• Giloba

ពិតជា​អស្ចារ្យ​មែន ! ប្រទេស​កម្ពុជា​នឹងមាន​ព្រលានយន្តហោះ​ថ្មី​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២,៦០០​ហិកតា ដែលជា​ដី​ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នាពេល​ឆាប់ៗ​នេះហើយ

5 ខែ កន្លងទៅ សម្បត្តិ

​ទីតាំង​ព្រលានយន្តហោះ​ថ្មី​ក្នុងប្រទេស​កម្ពុជា ដែល​មហាជន​កំពុង​ទន្ទឹងរង់ចាំ​ចង់ដឹង​ព័ត៌មាន​លំអិត​នោះ ពេលនេះ​ឯកសារ​បាន​ទម្លាយ​មកហើយ​។ ព្រលានយន្តហោះ​ថ្មី​នេះ នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ២,៦០០​ហិកតា ដែលជា​ដី​ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ និង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

​នេះ​បើតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ ហើយ​ដែល​អ្នកកាសែត​ទើបតែ​ទទួលបាន​នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​នេះ​។​ក្នុង​លិខិត​នោះបាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ឯកភាព​ចំពោះ​សំណើ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​លំដាប់ថ្នាក់ 4F របស់​ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ក្រោម​ទុនវិនិយោគ​សរុប ១៥០០​លាន​ដុល្លារ​។

ទុនវិនិយោគ​នេះ គឺ​បានមកពី​៖ កម្ចី​ធនាគារ​បរទេស ១១០០​លាន​ដុល្លារ កម្ចី​ពី​ភាគទុន​របស់​ក្រុមហ៊ុន OCIC ចំនួន ២៨០​លាន​ដុល្លារ និង​ដើមទុន​ចុះបញ្ជី ១២០​លាន​ដុល្លារ​។ នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ លោក ពុង ខៀវ​សែ និង​ក្រុមហ៊ុន​ចិន ដែល​ដៃ​ជា​ដៃគូ​វិនិយោគ​នោះ បាន​ចុះហត្ថលេខា​រួចរាល់​ហើយ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...