• Flexa

សំរាប់​រថយន្ត​មួយចំនួន រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងមិន​ត្រូវបាន​អនុញ្ញាត ឲ្យ​បត់​ឆ្វេង​ត្រង់ចំណុច​ទិស​ទាំង​៤ នៅ​ភ្លើងស្តុប ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ឡើយ

1 ខែ កន្លងទៅ ដានីន

​រថយន្ត​ធុន​ធំ និង​រថយន្ត​វែង​គ្រប់​ប្រភេទ នឹងមិន​ត្រូវបាន​អនុញ្ញាត ឲ្យ​បត់​ឆ្វេង​ត្រង់ចំណុច​ទិស​ទាំង​៤ នៅ​ភ្លើងស្តុប ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​នៅ​ថ្ងៃ​អង្គារ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​ថា រថយន្ត​ធុន​ធំ និង​រថយន្ត​វែង​គ្រប់​ប្រភេទ នឹងត្រូវ​ហាមឃាត់ បត់​ឆ្វេង​ទាំង ៤​ទិស នៅ​ទីតាំង​ភ្លើងស្តុប​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ដោយសារ​ស្ថានភាព​ទីតាំង​បត់​តូចចង្អៀត និង​ចៀសវាង​បង្ក​ការប៉ះពាល់​ដល់​សសរ​ទ​ម្រ ដែល​ត្រូវ​បាននិងកំពុង​ដំឡើង​ពុម្ព​សសរ​ទម្រ និង​ពុម្ព​កម្រាល​ស្ពាន​។​

​យោងតាម​បណ្ដាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៧ វិច្ឆិកា បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃនេះ ការដ្ឋាន​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ​សម្រេចបាន​លទ្ធផល ៧០%​។ ខណៈ​នេះ ការដ្ឋាន​ចាប់ផ្តើម​ដំណើរការ ភ្ជាប់​តួ​ស្ពាន​កណ្តាល នៅ​ចំណុច​ទីតាំង​ភ្លើងស្តុប ដោយ​បាននិងកំពុង តម្លើង​ពុម្ព​សរសរ​ទម្រ និង​ពុម្ព​កម្រាល​ស្ពាន​កំពស់ ៥​ម៉ែត្រ ។​

​សាលា​រាជធានី​បញ្ជាក់ថា "​ដោយសារ​ស្ថានភាព ទីតាំង​បត់​តូចចង្អៀត និង​ចៀសវាង​បង្ការ ប៉ះពាល់​ដល់​ពុម្ព​សសរ​ទម្រ ការធ្វើ​ចរាចរណ៍​រថ​យន្ត​ធុន​ធំ និង​រថយន្ត​វែង​គ្រប់​ប្រភេទ មិន​អនុញ្ញាត​ឲ្យ​បត់​ឆ្វេង​ទាំង ៤​ទិស​ជាដាច់ខាត​” ។​

សុខភាព/បុរស/ស្ត្រី