​។​

​គួរ​បញ្ជាក់ថា សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាស​ក្នុង​កិច្ចប្រជុំ​នោះ​ថា ការធ្វើជំរឿន​នៅ​កម្ពុជា ត្រូវ​ពន្យារពេល​ពី​ឆ្នាំ​២០១៨ ទៅ​ឆ្នាំ​២០១៩ វិញ ដោយសារ​មូលហេតុ​សំខាន់​២ គឺ ខ្វះ​ថវិកា​សម្រាប់​អនុវត្ត​ការងារ​ផង និង ចំ​ឆ្នាំ​ដែល​កម្ពុជា ត្រូវ​រៀបចំ​ការបោះឆ្នោតជាតិ​ផង​៕

សុខភាព/បុរស/ស្ត្រី